អូន ដាវ ប្រកាសរើសជំនួយការផ្ទាល់ខ្លួន ៦នាក់ អាទិភាពសម្រាប់អ្នកមានចិត្តស្មោះ

សង្គម​និង​សេដ្ឋកិច្ច

អូន ដាវ ថៅកែស្រីវ័យក្មេង និងជាសហគ្រិនដ៏ស្រស់ស្អាត ព្រមទាំងមានទេពកោសល្យម្នាក់ ដែលជា​ម្ចាស់​ហាងនំ The Cake ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​នេះ​ បាន​ប្រកាស​ជ្រើសរើស​ជំនួយការ​ផ្ទាល់​ខ្លួន​ចំនួន​ប្រាំ​ទៅ​ប្រាំមួយ​នាក់ ​​និង​ផ្តល់​អាទិភាព​សម្រាប់​អ្នកមាន​ទឹក​ចិត្ត​​​ស្មោះ​ត្រង់ និង​បេះដូង​ស្អាត​បាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយិកា​សាលា​ធ្វើ​នំ​ ឈ្មោះ​ថា​ “សាលា​នំ​ – Salanum” ​​រូប​នេះ​ បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ “ពេល​ថ្មីៗ​នេះ ខ្ញុំទើបតែបញ្ចប់ការសិក្សាបន្ថែមលើជំនាញដេគ័រនំ ហើយមានបំណងចង់បាន​ជំនួយការ​ផ្ទាល់​ខ្លួន ៥-៦នាក់ (ពេញម៉ោង) ដែលស្រលាញ់ការដេគ័រនំ និងមានបំណងចង់រួមដំណើរជាមួយគ្នាយូរៗ​តទៅ អាទិភាព​សម្រាប់អ្នកទឹកចិត្តស្មោះត្រង់ និងបេះដូងស្អាតបាត។ មានចំណាប់អារម្មណ៍ សូមដាក់ CV ឱ្យបានមុនខែ វិច្ឆិកា នេះ”។

គួររំលឹកផងដែរថា សហគ្រិនតូច ម៉ៅ សាលីន ហៅ អូនដាវ មានកំណើតនៅលើទឹកដីខេត្តបាត់ដំបង​នៃ​ទឹកដី​ដងស្ទឹងសង្កែរ ហើយដោយអំណាចនៃការស្រលាញ់លើនំខេកខ្លាំង ក្មេងស្រីតូចរូបនេះក៏សម្រេចចិត្ត​ចេញរកស៊ីទាំងវ័យក្មេង បង្កើតហាងនំខេកនៅខេត្តបាត់ដំបងរីកចម្រើន រហូតឈានជើងបោះជំហានចូល​ក្រុង​ភ្នំពេញ។ សព្វថ្ងៃនេះអាជីវកម្មរបស់ដាវ គឺកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពី​អតិថិជនជាមួយ​នឹង​រសជាតិ តម្លៃ និងការរចនាដ៏ទាក់ទាញ៕