មកមើលសម្រស់កូនស្រីទាំង២រូប របស់លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃសុក្រ​នេះ​ ​​លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ រហស្សនាម «មេភូមិ» ​​បាន​បង្ហាញ​រូបភាព​​របស់​កូនស្រី​លោក​ទាំង​ពីរ​រូប ​​ដែល​មាន​សម្រស់​យ៉ាង​ស្រស់ស្អាត ទើប​ពេញ​ក្រមុំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអភិបាលរងរាជធានីភ្នំពេញ ​​ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ កាល​ខែ​កក្កដា ឆ្នាំ២០២២​នេះ ​​បាន​បង្ហោះ​រូបភាព​លើ​​​ទំព័រ​ហ្វេសប៊ុក​របស់​លោក ភ្ជាប់​ជាមួយ​នឹង​សារ​ថា៖ “ក្រមុំហើយ បេះដូង​របស់​មេភូមិ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ រួមទាំងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ និងស្នងការរង​ទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល​ខេត្ត​ព្រះសីហនុ លោក ហ៊ុន សុរិទ្ធី ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុក​ចិត្ត​តែងតាំងជាអភិបាលរងរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាល។

ក្រោយឡើងកាន់តំណែង​ជា​អភិបាលរង​រាជធានីភ្នំពេញ​ភ្លាម លោក ឃ្លាំង ហួត បាន​បញ្ចេញ​ស្នាដៃ​​ធំៗ​ជា​ច្រើន ដូចជា បេសកកម្មបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កុងស៊ីបញ្ចាំខុសច្បាប់ នៅ​ទីតាំងឃ្លាំងរំសេវ និង​ទីតាំងដទៃទៀត ដែល​ទទួលបញ្ចាំរបស់ចោរ និង​របស់គ្មានឯកសារគ្រប់គ្រាន់ ហើយ​លោក​បាន​ដកហូត​ប្រគល់​ម៉ូតូ​ជា​ច្រើន​គ្រឿង​​ទៅ​ដល់​ម្ចាស់​ដើម​វិញ ​​ធ្វើ​ឱ្យ​សាធារណៈជន​ កោតសរសើរ​យ៉ាង​ខ្លាំង​ផងដែរ។

សូមជម្រាបថា ​លោក ឃ្លាំង ហួត និង​ភរិយា អ៊ួង សុផល្លា ​​មាន​​​​កូន​ចំនួន​៣​នាក់ ​ក្នុង​នោះ​ប្រុស​ម្នាក់ (បង​គេ) និង​​ស្រី​២​​នាក់ ដែល​បច្ចុប្បន្ន​មាន​វ័យ​មិន​ទាន់​ដល់ ២០​ឆ្នាំ​នោះ​ទេ៕