អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលគោរមងារកិត្តិយស «កិត្តិបរិរក្សបណ្ឌិត» ពីព្រះមហាក្សត្រ

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា «កិត្តិបរិរក្សបណ្ឌិត» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកគឺជាឧត្តមមន្ត្រីមួយរូបនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ដោយមានបទពិសោធន៍ខ្ពស់លើជំនាញការទូត អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។


លោក ហោ ណាំហុង ធ្លាប់បានបម្រើការងារជាមន្ត្រីការបរទេសតាំងពីក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មកម្ល៉េះ។ លោកបានបំពេញការងារជារដ្ឋមន្ត្រីក្រសួងការបរទេស រយៈពេលប្រមាណជាង ២១ឆ្នាំ ដោយធ្វើចន្លោះពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ មុនត្រូវបានតែងតាំងទៅបំពេញការងារជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង និងសហភាពអឺរ៉ុប ចន្លោះឆ្នាំ១៩៩៣-១៩៩៨ ហើយត្រូវបានតែងតាំងឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេសជាថ្មីម្តងទៀតពីឆ្នាំ ១៩៩៨ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។

តាមរយៈកិច្ចប្រឹងប្រែងក្នុងការបម្រើជាតិ លោក ហោ ណាំហុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្ត្រីចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤។ ហើយចាប់ពីឆ្នាំ២០០៤ មកដល់ឆ្នាំ២០១៨ ជាឧបនាយករដ្ឋមន្ត្រី។

តាមរយៈស្នាដៃការងារលោក ហោ ណាំហុង ទទួលបានគ្រឿងឥស្សរិយយសជាច្រើន ដូចជា៖ មេដាយព្រះរាជាណាចក្រកម្ពុជា ថា្នក់មហាសេរីវឌ្ឍន៍, មេដាយជាតូបការ, មេដាយ Grand Officier de l’Ordre National du Mérite ទទួលបានពីប្រទេសបារាំង និងមេដាយលើកតម្កើងដំរីស ថ្នាក់មហាសេរីវឌ្ឍន៍ ទទួលបានពីប្រទេសថៃឡង់ដ៍៕