ក្រុមហ៊ុនផ្លូវល្បឿនលឿនព្រមានចាត់ការជនប្រឌិតព័ត៌មានមិនពិតជុំវិញការកកស្ទះចរាចរណ៍

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចេញមកច្រានចោលព័ត៌មានលើគណនាហ្វេសប៊ុកដែលបានផ្សព្វផ្សាយរូបភាពវីដេអូ និងសំណេរបង្ហាញពីការកកស្ទះចរាចរណ៍យ៉ាងកកកុញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែជាការឆ្លើយតបក្រុមហ៊ុនបានបញ្ជាក់ថា ការកកស្ទះចរាចរណ៍នោះកាលពីកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា ដោយសារជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននោះ ឆ្លងផុតពីរឿនផ្សព្វផ្សាយព័ត៌មានមិនពិតពីថ្ងៃបុណ្យសមុទ្រ ក្រុមហ៊ុននៅតែប្រទះឃើញមានជនខិលខូចមួយចំនួនបានយកវីដីអូរកកស្ទះចរាចរណ៍ដែលបានកើតឡើងកាលពីអតីតមកផ្សព្វផ្សាយ បណ្តាលឱ្យសាធារណៈជនមានការយល់ច្រឡំពីទិដ្ឋភាពចរាចរណ៍ជាក់ស្តែងនៅលើផ្លូវល្បឿនលឿន ដែលជាហេតុបង្កជាផលប៉ះពាល់យ៉ាងធំដល់ក្រុមហ៊ុន។ ដូច្នេះក្រុមហ៊ុនព្រមានជនផ្សព្វផ្សាយដែលមានចេតនាឆ្លៀតឱកាសដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណៈជន សូមផ្សព្វផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ ពុំនោះទេ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ដើម្បីកាត់បន្ថយការកក់ស្ទះបណ្តោះអាសន្ននៅពេលចរាចរណ៍មមាញឹក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាត់វិធានការបន្ថែមភ្លើងLEDទៅលើគន្លងANPR បន្ថែម ដើម្បីអោយងាយមើលរឹតតែច្បាស់, បន្ថែមគំនូសសញ្ញាបន្ថែមមុនទៅដល់ផ្លូវគន្លងETCនឹងគន្លងANPR ដើម្បីងាយស្រួលដល់អ្នកដំណើរដែលបម្រុងនឹងប្រើប្រាស់គន្លងទាំងពីរ និងបំពាក់ផ្លាកសញ្ញាបែងចែកផ្លូវសម្រាប់គន្លងទាំងបីគឺគន្លងETC គន្លងANPR នឹងគន្លងMTC។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ធ្វើការក្រើនរំលឹកទៅអ្នកធ្វើដំណើរទាំងអស់ សូមគោរពច្បាប់ក្នុងការធ្វើដំណើររបស់ផ្លូវល្បឿនលឿន គំនូសសញ្ញាចរាចរណ៍ ព្រមទាំងគោរពគន្លងផ្លូវនៅតាមស្ថានីយ៍ទូទាត់ប្រាក់៕