សម្តេច ហ៊ុន សែន បើកជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានមកដល់កម្ពុជាកាលពីព្រលប់ថ្ងៃអង្គារម្សិលមិញ ខណៈនាព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតិឲ្យលោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនមកកាន់កម្ពុជានៅពេលនេះ នឹងចូលរួមចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ប៉ុន្មានថ្ងៃក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានជួបពិភាក្សាការងារតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន។

សូមជម្រាបជូនថា TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។

គិតមកដល់ពេលបច្ចុប្បន្នសមាជិកសន្ធិសញ្ញានេះមានចំនួន ៤៩ប្រទេសហើយ។ សមាជិកនឹងកើនដល់៥១ បន្ទាប់អេស្បាញ និងអ៊ុយក្រែន ត្រូវបានចុះហត្ថលេខាក្នុងកំលុងកិច្ចប្រជុំកំពូលអាស៊ាននាប៉ុន្មានថ្ងៃខាងមុខនេះ៕