ថ្ងៃស្អែកនេះ យន្តហោះនឹងដឹកប្រមុខរដ្ឋមហាអំណាចកំពូលៗ ចុះចតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គិតមកទល់ថ្ងៃទី១០ វិច្ឆិកាមក អាកាសយានដ្ឋានអន្តរជាតិកម្ពុជា បានធ្វើបដិសណ្ឋារកិច្ចយ៉ាងមមាញឹក ស្វាគមន៍ថ្នាក់ដឹកនាំកំពូលនៃបណ្ដាប្រទេសជាច្រើន ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់កាលវិភាគថ្ងៃទី១១​ វិច្ឆិកា ស្អែកនេះ ក៏នឹងមានវត្តមានរបស់ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន អនុប្រធានាធិបតីឥណ្ឌា រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដែលនឹងអញ្ជើញមកដល់ប្រទេសកម្ពុជាត្រៀមចូលរួមកិច្ចប្រជុំអាស៊ានផងដែរ។

ខាងក្រោមនេះ គឺជាពេលវេលាជាក់លាក់នៃជើងយន្តហោះ ដែលប្រមុខដឹកនាំប្រទេសមហាអំណាចកំពូលៗ ដែលនឹងដល់ព្រលានយន្តហោះអន្តរជាតិកម្ពុជា តាមការគ្រោងទុក៖

– ម៉ោង១៣:១០ ប្រធានាធិបតីកូរ៉េ

– ម៉ោង១៤:៤៥ អគ្គលេខាធិការ UN (Bangkok Airways)

– ម៉ោង១៥:៥០ អនុប្រធានាធិបតីឥណ្ឌា

– ម៉ោង១៧:៣០ នាយករដ្ឋមន្រ្តីអូស្រ្តាលី

– ម៉ោង១៩:៣០ នាយករដ្ឋមន្រ្តីជប៉ុន

គួររំឮកឡើងវិញថា កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕