លោក ចូ បៃដិន វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន រឿងបញ្ហាមីយ៉ាន់ម៉ា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅល្ងាចថ្ងៃសៅរ៍ទី១២ វិច្ឆិកានេះ លោក ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោ ថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន និងមិត្តភាពអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ លោកបៃដិន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។

ថ្លែងក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក បៃឌិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង ការប្រើប្រាស់នុយក្លេអ៊ែរ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅភ្នំពេញកម្ពុជាជាម្ចាស់ផ្ទះ កៅអីមីយ៉ាន់ម៉ានៅតែរក្សាដដែល ប៉ុន្តែមិនមានឥស្សរជនរូបណាអង្គុយនោះឡើយ។

ទោះបីអវត្តមានរបស់ ភាគីមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និង៤១និងកិច្ចប្រជុំពាក់ព័ន្ធក៏ដោយ ក៏ប្រទេសជាសមាជិកអាស៊ានទំាងអស់មានការតាំងចិត្តខ្ពស់ក្នុងចូលរួមចំណែកដោះស្រាយនៅមីយ៉ាន់ម៉ា និងភាពប្រាកដនិយមខ្ពស់ ពាក់ព័ន្ធទៅនឹងលទ្ធភាពអាស៊ានក្នុងការជួយមីយ៉ាន់ម៉ា ដើម្បីចូលរួមចំណែក ជួយទៅដល់ការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច( 5PC)ដើម្បីជាការប្រគល់ជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាពនិងប្រក្រតីភាពឡើងវិញ៕