សម្តេច ហ៊ុន សែន៖ កម្ពុជាជាអ្នកទទួលដុំថ្មក្តៅ ប៉ុន្តែបានសម្របសម្រួលបញ្ហានានាអស់រយៈពេលមួយឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជាប៉ុន្តែថ្ងៃនេះ គឺមានភាពល្អប្រសើរ មិនមានការជជែកក្តៅគគុកនៅក្នុងអង្គប្រជុំ ពិសេសនោះរាល់ពេលប្រជុំក៏មិនមានអង្គប្រជុំណាមួយងើបដើរចេញឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់សម្តេចតេជោធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅវិមានសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាជាអ្នកទទួលដុំថ្មក្តៅ ប៉ុន្តែកម្ពុជាបានសម្រប់សម្រួលបញ្ហានានាអស់រយៈពេលមួយឆ្នាំ តែឥឡូវនេះដុំថ្មក្តៅនោះកម្ពុជាបានប្រគល់ឱ្យប្រទេសឥណ្ឌូនេស៊ីជួយដោះស្រាយបន្ត។

ទន្ទឹមនឹងនេះ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ កម្ពុជាតូចមែន ក្រមែន តែកម្ពុជាក្នុងនាមជាប្រធានអាស៊ាន មានសមត្ថភាពអញ្ជើញប្រធានាធិបតី ប្រមុខរដ្ឋ ថ្នាក់ដឹកនាំនានា ចូលរួម និងឡើងថ្លែងក្នុងកិច្ចប្រជុំកំពូលដែលរៀបចំដោយកម្ពុជា។

បើតាមសម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រមុខរដ្ឋ ប្រមុខដឹកនាំពិភពលោក ថ្នាក់ដឹកនាំនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅកម្ពុជានាពេលនេះ គឺទី១.ត្រូវធានាឱ្យបាននូវសុខសន្តិភាព, ទី២.ការគ្រប់គ្រងបានល្អលើជំងឺកូវីដ, ទី៣.គ្មានការជ្រួលច្របល់ និងហិង្សា, ទី៤.បទពិសោធន៍ កម្ពុជា ដែលធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលបែបនេះ៕