មកដឹងពីអត្ថន័យល្បែងកម្សាន្តទាំង ៤ប្រភេទ ក្នុងកម្មវិធីអ្នកឧកញ៉ា សុខ គង់ នៅលើកំពូលភ្នំបូកគោ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះ នៅលើកំពូលភ្នំបូកគោ មានការរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដែលជាការរៀបចំឡើងដោយសណ្ឋាគារ ឋានសួគ៌ សុខា របស់អ្នកឧកញ៉ា សុខ គង់ ជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ដើម្បីបរិច្ចាគថវិកាជូនទៅមន្ទីពេទ្យកុមារគន្ធបុប្ផា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏ឃើញមានការលេងល្បែងកម្សាន្តជាច្រើនប្រភេទផងដែរ​ ដើម្បីជំរុញឱ្យកម្មវិធីកាន់តែមានភាពឱឡារិក។

ជាមួយគ្នានេះ លោក ភឿន ប៊ុនថន ជាអ្នកសម្របសម្រួលកម្មវិធីបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានឧកញ៉ាញូស៍ថា ចំពោះល្បែងកម្សាន្តដែលលើកយកមកលេងក្នុងព្រឹកនេះមាន ៤ប្រភេទ ដែលមានអត្ថន័យដូចតទៅ

១. ល្បែងទឹកសុទ្ធឋានសួគ៌ បូកគោ ជាការបង្ហាញពីប្រភពទឹកបរិសុទ្ធនៅលើភ្នំបូកគោ ឈានមុខគេមួយ ក៏ដូចជាការផ្សព្វផ្សាយ បំផុសដល់ប្រជាពលរដ្ឋ អ្នកចូលរួម បានស្គាល់ និងឃើញពីរូបរាង ងាកមកចាប់អារម្មណ៍ លើកស្ទួយផលិតផលក្នុងស្រុកដែលមានសមត្ថភាពអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសបង្កើនការផ្សព្វផ្សាយទៅលើការសារាចរទីផ្សារសព្វថ្ងៃផងដែរ។

២.ល្បែងទិញបន្លែបូកគោផ្ញើម៉ែក្មេក ជាការបង្ហាញដល់សាធារណជន ក៏ដូចជាកីឡាករ កីឡាការនីថា បន្លែទាំងអស់បានដាំនៅលើកំពូលភ្នំបូកគោ ដែលជាកន្លែងមានអាកាសធាតុត្រជាក់ បន្ទាប់ពីមានការប្រមូលផលលើភ្នំបូកគោក៏មានការចែកចាយតាមតំបន់ផ្សេងៗ កាន់តែបង្កើនការគាំទ្រទូទាំងប្រទេស។

៣.ល្បែងកងចក្ររញ្ជួយប្រឹថពី ជាការលេងល្បែងដោយយកស៊ុតមាន់ដាក់នៅលើមាត់ដបនិងបង្វិលកងចក្រវិលយកស៊ុតពីមាត់ដបវិញ។ ដែលបង្ហាញថា នៅលើភ្នំបូកគោមានការចញ្ចឹមសត្វបក្សីជាច្រើនប្រភេទ ចិញ្ចឹមតាមបែបធម្មជាតិដើម្បីយកសាច់និងយកពង ក្នុងន័យផ្សព្វផ្សាយដល់សាធារណជនឱ្យដឹង។

៤. ល្បែងលេងខ្សែរជាមួយគ្រាប់ប៉ុង ល្បែកនេះមានអត្ថន័យដល់ការអបរំស្មារតី ចង់បំផុសឱ្យយុវជន ចេះប្រុងប្រយ័ត្ន បង្ហាញឆន្ទៈធ្វើការងាររួមដោយយកចិត្តទុកដាក់ខ្ពស់។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៦នេះ កីឡាករ កីឡាការនីដែលចូលរួមភាគច្រើនជាយុវជន យុវនារី មកពីរាជធានីភ្នំពេញ និងបណ្ដារខេត្តនានាផងដែរ៕