លោក សន សៀប ជាប់ឆ្នោតជាប្រធានថ្មី សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក សន សៀប ត្រូវបានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជ្រើសរើសជាប្រធានសមាគម អាណត្តិថ្មី ជំនួសលោក ច្រឹក សុខនីម ក្នុងមហាសន្និបាតលើកទី១៣ ដែលមានបេក្ខភាពឈរឈ្មោះតែម្នាក់គត់ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ច្រឹក សុខនីម បានដឹកនាំសមាគមនេះអស់រយៈពេល ២ អាណត្តិរួចរាល់មកហើយ គឺអាណត្តិទី៦-៧ នៅឆ្នាំ២០១៩-២០២០ និង២០២១-២០២២។

សម្រាប់អាណត្តិទី៨នេះ លោក សន សៀប នឹងបំពេញភារកិច្ចដឹកនាំរយៈពេល ១ឆ្នាំ គឺនៅឆ្នាំ២០២៣-២០២៤។ ខណៈដែលមុនជាប់ឆ្នោតប្រធានថ្មីនេះ លោកជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ដែលផ្តល់សេវាវាយតម្លៃអចលនទ្រព្យ សេវាទិញលក់ និងជួលអចលនទ្រព្យ សេវាធ្វើទីផ្សារលក់គម្រោងអចលនទ្រព្យ។

ជាកូនកសិករមកពីខេត្តព្រៃវែង លោក សន សៀប បច្ចុប្បន្នក៏ជាសហស្ថាបនិក ក្រុមហ៊ុន Asia Pacific Property Appraisal Co., LTD និងក្រុមហ៊ុន KH25 Property Co , LTD ៕