ស្ថានទូត​អាមេរិកប្រចាំនៅកម្ពុជា ប្រកាសព័ត៌មានពី ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅ​ស្ថានទូត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញ បំពេញទស្សនកិច្ច នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមនៅព្រឹកនៅថ្ងៃទី២៤ ខែធ្នូ នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បាន​បញ្ជាក់​​ថា សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជា​អ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមាន​បញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការ​គាំទ្រ​ចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារ​កិច្ចចំពោះការ​​ចូល​រួម របស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលកាល​ពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការ​ដំឡើង​​ភាពជាដៃ​គូជា​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។ 

ស្ថានទូតអាមេរិក បញ្ជាក់ទៀតថា ”យើងសូមស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញ​​របស់អង្គការ​​សហ​​ប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយ​​របស់​អង្គការ​សហប្រជាជាតិ ដែលថ្កោលទោស ការ ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ 

ដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Murphy និងសម្តេចតេជោ ហ៊ុន សែន បានពិភាក្សា​​លើវិធីកែ​លម្អទំនាក់​​ទំនងទ្វេភាគី។ ហើយស្ថានទូតអាមេរិក ក៏បានរំពឹងថាឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការ ខិតខំក្នុងការ ពង្រឹង មិត្តភាព រវាង ប្រជាជនអាមេរិកនិងប្រជាជនកម្ពុជា៕