សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវឱ្យកសិករជួយពង្រឹងតម្លៃឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវប្រជាកសិករជួយពង្រឹងតម្លៃលក់ឡើងវិញ ក្រុមហ៊ុន និង កសិដ្ឋានកំពុងព្យាយាមរកដំណោះស្រាយក្នុងការទាញតម្លៃឱ្យល្អប្រសើរឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី ២៦ ខែ ធ្នូម្សិលមិញ បានបញ្ជាក់តម្លៃជ្រូករស់លក់មុខកសិដ្ឋាន) សប្តាហ៍ទី ៥៣ ឆ្នាំ ២០២២ រួមមាន តំបន់ ភ្នំពេញ-កណ្តាល តម្លៃ ៧,៨០០រៀល/គីឡូ។ និរតី ខេត្តកំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កោះកុង តម្លៃ ៧,៨០០រៀល/គីឡូ ។

តំបន់ បស្ចិម ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន តម្លៃ ៧,៨០០រៀល/គីឡូ។ តំបន់ ពាយ័ព្យ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ តម្លៃ ៧,៤០០រៀល/គីឡូ។

ដោយឡែក តំបន់ឦសាន ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី តម្លៃ ៧,៨០០រៀល/គីឡូ តំបន់អាគ្នេយ៍ ខេត្តកំពង់ចាម ត្បូងឃុំ ព្រៃវែង ស្វាយរៀង តម្លៃ ៧,៦០០រៀល/គីឡូ។

សូមជម្រាបថា ថ្មីៗនេះក្រសួង​ចំនួន៣គឺក្រសួង​កសិកម្ម​ រុក្ខាប្រមាញ ​និង​នេសាទ ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ជួបពិភាក្សា ​និង​រក​ដំណោះស្រាយ​បញ្ហា​តម្លៃ​សាច់សត្វ​ដែល​ផលិត​បាន ​លក់​បាន​ក្នុង​តម្លៃថោក​ ជា​ពិសេស​គឺសាច់ជ្រូក។​ ជាលទ្ធផល​នៃកិច្ចប្រជុំ​នេះ ​បានឯកភាព​គ្នា​សម្រេច​លើលទ្ធផល​៤ចំណុច​សំខាន់ៗ​ ដើម្បី​ដោះស្រាយ​ ដោយ​ក្នុង​នោះមាន​ការ​ស្នើ​ដល់​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​ពង្រឹង​ការទប់ស្កាត់ ​និង​បង្កើន​ការ​បង្ក្រាបការ​នាំចូល​សាច់ជ្រូក​បង្កក ​ដោយ​ខុស​ច្បាប់ជាដើម។​

ជាមួយគ្នានេះ ក្រសួងទាំង៣ក៏ឯកភាពស្នើបង្កើតក្រុមការងារអ្នកច្បាប់ ដើម្បីពិភាក្សា ពិនិត្យមើលច្បាប់សុខភាពសត្វនិងផលិតកម្មសត្វ និងអនុក្រឹត្យលេខ១៧ ដើម្បីលើកសំណើ កែសម្រួលឬធ្វើវិសោធនកម្មដើម្បីឲ្យមានសង្គតភាពក្នុងការអនុវត្តស្របតាមការអនុវត្តក្នុងប្រទេសក៏ដូចជាមានសង្គតភាពជាមួយយន្តការដែលតម្រូវដោយតំបន់និងសាកល៕