លោក គួច ចំរើន៖ រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ដ​មួយខេត្តព្រះសីហនុ ត្រូវការជ័រកៅស៊ូប្រមាណ ៣០០តោន/ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

គម្រោង​បង្កើត​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ២៨ហិកតា ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងស្ថិតក្នុងការសាងសង់ជំហានទី១ ដែលអាចបង្កើតការងារ បានប្រមាណ ១ ៥០០នាក់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី ២៨ ខែ ធ្នូ​ម្សិល​មិញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យរោង ចក្រផលិតសំបកកង់រថយន្តនេះផ្ទាល់ខណៈដំណើរការសាងសង់ជំហានទី១នេះ កំពុងដំឡើង ម៉ាស៊ីនបាន៥ភាគរយ បំពាក់ម៉ាស៊ីនបាន ៥ជួរ ក្នុងនោះ ៣ជួរជាម៉ាស៊ីនស្វ័យប្រវត្តិ និង ២ជួរទៀត ត្រូវការកម្លាំងពលកម្មប្រមាណ ១ ៥០០នាក់បន្ថែម។ ចំពោះ ដំណាក់នេះ គ្រោងនឹងអាចផលិត សំបក​រថយន្តបាន ១ ៧៥០០ក្នុងមួយថ្ងៃ ដោយក្នុងនោះ សំបកឡានតូចអាចបាន ១ ៥០០០គ្រឿង (ប្រើពេល ៣៨វិនាទី/កង់មួយ ) និងសំបកឡានធំបាន ២ ៥០០គ្រឿង (ប្រើពេល ៦០វិនាទី/កង់មួយ )។

ទន្ទឹមនឹងនេះដែរ លោកក៏បានជំរុញវជនខ្មែរត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារនៅក្នុង ខេត្ត​ព្រះសីហនុ ដែលមានរោងចក្រ សហគ្រាស ប្រើប្រាស់កម្មករជំនាញបច្ចេកទេសប្រើដោយ រ៉ូបូ ផលិត​កង់ឡាន ជាពិសេសរោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើការបានទេ។ លោក​បន្ថែម​ថា យើងត្រៀមខ្លួនបំពេញសេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែល ជា​អ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។

បើតាមលោក គួច ចំរើន អ្នកដាំកៅស៊ូនៅកម្ពុជានៅពេលមានរោងចក្រផលិតសំបកកង់រថយន្ត ត្រូវ​ការជ័រកៅស៊ូក្នុងមួយថ្ងៃរហូតដល់ ៣០០តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរោងចក្រ ដូច្នេះ​មិនចង់ឱ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ព្រោះកម្ពុជាជាប្រទេសកសិកម្ម យើង មាន​សក្តា​នុពល ហើយទឹកដីមួយចំនួនត្រូវធ្វើការកែប្រែស្ថានភាពពីធ្វើស្រែដីមកជាការដាំដុះកៅស៊ូ។

សូមជម្រាបផងដែរថា ក្នុងដំណាក់កាលសាងសង់ដំបូងនេះ តម្រូវការប្រើប្រាស់វត្ថុធាតុដើម កៅ ស៊ូ​ ប្រមាណ​៣០០តោន ដែលជាវត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ បច្ចុប្បន្ន ក្រុមហ៊ុន មានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ ហើយសំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអា​មេ​រិក ៕