ដើមខែមករាឆ្នាំថ្មីនេះ សម្តេចក្រឡាហោម ស ខេង ទទួលបានអនុរដ្ឋលេខាធិការ ៣រូប និងទីប្រឹក្សា ២រូប

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងអនុរដ្ឋលេខាធិការ និងទីប្រឹក្សា ក្រសួងមហាផ្ទៃរបស់សម្តេចក្រឡាហោម ស ខេង ជូនអតីតថ្នាក់ដឹកនាំនគរបាលចំនួន ៥រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០១៩ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដែលសម្រេចតែងតាំងមុខដំណែងជូនអតីតថ្នាក់ដឹកនាំនគរបាលចំនួន ៥រូបនោះរួមមាន គឺលោក ហ៊ូ សាគុណ អតីតអគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន លោកស្រី យក់ សុខា អតីតអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក អ៉ិន បូរ៉ា អតីតអគ្គស្នងការរងនគរបាលជាតិ មានមុខដំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ចំណែកឯលោក ចាន់ ស៊ីថា អតីតអគ្គស្នងការរងនគរបាលជាតិ និងលោក យិន ចំណាន អតីតស្នងការនគរបាលខេត្តរតនគិរី តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕