សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)”

សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋាន​ជំរុញពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគ​កម្ពុជា-ចិន (ខេត្តក្វាងស៊ី)” ក្រោមវត្តមានសហគ្រិន និងវិនិយោគិនកម្ពុជា-ចិន ជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះប្រព្រឹត្តឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សភាពាណិជ្ជកម្មជនជាតិ​ជាំងក្វាងស៊ី​មកកម្ពុជា ក្នុងគោលបំណង ជួបពិភាក្សាការងារសិក្សាលទ្ធភាពក្នុងការសហការ និងស្វែងរកឱកាសក្នុងការ​វិនិយោគ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ។

ជាលទ្ធផល ចេញពីវេទិកានេះ ទាំងសហគ្រិន និងវិនិយោគិន កម្ពុជា និងវិនិយោគិនចិន ពីមន្ទីរពាណិជ្ជកម្មនៃ​តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលចូលរួមក្នុងវេទិកានេះ បានសម្រេច​ចុះអនុស្សារណៈ សហការគ្នានាំចេញ និងនាំចូល តាមវិស័យជាច្រើន ប្រកបដោយផ្លែផ្កា៕