មេបញ្ជាការរងកងអង្គរក្សម្នាក់ ទទួលការតែងតាំងជា «អនុរដ្ឋលេខាធិការ» ក្រសួងការពារជាតិ

សង្គម​និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ឯក ដួង ហេង មេបញ្ជាការរងកងអង្គរក្ស ​​​​ត្រូវ​បាន​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង ជាអនុរដ្ឋ​លេខាធិការ នៃក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៥៩ ​​ចុះ​ថ្ងៃទី​​០៧ ខែ​មករា ឆ្នាំ២០២៣ ​​​​​ព្រះមហាក្សត្រ​ បាន​​ត្រាស់​បង្គាប់​សម្រេច​តែងតាំង​មុខ​តំណែង នាយ​ទាហាន នៃ​កងយោធពលខេមរភូមិន្ទ ដល់​ឧត្តមសេនីយ៍ឯក ដួង ហេង អត្តលេខ ០០១២៨៤ ជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន។

សូមបញ្ជាក់ថា បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ដួង ហេង មានតួនាទីជាមេបញ្ជាការរងកងអង្គរក្ស និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ផងដែរ៕