អ្នកសារព័ត៌មាន នឹងមានឱកាសសួរសំណួរទៅសម្តេចតេ ជោ នាជំនួបប្រចាំឆ្នាំថ្ងៃទី១៤ ខែមករា

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងមានឱកាសដល់អ្នកសារព័ត៌មាន អាចសួរសំណួរទៅសម្តេច ដើម្បីអាចឆ្លើយឆ្លងលើបញ្ហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា នាជំនួបរវាងសម្តេច ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ពាន់នាក់ ដែលបានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។

ទន្ទឹមគ្នានេះ សម្តេចតេជោ បានឱ្យដឹងដូច្នេះថា៖ «នៅក្នុងឱកាសកិច្ចប្រជុំត្រៀមជំនួបនោះនាពេលឆាប់ៗនេះ ខ្ញុំនឹងទុកឱកាសឱ្យអ្នកសារព័ត៌មានសួរសំនួរផ្សេងៗទៅកាន់ខ្ញុំ ដើម្បីឈ្វេងយល់ពីបញ្ហា និងឆ្លើយឆ្លងគ្នាបាន»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួបជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ នៅឆ្នាំ២០២៣ គឺបានធ្វើឡើងបន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ធ្លាម់មានប្រសាសន៍លើកឡើងថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម៕ អត្ថបទ៖ រង្សី