ជម្លោះព្រំដែនកម្ពុជា-ថៃមិនទាន់ចប់! តម្លៃមាសនៅតែបន្ដហក់ឡើងខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលដែលជម្លោះព្រំដែនកម្ពុជា និងថៃនៅតែបន្ដអូសបន្លាយ មិនទាន់ចប់នៅឡើយនោះ ក្រឡេកមើលតម្លៃហាងឆេងមាសប្រចាំថ្ងៃ ក៏នៅតែបន្ដហក់ឡើងខ្ពស់ដដែល ពោលគឺនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ មាសមានតម្លៃ ៤០៦ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៩៦ដុល្លារ។ នេះបើយោងតាមហេងឆេងតម្លៃមាស ពីហាងមាសពេជ្រ CSNJ នៅថ្ងៃទី៦ ខែសីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីថ្ងៃម្សិលមិញ ថ្ងៃទី៥ ខែសីហា មាសមានតម្លៃ ៤០៥ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៩៥ដុល្លារ។ បើធៀបនឹងថ្ងៃទី៦ សីហានេះ មាសឡើងថ្លៃមួយដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕