កម្ពុជា នាំចេញកង់ទៅ១៩ប្រទេសនេះច្រើនជាងគេ នឹងរកចំណូលបាន៩០០លានដុល្លារនៅឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា​ កាលពីឆ្នាំ២០២២ កម្ពុជារកចំណូលបានពីការនាំចេញកង់ រហូត៩០០លានដុល្លារអាមេរិក ចំនួននេះកើនឡើងចំនួន ៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្សាយចេញកាលពីថ្ងៃទី៣០ ខែមករា បានឱ្យដឹងថា កាលពីឆ្នាំ២០២២ កម្ពុជារកចំណូលបានពីការនាំចេញកង់ ចំនួន៩០០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២១កន្លងទៅ កម្ពុជារកចំណូលបានប្រមាណ ៦៣១លានដុល្លារប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា ចំពោះទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់ទៅកាន់១៩ប្រទេសនេះ ច្រើនជាងគេ ក្នុងនោះរួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដាជាដើម។

បើតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងដែរថា កាលពីឆ្នាំ២០២១ ទីផ្សារកង់លើពិភពលោកមានទំហំទឹកប្រាក់ ប្រមាណ១២.៦ពាន់លានដុល្លារ ខណៈកម្ពុជា យកបានចំណែកទីផ្សារ ៥ភាគរយ ទឹកប្រាក់នាំចេញ ជាង៦៣០លានដុល្លារ ហើយក្រៅពីនេះ មានប្រទេសផលិតកង់ផ្សេងៗទៀត ដូចជា ព័រទុយហ្កាល់ អ៉ីតាលី ឥណ្ឌូណេស៉ី ប៊ែលហ្ស៉ិក អេស្ប៉ានជាដើម។

គួរបញ្ជាក់ដែរថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ៥លើពិភពលោក ដែលនាំចេញកង់បានច្រើនជាងគេ បន្ទាប់ពីចិន ហូឡង់ អាល្លឺម៉ង់ផងដែរ។គិតមកដល់ពេលបច្ចុប្បនេះ កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ សម្រាប់នាំចេញទៅកាន់ទីផ្សាពិភពលោក។

បើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម កាលពីពេលកន្លងទៅ ធ្លាប់បានឱ្យដឹងដែរថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ៥លើពិភពលោក ដែលនាំចេញកង់បានច្រើនជាងគេ បន្ទាប់ពីចិន ហូឡង់ អាល្លឺម៉ង់។ គិតមកដល់ពេលបច្ចុប្បនេះ កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ សម្រាប់នាំចេញទៅកាន់ទីផ្សាពិភពលោក ក្នុងនោះរួមមាន៖ រួមមាន៖ ទី១៖ A AND J (CAMBODIA) CO.,LTD. ទី២៖ SPEEDTECH INDUSTRIAL CO., LTD.ទី៣៖ SMART TECH (CAMBODIA) CO.,LTD.ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD និងទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD៕