អ្នកឧកញ៉ា ទ្រី ភាព ផ្តល់អង្ករ​ចំនួន៣០០​តោនដែល​ជា​​អំ​​ណោយ​​របស់​សម្តេចតេជោ ហ៊ុន សែន និង​​សម្តេច​​កិត្តិព្រឹទ្ធ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ជូនរដ្ឋបាលរាជធានីភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

អំណោយជាអង្កររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចំនួន​​៣០០​តោន ត្រូវបាន​នាំយ​​ក​មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈតំណាងអោយអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ​អ្នកឧកញ៉ា គៀន ស្រីនាង នាព្រឹកថ្ងៃទី០១ កុម្ភៈឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រគល់និងទទួលអំណោយអង្ករនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានថ្លែងអំណរគុណយ៉ាង ជ្រាល​ជ្រៅ​ជូន​ចំពោះ អ្នកឧកកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ដែលបាននាំយកអង្ករចំនួន ៣០០តោន ដែលជា​​អំណោយរបស់​​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកប្រគល់ជូន​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួម​​ចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូន ដល់​ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្ដី​​អាណិតស្រលាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានភ្នំពេញ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយ​រដ្ឋ​​បាល​​រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ក៏ដូច​​បងប្អូន​ប្រជា​ពលរដ្ឋទាំងអស់​នៅទូទាំង​​រាជធានីភ្នំពេញ​​ផងដែរ៕