​ចិន​ កោតសរសើរ​សមិទ្ធផល​សំខាន់ៗ​ដែល​កម្ពុជា​សម្រេចបាន ព្រមទាំង​ពង្រីក​ឥទ្ធិពល​​លើ​ឆាក​អន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

ជំនួបដែលធ្វើឡើងចំខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​មិត្តភាព​រឹង​មាំ​ដូច​ដែកថែប និង​ឯកភាព​បន្ត​ជំរុញ​ការផ្លាស់ប្តូរ​កម្រិត​ខ្ពស់ គ្រប់​ទម្រង់ ដើម្បី​ការអភិវឌ្ឍ​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ និង​ការជឿជាក់​ផ្នែក​នយោបាយ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនារសៀលថ្ងៃសុក្រ ទី១០កុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ភាគី​ទាំងពីបាន​ប្រកាសសម្ពោធ​ព្រឹត្តិការណ៍​នានា នៃ​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន សំដៅ​ជំរុញ​ការកសាង​សហគមន៍​វិ​សនា​រួម​កម្ពុជា​-​ចិន ប្រកបដោយ​គុណភាព និង​កម្រិត​ខ្ពស់​។

ជាមួយគ្នានោះ ភាគី​ចិន​កោតសរសើរ​ចំពោះ​សមិទ្ធផល​សំខាន់ៗ​នានា ដែល​កម្ពុជា​សម្រេចបានក្នុង​ការកសាង​ស្ថេរភាព​ជាតិ វិបុលភាព ព្រមទាំង​ពង្រីក​ឥទ្ធិពល​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ក្នុងនោះភាគី​ចិន​គាំទ្រ​ពេញទំហឹង​ចំពោះ ទី១) ​ការជ្រើសរើស​មាគ៌ា អភិវឌ្ឍន៍​របស់​កម្ពុ​ជា ស្របតាម​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន ២) ​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា ក្នុងការ​ការពារ​អធិបតេយ្យ សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​នានា ៣} ​ការអភិវឌ្ឍ​បន្តបន្ទាប់ តាមរបៀប​វារៈ​នយោបាយ​កម្ពុជា និងទី​៤) ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​ សម្រាប់ភាគីកម្ពុជា បានប្រកាសទី១) ​ប្រកាន់​នយោបាយ​ចិន​មួយ ២) ប្រឆាំង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និងទី​៣) គាំទ្រ​ចិន ការពារ​ផលប្រយោជន៍​ស្នូល ព្រមទាំង​ការបង្រួបបង្រួម​ជាតិ​។

ជាមួយគ្នានោះ ភាគី​ទាំងពីរ​កម្ពុជា​-​ចិន បាន​ឯកភាព​អភិវឌ្ឍ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ផ្តោត​សំខាន់​លើ នយោបាយ ប្រើប្រាស់​តួនាទី​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន ឲ្យ​បាន​ពេញលេញ ពង្រឹង​ការផ្លាស់ប្តូរ​អន្តរ​ភាគី​គ្រប់​កម្រិត ទាំង​ក្នុង​ក្របខណ្ឌ​រដ្ឋ បក្ស និង​យុវជន និង​បន្ត​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​។ សមត្ថភាព​ផលិតកម្ម គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ និង​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​ចតុកោណ​។​ អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយជា​គំរូ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន បណ្តាញ​អគ្គិសនី ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ឃ្លាំង​ស្តុក និង​ភស្តុភា​រកម្ម។

បន្ថែមទៀតនោះ ​ចិន​និង​គាំទ្រ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​គម្រោង​ផ្លូវដែក​, កសិកម្ម​: សិក្សា​បង្កើត (​ច្រករបៀង​មច្ឆា និង​អង្ករ​) អភិវឌ្ឍន៍​កសិកម្ម​អេកូឡូស៊ី​ទំនើប ព​ន្លឿ​ន​ផែនការអភិវឌ្ឍន៍​កសិក​ម្ម​ទំនើប ស្វែងរក​កិច្ចសហប្រតិបត្តិការ​ក​សិ​កម្ម​ឌីជីថល និងគាំទ្រ​ការ​ធ្វើ​ទំនើបកម្ម​វារីវប្បកម្ម ចម្ការ​ត្រូ​ពិ​ក និង​វិស័យ​សក្តានុពល​ផ្សេងទៀត​។ វិស័យ​ថាមពល​ គឺជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ថាម​ពល​វា​រី​អគ្គិសនី ថាមពល​ដើរ​ដោយ​ពន្លឺ និង​ប្រភព​ថាមពល​ស្អាត​ដទៃទៀត ស្វែងរក​ដំណោះស្រាយ​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល​បៃតង ស្ថិរភាព និង​ពឹងផ្អែក​បាន​។ វិស័យ​សន្តិសុខ គឺ​ចាប់យក​សក្តានុពល នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ រវាង​យោធា​ទាំងពីរ តាមរយៈ​ការពង្រឹង​ការផ្លាស់ប្តូរ​កងកម្លាំង​សម​ភាគី និង​សមយុទ្ធ និង​ការហ្វឹកហ្វឺន​រួមគ្នា និង​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ និង​ចែករំលែក​ព័ត៌មាន​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​។​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​។

នៅក្នុងជំនួបដដែរនោះ ភាគី​ទាំងពីរ​ បានឯកភាព​បន្ត​ប្រកាន់ខ្ជាប់ ពហុភាគី​និយម និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែលមាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ស្នូល​។ ចិន​អបអរសាទរ​ភាពជោគជ័យ​របស់​កម្ពុជា ក្នុង​ភាពជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ១-​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​ប្រសិទ្ធភាព នូវ​សេចក្តី​ប្រកាស​ស្តីពី​ការប្រតិបត្តិ របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ល​ម្ហ​សមុទ្រ និង​២-​ព​ន្លឿ​ន​ការសម្រេច​នូវ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ប្រកបដោយ​ខ្លឹមសារ និង​ប្រសិទ្ធភាព​៕​