មកទល់ពេលនេះ ការផ្គត់ផ្គង់អគ្គិសនីនៃចំនួនភូមិសរុបនៅទូទាំងប្រទេស សម្រចបានជិត១០០%ហើយ

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា គិតមកពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់អគ្គិសនីនៃចំនួនភូមិសរុបនៅទូទាំងប្រទេស សម្រចបានជិត១០០%ហើយ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្រោមវត្តមាន លោក ទី នរិន្ទ រដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដែលធ្វើឡើង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនី​​បានចំនួន៩៩.៨៨%  នៃចំនួនភូមិសរុបទូទាំងប្រទេស។ ដោយឡែកសម្រាប់ការសាងសង់បណ្តាញ ចែក​ចាយ​អគ្គិសនីបន្ថែមបានចំនួន០.៧៤%  ទៀត ដែលធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួចកើនដល់៩៨.២៧%  គិតត្រឹមចុងឆ្នាំ២០២២ កន្លងទៅនេះ។

សូមរម្លឹកដែរថា សម្រាប់ឆ្នាំ២០២៣ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាព​ពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ១៥៧ភូមិ ទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៣ អាចសល់ភូមិត្រឹមតែ ៨៨ទៀតប៉ុណ្ណោះ ស្មើនឹង ០,៦២% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ៕

អត្ថបទ៖ ពិសី