កក្រើកផ្សារអុីអនសែនសុខ​​ ថ្ងៃទី០៧-០៨​ មីនា ក្រុមហ៊ុន អាម៉ូរីឌីវេឡុបម៉ិន បង្ហាញហ្រ្គេនវីឡាថ្មី ជាមួយកំពូលតារាល្បីៗស្រុកខ្មែរ!

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឯ.ក ត្រៀមពញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងវត្តមាន ហ្រ្គេនវីឡាថ្មី ស៊ីវិល័យ ទំនើប និងធំសម្បើមជាមួយ រចនាបថNEOCLASSIC នៅក្នុងបុរីអាម៉ូរី៧មករាដែលល្បីល្បាញថាមានទេសភាពដងព្រែកល្អឯកគ្មានពីរ ក្នុងផ្សារទំនើបអីុអនម៉លសែនសុខ នៅថ្ងៃទី០៧-០៨​មីនាខាងមុខនេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បច្ចុប្បន្នភាពនៃសំណង់ដែលសាងសង់ជាមួយគុណភាពស្តង់ដារ  – មានរបៀបរៀបរយស្របតាមបទដ្ឋានជាតិនិងអន្តរជាតិ

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានវត្តមាន តារាប្រុសស្រីល្បីៗរួមមាន កញ្ញា រ៉ាប៊ី, លោក ថុល សុភិទិ, រៀនថត, កញ្ញា មីណា, លោក សៀក, កញ្ញា ហ្វាហ្វា និង នាយព្រែក នឹងចូលខ្លួនញុំាងឲ្យបរិយាកាសនៃកម្មវិធីកាន់តែឱឡារិក។

គួរឲ្យដឹងផងដែរថា​​ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា​ ដែលបានអភិវឌ្ឍន៍បុរីចំនួន​ពីរនៅទីតាំងល្អផ្តាច់គេសម្រាប់ការរស់នៅ​ដូចជា បុរីអាម៉ូរី សែនសុខ ដែលស្ថិតនៅកណ្តាលក្រុង​ លើបណ្តោយផ្លូវហាណូយចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបអីុអនសែនសុខ និងម៉ាក្រូសែនសុខ មានសុទ្ធតែវីឡាម៉ូដប្លែក ទំហំធំទូលាយ​ លក់ដាច់បានច្រើនជាងគេ​តាំងពីបើកលើកដំបូង។ ទីពីរគឺគម្រោងធំ​នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារដែលមានឈ្មោះថា​ អាម៉ូរី ៧មករា ទំហំផ្ទៃដីដែលបានអភិវឌ្ឍន៍ផ្ទះរួចហើយរហូតដល់ទៅ៤០ហិតា មានផ្ទះតាមតម្រូវការអតិថិជនដូចជា​ផ្ទះល្វែង​អាជីវកម្ម A-B ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាទោលឃ្វីនវីឡា​ វីឡាទោលធំឃ្វីនមេរា និងចុងក្រោយនេះគឺ ហ្រ្គេនវីឡា​ ដែលក្រុមហ៊ុនបានរចនាឡើងដោយគំរូស្ថាបត្យកម្មក្រិចដ៏ល្បីល្បាញ។ 

 ខ្លោងទ្វារធំបុរីអាម៉ូរី7មករា – ផ្ទះអាជីវកម្មA លេីផ្លូវរដ្ឋ7មករា  ទំហំ30m
វីឡាទោល  – ឃ្វីនវីឡា  ជាវីឡាដែលលក់ដាច់ជាងគេក្នុងតំបន់  ជ្រោយចង្វារ  រយៈពេលមួយឆ្នាំចុងក្រោយនេះ
សួនរុក្ខជាតិធំនិងវែងជាងគេក្នុងបុរីប្រវែង  1,500m

អ្នកឧកញ៉ា សួន វីរៈតារា ជាអគ្គនាយកប្រតិបត្តិ បានឲ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍បើកបង្ហាញជាសាធារណៈនៅផ្សារអីុអនសែនសុខនេះ  ​​ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ​រំពឹងថានឹងបានផ្តល់ជូនអតិថិជន នូវបរិបថរស់នៅថ្មីមួយបែបទៀតដែលកាន់តែប្រសើរ​ ទូលាយ ជាមួយតម្លៃសមរម្យ ព្រមទាំងចំណេញច្រើននាពេលបើកលក់ប្លុកថ្មីនេះ។​

ភាពសំបូរបែបក្នុងការរស់នៅផ្ទះដែលទំនេីបទាន់សម័យតាមតម្រូវការរស់នៅរបស់គ្រួសារស៊ីវិល័យ

 ស្ថិតនៅទីតាំងល្អ ក្នុងតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ រមណីយដ្ឋាននានា និងមានទេសភាពដងព្រែក ហ្គ្រេនវីឡាម៉ូដថ្មីនេះ ត្រូវបានស្ថាបត្យករ រំលេចនូវ រចនាបថ NEOCLASSIC ភ្ជាប់ជាមួយសសរក្លោងទ្វារ ទេវតា Doric មានទំហំធំ 9ម៉ែត្រ គុណនឹង 12,50ម៉ែត្រ កម្ពស់ពីរជាន់ ប្រក់ក្បឿងប្រណិត សំណង់ឥដ្ឋ២០ ក្នុងរបងជុំវិញលើផ្ទៃដីចាប់ពី250ម៉ែត្រការ៉េដល់600ម៉ែត្រការ៉េ មានចំណតឡានធំទូលាយ ដីទំនេរចំហៀងសងខាង និងខាងក្រោយគ្រប់ផ្ទះ។ បរិវេណទទួលភ្ញៀវ និងចង្ក្រានបាយស្ងួតទំនើបគ្មានក្លិនត្រូវបានខណ្ឌដាច់ពីគ្នា ដោយបិទជិតជាមួយទ្វារុញទាន់សម័យ។ កន្លែងចង្ក្រានបាយមានបន្ថែមជូននូវបរិក្ខាដែលចាំបាច់និងទំនើបមិនធ្លាប់មានពីមុនគឺចង្ក្រានកោះ ម៉ាស៊ីនបូមផ្សែងនិងក្លិន ព្រមទាំងប្រព័ន្ធលូ ការពារការកកស្ទះនិងក្លិនផងដែរ។ 

ផែនទីសក្តានុពលទីតាំងបុរីអាម៉ូរី  7  មករា

សរុបមកប្រសិនចង់ដឹងជាក់ច្បាស់ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាផ្ទះគំរូ និងអ៊ុតតម្លៃពិសេស ក្នុង កម្មវិធី មហាព្រឹិត្តិការណ៍ ដាក់សម្ពោធ ហ្គ្រេនវីឡាម៉ូដថ្មី របស់បុរីអាម៉ូរី៧មករា ក្នុងផ្សារទំនើបអីុអន សែនសុខ ថ្ងៃទី ០៧-០៨ មីនា ខាងមុខនេះ ជាពិសេស កក់បិទប្លង់ភ្លាមចំណេញភ្លែត បង់ត្រឹមតែ $999 ប្រចាំខែ អត់ការប្រាក់ (24ខែ) និងកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ។ 

សម្រាប់ព័ត៌មានលម្អិត

078 90 9999 / 092 90 9999 / 015 90 9999

Telegram:t.me/Amory_Sales092

ទីតាំងគម្រោង: bit.ly/Amory7Makara

អត្ថបទពាណិជ្ជកម្ម