ប្រមុខរាជរដ្ឋាភិបាល ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ តម្លៃជាង ២៣១លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង អភិវឌ្ឍន៍ ទំនប់ វារីអគ្គិសនី ស្ទឹង ពោធិ៍សាត់ ១ ទំហំ ៨០ មេហ្គាវ៉ាត់នេះ ក្រោមការវិនិយោគ​ដោយក្រុមហ៊ុន កូរ៉េខាងត្បូង SPHP (Cambodia)Co.,Ltd ដែលគ្រោងនឹងចំណាយទឹកប្រាក់ជាង ២៣១លាន ដុល្លារ ខណៈពេលបច្ចុប្បន្នកំពុង ដំណើរការ សាងសង់ ដោយ រលូន បើទោះបី ជា ការរីករាលដាល នៃ ជំងឺ កូវីដ-១៩ នៅតែបន្ត ក៏ដោយ ។ គម្រោងអភិវឌ្ឍន៍នេះ ចាប់ដំណើរការសាងសង់នៅចុងឆ្នាំ២០២២ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦នាពេលខាងមុខ។

សូមជម្រាបថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់(MW) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាំងពីឆ្នាំ២០១៥៕