ប្រជាកសិករធ្វើស្រែ​អាក់អន់ចិត្តលក់ស្រូវ​មិនត្រូវនឹងរដូវកាលឡើងថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

ប្រជាកសិករធ្វើស្រែនៅតាមតំបន់តែងប្រកាន់ភ្ជាប់ជាមួយក្តីសង្ឃឹមក្នុងដំណាក់កាលដំាដុះដំបូងថា នៅពេលរដូវប្រមូលផលចូលមកដល់នាពេលខាងមុខ ពួកគាត់អាចលក់ស្រូវបានតម្លៃខ្ពស់ណាមួយ។ តែផ្ទុយទៅវិញជាទូទៅប្រជាកសិករភាគច្រើនលក់កសិផលរបស់ខ្លួនមិនបាន ចំពេលតម្លៃស្រូវកំពុងឡើងថ្លៃនោះទេ ពោលកសិករលក់ស្រូវបានចំតែពេលតម្លៃធ្លាក់ថ្លៃចុះវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាងប្រជាកសិករធ្វើស្រែពាក់កណ្តាលរដូវនៅ ឃុំសំបួរ ស្រុកទ្រំាង ខេត្តតាកែវ លក់ស្រូវប្រភេទOM បានតម្លៃ៩០០រៀលនិងស្រូវ៨៥ ថ្លៃ៩៤០រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃស្រូវទំាងពីរប្រភេទនៅពាក់កណ្តាលសប្តាហ៍ទី២នៃ ខែមីនា ឆ្នំា២០២៣ មានតម្លៃប្រមាណ១.០៦០រៀល។


ពាក់ព័ន្ធនិងតម្លៃស្រូវនេះ បើតាមការបញ្ជាក់ពីឈ្មួញប្រមូលទិញស្រូវនៅភូមិឃុំខាងលើ បានឱ្យដឹងថាតម្លៃស្រូវប្រភេទOM ថ្លៃ៩០០រៀលនិងប្រភេទស្រូវ៨៥ ថ្លៃ៩៤០រៀលក្នុងមួយគីឡូក្រាម ។ នេះមិនមែនជាតម្លៃមួយកំពុងតែឡើងថ្លៃនោះទេ គឺធ្លាក់ថ្លៃចុះមក រយៈពេលពីរថ្ងៃមកហើយ។កាលពីវគ្គដំបូងប្រភេទស្រូវទំាងពីរនេះមានតម្លៃប្រហាក់ប្រហែលគ្នាគឺ១០៦០រៀលក្នុងមួយគីឡូក្រាម។
សម្រាប់ប្រជាកសិករម្នាក់បាននិងកំពុងលក់ស្រូវប្រភេទOM ទៅឱ្យឈ្មួញនៅលើដងផ្លូវបានឱ្យដឹង «គេធ្វើស្រូវបានច្រើនគេលក់ស្រូវបានថ្លៃដល់ជាង១០០០រៀល ចំណែកឯងបានស្រូវតិចតួចលក់ស្រូវបានថ្លៃ៩០០រៀលក្នុងមួយគីឡូក្រាម មានការអាក់អន់ចិត្តដែរតែមិនដឹងធ្វើម៉េច»។
កសិកររូបនេះថា អ្នកស្រីធ្វើស្រូវOM លើផ្ទៃដីជាង១ហិកតា ចំណាយលុយទិញជីអស់៨បេ ដោយក្នុងមួយបេថ្លៃ២០ម៉ឺនរៀលនិងត្រៀមចំណាយទៅលើថ្លៃទឹកសម្រាប់ធ្វើស្រែមួយហិកតាថ្លៃ៣០ម៉ឺនរៀលនិងថ្លៃម៉ាស៊ីនច្រូកស្រូវនៅពេលខាងមុខអាចសល់ប្រាក់តិចតួច។
បើតាមកសិកររូបដដែលលើកឡើងថា« កាលពីវគ្គមុនស្រូវប្រភេទOMលក់បានថ្លៃ ខ្ញុំធ្វើស្រូវ៨៥ លក់បានថ្លៃជាង៨០០រៀលក្នុងមួយគីឡូក្រាម តែឥលូវនេះខ្ញុំធ្វើស្រូវOMវិញ បែរជាតម្លៃស្រូវ៨៥ លក់បានថ្លៃជាងស្រូវOM ទៅវិញ»៕អត្ថបទ៖សារេត