កម្ពុជា-សហរដ្ឋអាមេរិក

កម្ពុជា-អាម៉េរិក ពិភាក្សារកលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិវត្តកម្មឌីជីថលពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងប្រតិភូដែលមកពីសហគ្រិនភាពអាម៉េរិក( Business Oregon) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីរកលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិវត្តកម្មឌីជីថលពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។

​កិច្ចណពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រវាងលោកស្រី ជា រដ្ឋា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាមួយលោក Mark Brady ប្រធានគ្រប់គ្រងផ្នែកនវានុវត្តន៍ និងសហគ្រិនភាពនៃ Business Oregon និងគណៈប្រតិភូសហរដ្ឋអាម៉េរិក សម្របសម្រួលដោយលោក Benjamin Chiang អនុប្រធានស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិវត្តកម្មឌីជីថលពាណិជ្ជកម្ម និងបានផ្លាស់ប្តូរបទពិសោធន៍ស្តីពីការជំរុញនវានុវត្តន៍និងសហគ្រិនភាព ការពង្រឹងសមត្ថភាពនិងបរិវត្តកម្មឌីជីថលរបស់វិស័យឯកជន ការទទួលបានហិរញ្ញប្បទាន កិច្ចសហការរវាងរដ្ឋ វិស័យឯកជន និងសាកលវិទ្យាល័យ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព និងតម្លៃបន្ថែម។

តាមរយៈជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបទពិសោធន៍របស់រដ្ឋ Oregon ក្នុងការគាំទ្រអាជីវកម្ម និងការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាការអនុវត្តជាក់ស្តែង ព្រមទាំងលទ្ធភាពសិក្សា និងសម្របយកកម្មវិធី ក៏ដូចជាបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថល ស្របតាមបរិបទកម្ពុជា ផងដែរ។

សូមជម្រាបជូនថា Business Oregon គឺជាទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋ Oregon នៃសហរដ្ឋអាម៉េរិក ដែលគាំទ្រដល់អាជីវកម្ម និងសហគ្រិន តាមរយៈកម្មវិធីនវានុវត្តន៍ សហគ្រិនភាព ការទទួលបានហិរញ្ញប្បទាន និងសេវាគាំទ្រអាជីវកម្ម ព្រមទាំងជំរុញកិច្ចសហការជាមួយវិស័យឯកជន និងសាកលវិទ្យាល័យស្រាវជ្រាវ៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អាម៉េរិក ពិភាក្សារកលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិវត្តកម្មឌីជីថលពាណិជ្ជកម្ម appeared first on .

ប្រតិភូអាម៉េរិក ចាប់អារម្មណ៍វិនិយោគលើ​គម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ
ប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិក បានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្ថិសាស្រ្តដ៏ធំមួយរបស់ប្រទេសកម្ពុជា។

នេះបើយោតាម ជំនួបពិភាក្សាកាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រវាង លោក សរ សិនិរ៉ា អគ្គលេខាធិការរង​ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិក ចំនួន ៧ ក្រុមហ៊ុន ក្រោមការសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងជំនួបនេះ លោក សរ សិនិរ៉ា អគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូក្រុមហ៊ុនអាម៉េរិក និងបានគូសរំលេចអំពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជាដែលមានក្របខណ្ឌគតិយុត្តបើកចំហរ ផ្ដល់ការលើកទឹកចិត្ត ផ្ដល់ការថែទាំ ផ្ដល់ការការពារដល់ការវិនិយោគដោយគ្មានការរើសអើង។

ជាក់ស្ដែង រដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការលើកឡើងនូវបញ្ហា និងសំណូមពរ តាមរយៈយន្តការមានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន (P-PS Breakfast Briefing) ជាដើម, ដើម្បីស្ដាប់នូវបញ្ហា និងសំណូមពរ របស់វិស័យឯកជន និងធ្វើការឆ្លើយតបដោះស្រាយជូនវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ លោកថា កម្ពុជាបានបង្កើតទីផ្សារថ្មីៗនៅទូទាំងពិភពលោក តាមរយៈការចរចា និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្រិតទ្វេភាគី និងពហុភាគីជាដើម។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន ដោយបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣។ ស្របគ្នានេះ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអភិវឌ្ឍផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ។

ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិក បានយកឱកាសនេះសាកសួរ និងពិភាក្សាស៊ីជម្រៅទៅលើការលើកទឹកចិត្តដល់គម្រោងវិនិយោគនៅកម្ពុជា និង​បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើ​គម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ។

សូមជម្រាបដែរថា តាមរយៈជំនួបនោះ ប្រតិភូកម្ពុជា ក៏បានសង្កត់ធ្ងន់ដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងវិនិយោគ និងផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក នៃប្រទេសទាំងពីរ៕

The post ប្រតិភូអាម៉េរិក ចាប់អារម្មណ៍វិនិយោគលើ​គម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ appeared first on .

គណៈប្រតិភូសភាធុរកិច្ចអាមេរិក មកស្វែងយល់ពីការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
គណៈប្រតិភូសភាធុរកិច្ច កម្ពុជា-អាមេរិក បានមកធ្វើដំណើរទស្សនកិច្ច និងសម្តែងការគួរសម និងមានកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងកាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ដំណើរទស្សនកិច្ច ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពី លំហូរប្រតិបត្តិការ និងការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមរម្លឹកដែរថា រដ្ឋាភិបាល​កម្ពុជា​បាន​វិនិយោគទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​កំពង់ផែទឹកជ្រៅ​​ខេត្តព្រះសីហនុ​​ទាំង ៣ ដំណាក់កាល​ ដើម្បី​​ឆ្លើយតប​ទៅ​កំណើន​​ការ​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រ និងការ​ធ្វើ​ពាណិជ្ជកម្មរបស់ប្រទេស​កម្ពុជា​។ដោយឡែក បើគិតក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន

The post គណៈប្រតិភូសភាធុរកិច្ចអាមេរិក មកស្វែងយល់ពីការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ appeared first on .

អគ្គមេបញ្ជាការកម្ពុជា ជួបមេបញ្ជាការកងនាវាអាមេរិក រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី នឹងត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។

ជំនួបនេះ បានធ្វើឡើងកាលព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាមួយលោកនាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក។

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលចតនាវាយោធា និងការត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។

នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានស្វាគមន៍ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរុករកអដ្ឋិធាតុយុទ្ធជនអាមេរិកបាត់ខ្លួន និងការពង្រឹងសមត្ថភាពកងទ័ព។

អគ្គមេបញ្ជាការ ក៏បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងយោធា។

ជាការឆ្លើយតប លោកនាយឧត្តមនាវី STEPHEN T. WEB KOEHLER បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ រួមទាំងការធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់» ឡើងវិញនៅឆ្នាំ២០២៧ កិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមលំហាត់ SEACAT ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕ អត្ថបទ៖ហ្សាលីន

The post អគ្គមេបញ្ជាការកម្ពុជា ជួបមេបញ្ជាការកងនាវាអាមេរិក រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី appeared first on .

កម្ពុជា-អាមេរិក រួមគ្នាពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា
ក្រសួងបរិស្ថាន និងទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ បានប្តេជ្ញារួមគ្នាពពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាព។នេះបើយោងតាមជំនួបពិភាក្សារវាងលោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ជាមួយលោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេស នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ។

ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអនុវត្តច្បាប់បង្រ្កាបបទល្មើស ធនធានធម្មជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីតាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យកាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានលើកពីជំហរយ៉ាងម៉ឺងម៉ាត់ របស់កម្ពុជា ក្នុងការការពារធនធានធម្មជាតិ។ លោកបន្តថា ក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះរាល់សកម្មភាពល្មើស​ពាក់ព័ន្ធនឹងធនធានធម្មជាតិ ដោយស្មើភាព និងគ្មានការលើកលែង។ រាល់ករណីល្មើស ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។

ជាមួយគ្នានេះ លោក Devineni Udaykiran បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងបរិស្ថាន។លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារ ស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ក្នុងការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងផ្តល់បច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកដល់ការប្រយុទ្ធប្រឆាំង នឹងបទល្មើសធនធានធម្មជាតិ សំដៅគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

សូមជម្រាបដែរថា ទន្ទឹមនឹងវិធានការច្បាប់ ឆ្លៀតឱកាសនោះរដ្ឋមន្ត្រីបរស្ថាន ក៏បានលើកឡើងពីការជំរុញ ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសការយកចិត្តទុកដាក់លើមុំ «ភាពបៃតង ២.១» ដែលផ្តោតលើការស្ដារ និងពង្រីកគម្របព្រៃឈើ។ បន្ថែមពីលើនេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញ នូវប្រព័ន្ធតាមដានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាយុទ្ធសាស្រ្ត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពថែមទៀត៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អាមេរិក រួមគ្នាពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា appeared first on .

ជំនួបកំពូលនៅម៉ានីល៖ កម្ពុជា-អាម៉េរិក ប្តេជ្ញាពង្រឹងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ
កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីយ៉ាងស្និទ្ធស្នាលជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក។ ជំនួបដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្នុងឱកាសដែលប្រមុខការទូតទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

នៅក្នុងកិច្ចភាក្សានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ដែលបច្ចុប្បន្នកម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មជាប្រទេសសម្របសម្រួលសម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៧។

ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ រដ្ឋមន្រ្តីការបរទេស Marco Rubio ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ភាពជាដៃគូនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងខិតជិតគ្នាថែមមួយកម្រិតទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងសន្តិភាពនៅក្នុងតំបន់។

គួរឱ្យដឹងដែរថា ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះ លោកប្រធានាធិបតី Donald J. Trump សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) ក៏ដូចជាការបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេស Marco Rubio អំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនផងដែរ៕

The post ជំនួបកំពូលនៅម៉ានីល៖ កម្ពុជា-អាម៉េរិក ប្តេជ្ញាពង្រឹងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ appeared first on .

អាមេរិកដាក់ពន្ធគយថ្មី ១០% ដល់កម្ពុជា ទាបជាងថៃ វៀតណាម តែត្រូវប្រជែងជាមួយប្រទេស ២ទៀត
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសដាក់ពន្ធគយថ្មី ដល់កម្ពុជា ក្នុងអត្រា ១០% ដល់កម្ពុជា ពោលគឺទាបជាងថៃ វៀតណាម តែត្រូវប្រជែងជាមួយប្រទេស ២ទៀត គឺប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលទទួលបានអត្រាពន្ធ ១០% ពីសហរដ្ឋអាមេរិកដូចគ្នា។

ការសម្រេចដាក់ពន្ធនេះ ធ្វើឡើងកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នៅកម្ពុជា ដោយបានប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ជុំវិញការព្រួយបារម្ភពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះនឹងជំនួសពន្ធគយសកល ១០% ប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះ ដែលត្រូវផុតសុពលភាពនៅថ្ងៃសុក្រនេះ។

សម្រាប់កម្ពុជាពន្ធគយថ្មីនេះ ក្នុងអត្រា១០% ទាបជាងប្រទេសជិតខាងចំនួន២ គដូចជាថៃ និងវៀតណាម ដែលមានអត្រា ១២.៥%។

បើតាមលោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (Amcham) ដែលបច្ចុប្បន្ននៅជា សមាជិក Amcham បានសរសេរលើបណ្តាញទំនាក់ទំនងស្គមរបស់ខ្លួនថា អត្រាពន្ធគយថ្មី ១០%នេះ និងការលើកលែងពន្ធលើផលិតផលមួយចំនួនរបស់កម្ពុជា បានផ្តល់ជាឱកាសផង និងកត្តាប្រឈមផងដែរ។

លោក Casey Barnett បានឱ្យដឹងអំពីឱកាស និងបញ្ហាប្រឈមដូចខាងក្រោម៖

ថ្ងៃនេះតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានដាក់ពន្ធគយអត្រា ១០% លើកម្ពុជា បន្ទាប់ពីការស៊ើបអង្កេតតាមមាត្រា ៣០១។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានដាក់ពន្ធគយអត្រា ១២.៥% លើប្រទេសចំនួន ៣៨ផ្សេងទៀត រួមទាំងប្រទេសថៃ និងវៀតណាមផងដែរ។ លើសពីនេះ សហរដ្ឋអាមេរិកបានផ្តល់ការលើកលែងពន្ធដល់កម្ពុជា សម្រាប់បញ្ជីទំនិញដែលសហរដ្ឋអាមេរិកមិនផលិត ដូចជាគ្រាប់ស្វាយចន្ទីជាដើម។

ចំណុចសំខាន់នោះគឺ សហរដ្ឋអាមេរិកផ្តល់ជូនកម្ពុជានូវការលើកលែងពន្ធពិសេស សម្រាប់ផលិតផលសម្លៀកបំពាក់ ដោយផ្អែកលើបរិមាណកប្បាស ឬក្រណាត់កប្បាសអាមេរិក ដែលកម្ពុជានាំចូល។ ការលើកលែងពន្ធសម្រាប់ការនាំចូលកប្បាសអាមេរិកនេះ មានគោលបំណងជំរុញផលិតកម្មក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។នេះជាឱកាស ប៉ុន្តែក៏ជាហានិភ័យផងដែរ។ ក្នុងឆ្នាំ ២០២៥ កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ៤ពាន់លានដុល្លារ។ ក្នុងឆ្នាំដដែលនោះ កម្ពុជាបាននាំចូលកប្បាស និងក្រណាត់ពីប្រទេសចិនក្នុងទឹកប្រាក់ ២.៨ពាន់លានដុល្លារ ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតសម្លៀកបំពាក់នាំចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ចំណែកឯការនាំចូលកប្បាស និងក្រណាត់ពីសហរដ្ឋអាមេរិកវិញ មានត្រឹមតែ ១៣៧ ០០០ ដុល្លារប៉ុណ្ណោះ ដែលជាចំនួនតូចតាចបំផុត។

ហានិភ័យនោះគឺថា ក្នុងរយៈពេលខ្លី កម្ពុជាអាចបាត់បង់ការបញ្ជាទិញទៅឱ្យប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលទទួលបានអត្រាពន្ធ ១០% ពីសហរដ្ឋអាមេរិកដូចគ្នា ព្រមទាំងការលើកលែងពន្ធសម្រាប់សម្លៀកបំពាក់ផងដែរ។ ប្រទេសទាំងពីរនេះជាដៃគូប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យកាត់ដេរ ហើយពួកគេមានឧស្សាហកម្មផលិតក្រណាត់ដ៏ធំស្រាប់ផងដែរ។ កម្ពុជាខ្វះរោងចក្រផលិតក្រណាត់។ ដូច្នេះ កម្ពុជាត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីទាក់ទាញការវិនិយោគលើផលិតកម្មក្រណាត់ បើពុំដូច្នោះទេ នឹងបាត់បង់ការបញ្ជាទិញបន្តិចម្តងៗ។ ឧបសគ្គរួមមាន តម្លៃអគ្គិសនីខ្ពស់នៅកម្ពុជា និងដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថានដ៏លំបាក។

កម្ពុជាក៏ប្រឈមនឹងហានិភ័យ និងឱកាសផងដែរ ចំពោះពន្ធគយសំណុំទីពីរ ដែលនឹងត្រូវប្រកាសដោយ USTR ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតតាមមាត្រា ៣០១ ស្តីពីសមត្ថភាពផលិតកម្មលើស។ ពន្ធទីពីរនេះ ត្រូវបានរំពឹងថានឹងចេញក្នុងរយៈពេលពីរខែខាងមុខ។ កម្ពុជាអាចនឹងទទួលបានអត្រាអំណោយផលក្នុងពន្ធបន្ទាប់នេះ ប៉ុន្តែក៏អាចមានលក្ខខណ្ឌតម្រូវឱ្យកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិនផងដែរ។ បន្ទាប់ពីពន្ធ ស្តីពីសមត្ថភាពផលិតកម្មលើសនេះ USTR ត្រូវបានរំពឹងថានឹងវិលត្រឡប់មកពិភាក្សាជាមួយកម្ពុជាឡើងវិញ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade) ដើម្បីបញ្ចប់ការធ្វើវិសោធនកម្ម និងជំរុញឱ្យរដ្ឋសភាកម្ពុជាផ្តល់សច្ចាប័ន។

ឧបសគ្គមួយទៀត ចំពោះឧស្សាហកម្មកាត់ដេររបស់កម្ពុជា គឺកង្វះវឌ្ឍនភាពជាសាធារណៈណាមួយ ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ កម្ពុជានឹងបាត់បង់ការលើកលែងក្រោមប្រព័ន្ធ EBA (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) ពីសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ ហើយម៉ាកយីហោនានាមិនសុខចិត្ត បង្កើនការបញ្ជាទិញនៅកម្ពុជាឡើយ លុះត្រាតែមានសញ្ញានៃវឌ្ឍនភាពឆ្ពោះទៅសម្រេចបាន FTA ឬរបបពន្ធអំណោយផលផ្សេងទៀត នៅពេលការលើកលែង EBA ផុតកំណត់៕ អត្ថបទ៖ហ្សាលីន

The post អាមេរិកដាក់ពន្ធគយថ្មី ១០% ដល់កម្ពុជា ទាបជាងថៃ វៀតណាម តែត្រូវប្រជែងជាមួយប្រទេស ២ទៀត appeared first on .

កម្ពុជា ស្វាគមន៍ក្រុមហ៊ុនអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមឱ្យកាន់តែទំនើប
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការស្វាគមន៍ក្រុមហ៊ុនអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែទំនើបថែមទៀត។ លោកលើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាត្តិឱ្យគណៈប្រតិភូក្រុមហ៊ុន IMSG អាមេរិក ដឹកនាំដោយ លោកស្រី Imelda Martin-Hum ចូលជួបពិភាក្សាការងារកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបជូនគណៈប្រតិភូពីអាទិភាពចម្បងរបស់ក្រសួង ក្នុងការបន្តពង្រឹងសេវាកម្មឧតុនិយម និងជលសាស្ត្រ ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធព្យាករណ៍អាកាសធាតុជាតិ ដើម្បីផ្ដល់ជូននូវព័ត៌មានអាកាសធាតុដែលអាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ គាំទ្រដល់ផលិតកម្មកសិកម្ម កែលម្អការគ្រប់គ្រងធនធានទឹក កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការស្វាគមន៍ចំពោះឱកាសសហការជាមួយក្រុមហ៊ុន IMSG ដើម្បីគាំទ្រចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមទំនើប ដែលធន់នឹងអាកាសធាតុ ដោយផ្តោតលើការពង្រឹងការផ្លាស់ប្តូរឌីជីថល ការកែលម្អការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ ការបង្កើនសមត្ថភាពព្យាករណ៍ និងការព្រមានជាមុន និងការកសាងសមត្ថភាពស្ថាប័ន និងបច្ចេកទេសតាមរយៈការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកជំនាញ។

សូមជម្រាបថា ក្រុមហ៊ុន I.M. Systems Group (IMSG) សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលមានជំនាញខាងឧតុនិយមប្រតិបត្តិការ ឧតុនិយមជលសាស្ត្រ ការសង្កេតផែនដី បច្ចេកវិទ្យាភូមិសាស្ត្រ ប្រព័ន្ធព័ត៌មានបរិស្ថាន និងដំណោះស្រាយគាំទ្រការសម្រេចចិត្ត។ ក្រុមហ៊ុន មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគាំទ្រដល់ភ្នាក់ងាររដ្ឋាភិបាលក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីកែលម្អសេវាកម្មអាកាសធាតុ ការត្រួតពិនិត្យបរិស្ថាន និងភាពធន់នឹងអាកាសធាតុ៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា ស្វាគមន៍ក្រុមហ៊ុនអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមឱ្យកាន់តែទំនើប appeared first on .

ក្រុមហ៊ុនធំៗរបស់អាមេរិក ចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក បានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅកម្ពុជាតែម្តង។ ចំណាប់អាមរម្មណ៍នេះ បានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។

លោកក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កំពុងតែដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបន្តថា ធុរជនអាមេរិកក៏ដូចជាដៃគូរបស់អាមេរិកដែលបានមកជួបសម្ដេចនាពេលនេះ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោនៅក្នុងនេះ មានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត។

ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនេះឯង។

សម្ដេចសង្ឃឹមដែរថា វិនិយោគិនអាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយសម្ដេចកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើ ផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង៕អត្ថបទ៖ហ្សាលីន

The post ក្រុមហ៊ុនធំៗរបស់អាមេរិក ចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅកម្ពុជា appeared first on .

ភារធារីទូតអាមេរិក គាំទ្រគោលជំហររបស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដោះស្រាយវិវាទព្រំដែន
លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគី ដើម្បីប្រើប្រាស់ច្បាប់អន្តរជាតិលើកាដោះស្រាយវិវាទព្រំដែនជាមួយថៃ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោកស្រីភារធារី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើននិងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេលដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ លោកស្រីភារធារី ក៏បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល។

សូមជម្រាបដែរថា ក្នុងជំនួបខាងលើនេះដែរ កម្ពុជា-អាមេរិក ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញ៖ ១. ការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, ២. ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ៤. ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និង ៥. គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយនឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។

ភាគីទាំងពីរ ក៏ប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព ព្រមទាំងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមានភាពស៊ីជម្រៅរឹងមាំថែមទៀត៖អត្ថបទ៖ហ្សាលីន

The post ភារធារីទូតអាមេរិក គាំទ្រគោលជំហររបស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដោះស្រាយវិវាទព្រំដែន appeared first on .