កិច្ចប្រជុំអាស៊ាន

ប្រមុខការទូតអាមេរិក នឹងមកចូលរួមកិច្ចប្រជុំអាស៊ានជាលើកដំបូង នៅចុងសប្តាហ៍នេះ
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio នឹងមកចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី ចុងសប្តាហ៍នេះ សម្រាប់ដំណើរទេស្សនកិច្ចជាលើកដំបូង ក្នុងនាមជាប្រមុខការទូតរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងការបរទេសអាមេរិក បាននិយាយថា លោក​ Rubio នឹងត្រូវធ្វើដំណើរទស្សនកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ហើយនឹងចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុង Kuala Lumpur ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសសមាជិកអាស៊ានទាំង ១០ ដែលកំពុងជួបប្រជុំគ្នានៅទីនោះ។

ចំពោះការចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាននាពេលនេះ លោក Rubio ត្រូវបានរំពឹងថានឹងស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយដៃគូ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ដែលកំពុងព្រួមបារម្ភចំពោះផែនការពន្ធគយជាសកលរបស់លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ។

មិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការផ្តោតជាថ្មីរបស់សហរដ្ឋអាមេរិក លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ ដើម្បីព្យាយាមមើលឲ្យហួសពីជម្លោះនៅមជ្ឈិមបូព៌ា និងអឺរ៉ុប ដែលទទួលបានការយកចិត្តទុកដាក់ច្រើនពីរដ្ឋបាលរបស់លោក ត្រាំ រហូតមកដល់ពេលនេះ៕

The post ប្រមុខការទូតអាមេរិក នឹងមកចូលរួមកិច្ចប្រជុំអាស៊ានជាលើកដំបូង នៅចុងសប្តាហ៍នេះ appeared first on .

តើជប៉ុនឆ្លើយបែបណា ពេលប្រទេសជិតខាងកំពុងបារម្ភពីសុវត្ថិភាព ក្រោយមានការបង្ហូរទឹកវិទ្យុសកម្មចូលមហាសមុទ្រ?
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកបានជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយ មុនកិច្ចប្រជុំកំពូលអាស៊ានបូកបី  ចំពោះការបង្ហូរទឹកវិទ្យុសកម្មដែលបានបន្សុទ្ធរួច ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ក្នុងអំឡុងកិច្ចពិភាក្សានោះ លោក Kishida បានពន្យល់ពីគោលជំហរខ្លីៗរបស់ប្រទេសជប៉ុនដល់លោក Li លើការបង្ហូរទឹកដែលបានបន្សុទ្ធរួច ថាវាពិតជាមានសុវត្ថិភាព ដោយត្រូវបានធានាតាមបែបវិទ្យាសាស្ត្រ និងសំណូមពរអោយប្រទេសចិនមានការយោគយល់ ក៏ដូចជាកុំមានការព្រួយបារម្ភ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីចិនក៏បាននិយាយថា៖ ការបង្ហូរទឹកបែបនេះ វាអាចប៉ះពាល់ដល់បរិស្ថានសមុទ្រពិភពលោក សុខភាពសាធារណៈ​ និងផលប្រយោជន៍របស់កូនចៅជំនាន់ក្រោយ។

បន្ថែមពីនោះ លោកបានបន្តថា ប្រទេសជប៉ុនគួរតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដោយគួរណាស់តែពិគ្រោះជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាប្រទេសជិតខាង អោយបានពេញលេញ និងដោះស្រាយបញ្ហានេះដោយទំនួលខុសត្រូវ។

រំលឹកបន្តិចថា ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលធានាថាបានបន្សុទ្ធរួចនោះ ចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ដែលនាំឲ្យប្រទេសជិតខាងដូចជាចិនជាដើម ធ្វើការរិះគន់យ៉ាងខ្លាំង និងបានចាត់វិធានការផ្អាកការនាំចូលជលផលទាំងអស់់ពីប្រទេសជប៉ុនផងដែរ៕

The post តើជប៉ុនឆ្លើយបែបណា ពេលប្រទេសជិតខាងកំពុងបារម្ភពីសុវត្ថិភាព ក្រោយមានការបង្ហូរទឹកវិទ្យុសកម្មចូលមហាសមុទ្រ? appeared first on .

ជប៉ុន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើវិស័យសំខាន់ៗ ៦ចំណុច
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុននាថ្ងៃពុធនេះថា ប្រទេសជប៉ុននឹងពង្រឹងការគាំទ្រ លើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងវិស័យចំនួនប្រាំមួយ រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការលើកកម្ពស់ប្រព័ន្ធឌីជីថល ការបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ចរន្តអគ្គិសនី ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងចំណេះដឹង និងកិច្ចសហប្រតិបត្តិការដែនសមុទ្រផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan News ។

ក្នុងនោះ លោក Kishida បានគូសបញ្ជាក់ថា ប្រទេសជប៉ុននឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញបានងាយស្រួលជាងមុន តាមរយៈការអភិវឌ្ឍន៍កំពង់ផែ ផ្លូវថ្នល់ ផ្លូវដែក និងអាកាសយានដ្ឋាន ដោយក្នុងនោះលោកបានបញ្ជាក់ផងដែរថា គម្រោងនេះនឹងបង្កើនចំណាយទុនដល់ទៅ ២,៨ពាន់លានយ៉េនឯណោះ។

មួយវិញទៀត ប្រទេសជប៉ុននឹងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការលើកកម្ពស់វិស័យឌីជីថល  ក៏ដូចជាការរួមចំណែកដល់សន្តិសុខនៃប្រព័ន្ធអ៊ីនធឺណិតផងដែរ។

បន្ថែមពីនោះ ប្រទេសជប៉ុននឹងជួយអាស៊ានក្នុងការបង្កើនសមត្ថភាពអនុវត្តច្បាប់ដែនសមុទ្រ តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្តល់ជំនួយជានាវាល្បាតឥតសំណង ដល់ភ្នាក់ងារឆ្មាំឆ្នេរសមុទ្រ និងប៉ូលីសសមុទ្រ។

មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា អាស៊ានជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលនាំអោយថាមពលអគ្គិសនីកំពុងកើនឡើងតម្រូវការ តែយ៉ាងណាដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព ប្រទេសជប៉ុននឹងគាំទ្រដល់ការតភ្ជាប់ចរន្តអគ្គិសនី តាមរយៈការបង្កើតផែនការមេ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលផ្សេងៗ។

ជាចុងក្រោយ លោក Kishida បានបន្ថែមថា ជប៉ុននឹងជម្រុញធនធានមនុសុ្ស តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយបណ្តាប្រទេសអាស៊ាន ដោយក្នុងនោះប្រទេសជប៉ុននឹងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកចំនួនប្រមាណ ៥០០០នាក់នារយៈពេល ៣ឆ្នាំខាងមុខ ក្នុងវិស័យចំនួនប្រាំមួយនេះ៕

The post ជប៉ុន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើវិស័យសំខាន់ៗ ៦ចំណុច appeared first on .

ចំពោះមុខអាស៊ាន កូរ៉េខាងត្បូងព្រមានមិនឲ្យមានកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានទៅកាន់គ្រប់ភាគី ហាមមិនឲ្យមានការចូលរួមកិច្ចសហប្រតិបត្តិការយោធា ជាមួយកូរ៉េខាងជើងឡើយ ហើយបើសិនជារកឃើញ នឹងទទួលរងទណ្ឌកម្មខ្លាំងបំផុត ដោយសារវាធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនៃសមាគមអន្តរជាតិ។

អ្នកនាំពាក្យប្រធានាធិបតី Lee Do-woon បានបញ្ជាក់ថា លោក Yoon លើកឡើងបែបនេះ អំឡុងពេលកិច្ចប្រជុំកូរ៉េខាងត្បូង និងអាស៊ាន ខណៈវាក៏ជាការព្រមានមួយផងដែរ ក្រោយលឺពីដំណឹងទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គ្រោងបំពេញទស្សនកិច្ចទៅរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Korea JoongAng Daily។

បន្ថែមពីនោះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានឆ្លៀតឱកាសយកវេទិកាកិច្ចប្រជុំកំពូលអាស៊ាន ដាក់សម្ពាធកូរ៉េខាងជើងកាន់តែខ្លាំងជាងមុនថែមទៀត ដោយបានទទូចសុំឲ្យមានការអន្តរាគមន៍ ពីសមាគមអន្តរជាតិ លុបចោលនូវកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀត។

សូមជម្រាបបន្ថែមថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រៀបដូចជាទឹក និងប្រេង ហើយមួយរយៈចុងក្រោយនេះ ស្ថានការណ៍កាន់តែពិបាកស្មាន បន្ទាប់ពីកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាជាមួយអាមេរិក ហើយកូរ៉េខាងជើងគម្រាមបាញ់គ្រាប់មីស៊ីល ដោយអះអាងថា ជាការការពារបូរណភាពទឹកដីរបស់ខ្លួន៕

The post ចំពោះមុខអាស៊ាន កូរ៉េខាងត្បូងព្រមានមិនឲ្យមានកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង appeared first on .

តើមេដឹកនាំអាស៊ានរូបណាមានវ័យចំណាស់ជាងគេ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្មេងជាងគេបង្អស់?
មេដឹកនាំកំពូលៗនៅតំបន់អាស៊ាន និងអន្តរជាតិជាច្រើនកំពុងមានវត្តមាននៅវេទិកាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ី ដោយក្នុងនោះមេដឹកនាំនៃប្រទេសប្រ៊ុយណេ និងនាយករដ្ឋមន្ត្រីទីម័រខាងកើត មានវ័យចំណាស់ជាងគេ ស្របពេលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំវ័យក្មេងបំផុតក្នុងកិច្ចប្រជុំមួយនេះ។

តទៅនេះគឺជាបញ្ជីឈ្មោះ និងអាយុរបស់មេដឹកនាំ និងសមាជិកអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ី ដែលមានដូចជា ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ ព្រុយណេដារូហ្សាឡឹម មានអាយុ ៧៧ឆ្នាំ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao អាយុ ៧៧ឆ្នាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim អាយុ ៧៦ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនលូង មានអាយុ ៧១ឆ្នាំ ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជេអរ មានអាយុ ៦៦ឆ្នាំ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ មានអាយុ ៦៣ឆ្នាំ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានអាយុ ៦២ឆ្នាំ ប្រធានគណៈប្រតិភូព្រះរាជាណាចក្រថៃ លោក Sarun Charoensuwan មានអាយុ ៥៨ឆ្នាំ នាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone មានអាយុ ៥៧ឆ្នាំ និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត មានអាយុ ៤៥ឆ្នាំ។

ដោយឡែក សម្រាប់បញ្ជីឈ្មោះនៃមេដឹកនាំអាស៊ានបូក វិញមានដូចជា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov មានអាយុ ៧៣ឆ្នាំ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មានអាយុ ៧២ឆ្នាំ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida មានអាយុ ៦៦ឆ្នាំ នាយករដ្ឋមន្ត្រីចិន Li Qiang មានអាយុ ៦៤ឆ្នាំ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol មានអាយុ ៦២ឆ្នាំ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese មានអាយុ ៦០ឆ្នាំ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris អាយុ ៥៨ឆ្នាំ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau មានអាយុ ៥១ឆ្នាំ និងភ្ញៀវកិត្តិយសអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres មានអាយុ ៧៤ឆ្នាំ៕

The post តើមេដឹកនាំអាស៊ានរូបណាមានវ័យចំណាស់ជាងគេ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្មេងជាងគេបង្អស់? appeared first on .

ចិនចង់ពង្រីកកិច្ចសហប្រតិបត្តិការខ្នាតធំ ជាមួយឥណ្ឌូណេស៊ី
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានលើកឡើងថា ចិនចង់ធ្វើការជាមួយឥណ្ឌូណេស៊ី ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ថាមពលបៃតង សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្ត្រ និងបញ្ញាសិប្បនិមិត្តជាដើម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Thesundaily បានបង្ហាញថា កាលពីល្ងាចថ្ងៃអង្គារ ពេលទទួលទានអាហារពេលល្ងាចជាមួយក្រុមអ្នកធុរកិច្ច នាយករដ្ឋមន្ត្រីចិនបានប្រាប់ឲ្យពួកគេ ជឿជាក់លើកិច្ចសហប្រតិបត្តិការ និងការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិននាពេលឆាប់ៗ។

បន្ថែមពីនោះ ក្រសួងការបរទេសក៏បានស្រង់សម្ដីលោក Li ដែលបាននិយាយថា៖ ប្រទេសចិននឹងពង្រីកជាលំដាប់នូវភាពបើកចំហជាប្រព័ន្ធ បន្ធូរបន្ថយការចូលប្រើប្រាស់ទីផ្សារបន្ថែមទៀតនៅក្នុងតំបន់ដូចជា ឧស្សាហកម្មសេវាកម្មទំនើប បង្កើនការការពារកម្មសិទ្ធិបញ្ញា និងបង្កើតបរិយាកាសធុរកិច្ចលំដាប់ថ្នាក់ទីមួយ។

ជាមួយគ្នានោះ ភាគីចិនក៏បានបង្ហាញក្ដីរំពឹងថា ឥណ្ឌូណេស៊ីនឹងនៅតែបន្តបើកទ្វារទីផ្សារសេរី និងផ្ដល់បរិយាកាសធុរកិច្ចល្អៗ ក៏ដូចជាអត្ថប្រយោជន៍ច្រើន សម្រាប់សហគ្រិនចិនដែលមានបំណង មកបណ្ដាក់ទុននៅប្រទេសមួយនេះ៕

The post ចិនចង់ពង្រីកកិច្ចសហប្រតិបត្តិការខ្នាតធំ ជាមួយឥណ្ឌូណេស៊ី appeared first on .

ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលG20 ត្រៀមចាកចេញពីប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្សាកាតា
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-ឥណ្ឌាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី១៨ នៅទីក្រុងហ្សាកាតា នាថ្ងៃទី០៧ ខែកញ្ញា តាមរយៈការអញ្ជើញពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aninews បានបង្ហាញថា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 នឹងចាកចេញទៅឥណ្ឌូណេស៊ីនាល្ងាចថ្ងៃទី០៦ ខែកញ្ញា ហើយនឹងវិលមកទីក្រុងញូវដេលីវិញ នាយប់ថ្ងៃបន្ទាប់ ដើម្បីត្រៀមខ្លួនរៀបចំវេទិកាកិច្ចប្រជុំកំពូល G20 នាថ្ងៃទី០៩ ដល់ទី១០ ខែកញ្ញា។

សូមជម្រាបដែរថា កិច្ចប្រជុំកំពូលអាស៊ីខាងកើត នឹងផ្ដល់ឱកាសសម្រាប់ក្រុមមេដឹកនាំអាស៊ាន និងដៃគូសន្ទនា ៨ផ្សេងទៀត រួមទាំងឥណ្ឌាផង ដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នា សម្រាប់បញ្ហានៅក្នុងតំបន់ ក៏ដូចជាបញ្ហាសកលលោក៕

The post ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលG20 ត្រៀមចាកចេញពីប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្សាកាតា appeared first on .

មេដឹកនាំអាស៊ានទាមទារឲ្យមីយ៉ាន់ម៉ា បញ្ឈប់ការវាយប្រហារលើជនស៊ីវិលជាបន្ទាន់
ក្រុមមេដឹកនាំអាស៊ាន បានចេញសម្ដែងការថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានប្រើប្រាស់អំពើហិង្សា និងវាយប្រហារលើជនស៊ីវិល ខណៈមេដឹកនាំអាស៊ាន​បានយកវេទិកាកិច្ចប្រជុំកំពូលអាស៊ាន ដាក់សម្ពាធឲ្យមីយ៉ាន់ម៉ាបញ្ឈប់សកម្មភាពបែបនេះជា​បន្ទាន់។

ក្រុមមេដឹកនាំអាស៊ាន បានទាមទារឲ្យកងប្រដាប់អាវុធមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងវាយប្រហារលើជនស៊ីវិល ផ្ទះសម្បែង និងទ្រព្យសម្បត្តិសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ និងផ្សារជាដើម។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ១៩ចំណុច ដែលសារព័ត៌មាន AFP បានឃើញ។

បន្ថែមពីនោះ ក្រុមមេដឹកនាំអាស៊ាន​ក៏បានលើកឡើងថា៖ ពួកយើងពិតជាមានការខកចិត្ត និងថ្កោលទោសជាខ្លាំង ចំពោះទង្វើដែលមីយ៉ាន់ម៉ាកំពុងតែធ្វើ។

សូមជម្រាបដែរថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ក៏បានអំពាវនាវឲ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ ប៉ុន្តែអ្នកការទូតជាន់ខ្ពស់របស់លោកបានបញ្ជាក់ថា ដំណើរសន្តិភាពជាមួយរបបសឹកមីយ៉ាន់ម៉ា ដើម្បីបញ្ចប់អំពើហិង្សា នៅតែមានភាពជាប់គាំងដដែល៕

The post មេដឹកនាំអាស៊ានទាមទារឲ្យមីយ៉ាន់ម៉ា បញ្ឈប់ការវាយប្រហារលើជនស៊ីវិលជាបន្ទាន់ appeared first on .

តើប្រទេសណានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៦ ក្រោយមីយ៉ាន់ម៉ារបូតសិទ្ធ?
មេដឹកនាំអាស៊ានទាំងអស់បានសម្រេចចិត្ត មិនអនុញ្ញាតិឲ្យប្រទេសមីយ៉ាន់ម៉ា ទទួលបានសិទ្ធ​ធ្វើជាប្រធានប្ដូរវេន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២៦ ឡើយ ខណៈហ្វីលីពីនទទួលបាន​ឱកាសក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនេះជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ហ្វីលីពីនយល់ព្រមទទួលភារកិច្ចជំនួសមីយ៉ាន់ម៉ា ក្នងការដើរតួជាប្រធានកិច្ចប្រជុំអាស៊ាននាឆ្នាំ​២០២៦។

“ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦”។ នេះបើតាមសម្ដីរបស់លោក Ferdinand។

បើទោះជាមិនបញ្ជាក់ច្បាស់ពីមូលហេតុនៃការលុបចោលសិទ្ធរបស់មីយ៉ាន់ម៉ា ប៉ុន្តែអ្នកការទូត​អាស៊ាន ២រូប បានប្រាប់សារព័ត៌មាន AP ថា វាពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបារម្ភ​ខ្លាចប៉ះពាល់ដល់ទំនាក់ទំនងរវាងអាស៊ាន អាមេរិក និងអឺរ៉ុប ដែលកំពុងព្យាយាម​រកដំណោះស្រាយ សម្រាប់សង្គ្រាមស៊ីវិលនៅប្រទេសមួយនេះ។

សូមជម្រាបដែរថា មីយ៉ាន់ម៉ាលែងគោរពតាមគោលការណ៍សន្តិភាព ៥ចំណុច ដែលចែងដោយមេដឹកនាំអាស៊ានក្នុងឆ្នាំ២០២១ បន្ទាប់ពីឧត្ដមសេនីយ៍ មីន អោងឡាំង ជោគជ័យ​ក្នុងការធ្វើរដ្ឋប្រហារ ហើយបើគិតមកទល់ពេលនេះ កងយោធាមីយ៉ាន់ម៉ា​បានសម្លាប់ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៤ ០០០នាក់ និងចាប់ខ្លួនមនុស្សប្រហែល ២៤ ៤១០នាក់៕

The post តើប្រទេសណានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៦ ក្រោយមីយ៉ាន់ម៉ារបូតសិទ្ធ? appeared first on .

បន្តពីឥណ្ឌូនេស៊ី តើប្រទេសណាត្រៀមទទួលញញួរធ្វើជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤?
រយៈពេលមួយឆ្នាំពេញក្រោយទទួលញញួរពីកម្ពុជាជាប្រធានប្តូរវេន ប្រទេសឥណ្ឌូនេស៊ី បានបើកកិច្ចកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកំពុងធ្វើឡើងនៅទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

នៅប្រមាណជាង៣ខែទៀតប៉ុណ្ណោះ ឥណ្ឌូនេស៊ីនឹងបញ្ចប់តួនាទីជាប្រធានប្តូរវេនអាស៊ាន ហើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ នឹងប្រគល់ញញួរប្រធានអាស៊ានមកឲ្យមេដឹកនាំឡាវលោក សនសៃ ស៊ីផាន់ដន ដឹកនាំបន្ត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnamplus នាយករដ្ឋមន្ត្រីឡាវបានបញ្ជាឲ្យគ្រប់រដ្ឋមន្ត្រី និងភ្នាក់ងារ រដ្ឋាភិបាលទាំងអស់ ត្រូវត្រៀមខ្លួនយ៉ាងល្អិតល្អន់បំផុត ដើម្បីធានាបានថា ឡាវនឹងក្លាយជា ប្រធានអាស៊ាននៅឆ្នាំ២០២៤។

សូមជម្រាបដែរថា ឡាវនឹងក្លាយជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទី៣ បន្ទាប់ពីធ្លាប់ទទួលបាន តំណែងមួយនេះកាលពីឆ្នាំ២០០៤ និង២០១៦៕

The post បន្តពីឥណ្ឌូនេស៊ី តើប្រទេសណាត្រៀមទទួលញញួរធ្វើជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤? appeared first on .