ក្រុមហ៊ុនកូរ៉េ

ក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសកូរ៉េ មើលឃើញឱកាសបង្កើតធុរកិច្ចថ្មីៗនៅកម្ពុជា
ក្រុមហ៊ុន POSCO International ដែលជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេសកូរ៉េ មានឯកទេសខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ ថាមពល ដែកថែប ខ្សែច្រវាក់តម្លៃកសិផលនិងទំនិញ បានសំឡឹងឃើញអំពីឱកាសបង្កើតធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយលោក Geesan Suh អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មថ្មី និងសហការីរបស់ក្រុមហ៊ុន POSCO International កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

នៅក្នុងជំនួបខាងលើ ក្រៅពិភាក្សាអំពីឱកាសបង្កើតធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជាហើយនោះ ក្រុមហ៊ុន ក្រុមហ៊ុន POSCO International ក៏បានសិក្សាស្វែងយល់អំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់  និងវិស័យកសិកម្ម ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច ពីប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន POSCO International គឺជាក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូងនិងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ POSCO។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ដែលដំណើរការអាជីវកម្មរបស់ខ្លួនក្នុងពាណិជ្ជកម្ម និងសំណង់។ក្រុមហ៊ុននេះក៏នាំចេញ និងនាំចូលដែកថែប ស៊ីម៉ងត៍ ប្រេងឆៅ គ្រឿងចក្រធុនធ្ងន់ គ្រឿងបន្លាស់រថយន្ត និងវាយនភណ្ឌ។ លើសពីនេះ Posco International ក៏ផលិតក្រណាត់សំយោគសម្រាប់ស្បែកជើង សម្លៀកបំពាក់ និងកៅអីរថយន្តផងដែរ៕

The post ក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសកូរ៉េ មើលឃើញឱកាសបង្កើតធុរកិច្ចថ្មីៗនៅកម្ពុជា appeared first on .

ក្រុមហ៊ុនមួយរបស់កូរ៉េ សំឡឹងឃើញឱកាសវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ក្រុមហ៊ុន SK Securities ដែលជាក្រុមហ៊ុនមួយរបស់កូរ៉េ បានសំឡឹងឃើញ និងបង្ហាញបំណងបណ្តាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួបនោះ លោក JEON Woo Jong បានជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។

លោកបានបន្តថា លោកមានចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ ខណៈលោកមានភាពជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជាដែលប្រកបដោយភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះក្រុមហ៊ុន SK Securities ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។

ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

The post ក្រុមហ៊ុនមួយរបស់កូរ៉េ សំឡឹងឃើញឱកាសវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា appeared first on .

លោក ស៊ុន ចាន់ថុល ជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនកូរ៉េចំនួន៩ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា
ក្នុងឱកាសអមដំណើរសម្ដេចបតីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកូរ៉េចំនួន០៩ នៅទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ការទទួលជួបពិភាក្សានេះ គឺដើម្បីបន្តទាក់ទាញ និងផ្សារភ្ជាប់វិនិយោគិនរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េឱ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត ក៏ដូចជាដើម្បីជំរុញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនទាំង៩ ដែលលោក ស៊ុន ចាន់ថុល ទទួលជួបនាឱកាសនេះរួមមាន ក្រុមហ៊ុន Mastern Partners Corporation, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន WorldBridge, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន Emart, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Hanshin Engineering Construction, ក្រុមហ៊ុន Camko Motor & Camko Infracore, និងក្រុមហ៊ុនសារព័ត៌មាន Maekyung Media News ផងដែរ។

ថ្លែងក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញអំពីគោលបំណងយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ថែមការយកចិត្តទុកដាក់ បន្តទាក់ទាញ និងផ្សារភ្ជាប់វិនិយោគិនរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េឱ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានច្រកចេញចូលតែមួយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ស្ថាប័នក្នុងការគាំទ្រវិនិយោគិន។

លើសពីនេះ លោកក៏បានបង្ហាញបន្ថែមអំពីសក្ដានុពលនានារបស់កម្ពុជា រាប់ចេញពីភាពបើកចំហរនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ទាំងស្រុងលើមុខជំនួញដែលខ្លួនវិនិយោគនៅកម្ពុជា, ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសដែលផ្ដល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការវិនិយោគ, ពិសេសការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការសម្របសម្រួលដោះស្រាយបញ្ហាដល់វិនិយោគិន តាមរយៈកម្មវិធីរាជរដ្ឋាភិបាល និងផ្នែកឯកជនជាដើម។

ទន្ទឹមនឹងនេះ កម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលបានបើកឱកាសឱ្យវិនិយោគិន អាចពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើគម្រោងចំនួនប្រមាណ ១៧៤គម្រោង លើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងភស្ដុភារកម្ម៕

The post លោក ស៊ុន ចាន់ថុល ជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនកូរ៉េចំនួន៩ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា appeared first on .

ក្រុមហ៊ុនកូរ៉េ ស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា
ក្រុមហ៊ុន HYUCKJIN ENERGY PLANT ENGINEERING ដែលជាក្រុមហ៊ុនមកពីកូរ៉េ បានស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា ខណៈក្រុមហ៊ុនអះអាងថាអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។

នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយលោកតាបណ្ឌិត កុល ផេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនលោកឧបនាយករដ្ឋមន្ត្រី អំពី គម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា។

ដោយក្រុមហ៊ុនបានអះអាងថា បច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។

ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍ណែនាំបន្ថែមពីលោកឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួនផងដែរ។

ឆ្លើយតបក្នុងអង្គប្រជុំ លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕

The post ក្រុមហ៊ុនកូរ៉េ ស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា appeared first on .

ក្រុមហ៊ុនធំៗរបស់កូរ៉េ ចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតិឱ្យប្រធាននិងតំណាងក្រុមហ៊ុនធំៗមួយចំនួនរបស់កូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី២៧ ខែមីនា នាវិមានសន្តិភាព។

ការអនុញ្ញាតិឱ្យចូលពិភាក្សាការងារនាពេលនេះ រួមមានលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូនៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េផងដែរ។

សម្តេចធិបតី បានឱ្យដឹងថា ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។បច្ចុប្បន្ន ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ នោះទេ។

សូមជម្រាបជូនថា កូរ៉េគឺជាទីផ្សារធំមួយរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១ លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារអាមេរិក។

ដោយឡែករយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារអាមេរិក៕

The post ក្រុមហ៊ុនធំៗរបស់កូរ៉េ ចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត appeared first on .

ក្រុមហ៊ុនកូរ៉េធំៗចំនួន៥ផ្សេងៗគ្នា ចូលជួបជាមួយលោក ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតិឱ្យក្រុមហ៊ុនធំៗមកពីកូរ៉េចំនួន៥ផ្សេងៗគ្នា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនកូរ៉េ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារថ្ងៃទី២៦ ជាមួយក្រុមហ៊ុនកូរ៉េប្រមាណ១៣ក្រុមហ៊ុនហើយនោះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន៥ផ្សេងៗគ្នាជាបន្តបន្ទាប់ទៀត បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែម។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ក្រុមហ៊ុនទាំង៥នោះ រួមមាន៖
១, ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានអាជីវកម្មផលិតរថយន្តច្រើនប្រភេទ។ក្រុមហ៊ុននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Camko Motor Co., Ltd. ដែលបានវិនិយោគបង្កើតរោងចក្រដំឡើង និងផលិតគ្រឿងបង្គំអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុង លើទំហំផ្ទៃដីប្រមាណ១៦,៥ហិកតា តាំងពីឆ្នាំ២០០៩។

២, ក្រុមហ៊ុន CJ Group ជាក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារ, ការកំសាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ភស្ដុភារកម្ម, និងបច្ចេកវិទ្យាជីវសាស្រ្ត(Biotechnology)។ក្រុមហ៊ុននេះជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង ដែលបង្កើតផលប័ត្រអាជីវកម្ម (Business portfolio) របស់ខ្លួនដោយផ្តោតទៅលើវិស័យចំនួន ៤គឺវិស័យម្ហូបអាហារ និងសេវាកម្មម្ហូបអាហារ, បច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology), ការកំសាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, និងការលក់រាយនិងភស្ដុភារកម្ម។បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងមានដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើការវិនិយោគកែច្នៃចំណីសត្វ រួមមានចំណីសត្វជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

៣, ក្រុមហ៊ុន DAEJOO KC Groupជាក្រុមហ៊ុនដែលធ្វើអាជីវកម្មលើឧស្សាហកម្មដែក, ភស្តុភារកម្ម, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, និងឧស្សាហកម្មសំណង់និងថាមពលជាដើម។ក្រុមហ៊ុននេះ មានប្រតិបត្តិការនៅកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺក្រុមហ៊ុន CAMKO INFRACORE CO., LTD ដែលបានចុះបញ្ជីពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ដោយមានប្រតិបត្តិការអាជីវកម្មជោគជ័យក្នុងការផ្តល់សេវាថែទាំរថយន្តម៉ាក Hyundai, ការលក់គ្រឿងបន្លាស់រថយន្ត និងការចែកចាយផលិតផលថែរក្សាសម្រស់របស់កូរ៉េ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកកម្ពុជាចំនួនប្រមាណ ៤០នាក់។

៤, ក្រុមហ៊ុន Booyoung Group ដែលជាក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនរួមមាន វិស័យអចលនទ្រព្យ (សាងសង់ខុនដូ បុរី សណ្ឋាគារ ទីលានវាយកូនហ្គោល) សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

និង៥, ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានប្រាប់ដល់ក្រុមហ៊ុនអំពីឱកាសវិនិយោគ សក្ដានុពលរបស់ប្រទេសកម្ពុជា និងការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការសម្របសម្រួលវិនិយោគិន ដែលទាំងនេះជាធាតុចូលដ៏សំខាន់ ដែលក្រុមហ៊ុនអាចពិនិត្យក្នុងការដាក់ទុកវិនិយោគនៅកម្ពុជា៕

The post ក្រុមហ៊ុនកូរ៉េធំៗចំនួន៥ផ្សេងៗគ្នា ចូលជួបជាមួយលោក ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគ appeared first on .

ក្រុមហ៊ុនចំនួន១៣មកពីកូរ៉េ សំឡឹងមើលឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតិឱ្យលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ដឹកនាំគណៈប្រតិភូក្រុមហ៊ុនមកពីកូរ៉េចំនួន១៣ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់អំពីឱកាសវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងចំណោមក្រុមហ៊ុនដែលមានវត្តមាននាឱកាសនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាស្រាប់ និងកំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក ស៊ុន ចាន់ថុល ក្រុមហ៊ុនចំនួន១៣ ដែលបានមកសិក្សាឈ្វេងយល់បន្ថែមអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា មានដូចជា៖ ១, ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក។   ២, ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតរថយន្តច្រើនប្រភេទ និងគ្រឿងបន្លាស់រថយន្តជាដើម។ ៣, ក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ៤, ក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មម្ហូបអាហារ, ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ឡូជីស្ទីក, និងបច្ចេកវិទ្យានិងជីវសាស្រ្ត(Biotechnology)។ ៥, ក្រុមហ៊ុន LX International ដែលជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មផ្នែកអភិវឌ្ឍន៍អាជីកម្ម (Business Development)។ ៦, ក្រុមហ៊ុន DAEJOO KC Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ឧស្សាហកម្មដែក, ភស្តុភារ, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, ឧស្សាហកម្មសំណង់និងថាមពល។ ៧, ក្រុមហ៊ុន Booyoung Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ អចលនទ្រព្យ, សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ។ ៨, ក្រុមហ៊ុន Hanshin Engineering & Construction គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ សំណង់សាងសង់។ ៩, ក្រុមហ៊ុន KORINDO Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ការដាំដំណាំដូងប្រេង កៅស៊ូ និងដាំឈើសម្រាប់ផលិតជាក្ដាបន្ទះ និងរោងចក្រកែច្នៃ។ ១០, ក្រុមហ៊ុន Kolao Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការចែកចាយ ការផលិត និងដំឡើងម៉ាកយីហោរថយន្ត។ ១១, សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ) គឺជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងចម្បង គឺគាំទ្រ និងតស៊ូមតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច, ជំរុញឱ្យមានឱកាសស្មើគ្នា, និងលើកកម្ពស់ផលប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកូរ៉េ។ ១២, សហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) គឺជាអង្គការដ៏ធំមួយសម្រាប់អាជីវកម្មកូរ៉េនៅក្រៅប្រទេស។ និង១៣, ក្រុមហ៊ុន Maekyung Media Group  គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយ។

ក្នុងឱកាសនោះផងដែរ លោក ស៊ុន ចាន់ថុល ក៏បានប្រាប់ដល់បណ្ដាវិនិយោគិនអំពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ រាប់បញ្ចូលទាំងស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចមាន ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាជាដើម៕

The post ក្រុមហ៊ុនចំនួន១៣មកពីកូរ៉េ សំឡឹងមើលឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា appeared first on .

ក្រុមហ៊ុនកូរ៉េសំឡឹងឃើញផលិតផលសក្តានុពលកម្ពុជា ដើម្បីធ្វើការកែច្នៃ និងនាំចេញ
ក្រុមហ៊ុនកូរ៉េ បានមើលឃើញផលិតផលសក្តានុពលជាច្រើនរបស់កម្ពុជា ដើម្បីធ្វើការនាំចូលទៅកាន់ទីផ្សារកូរ៉េ និងចង់ពង្រីកការនាំចូលផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារនានា។នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Kim Moon Baik អនុប្រធានសមាគម Korean Senior Citizens Association of Cambodia  និងក្រុមហ៊ុនដៃគូសហការកូរ៉េ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ក្រុមហ៊ុនកូរ៉េបានបង្ហាញចំណាប់អារម្មណ៍ទៅលើផលិតផលសក្តានុពលរបស់កម្ពុជាមានដូចជា ម្រេច ស្វាយសម្ងួត ចេកឆាប ជាពិសេសល្ង (ប្រេងល្ង) វារីវប្បកម្ម ដើមគកែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម។បន្ថែមពីលើនេះ ក្រុមហ៊ុនបានកោតសរសើរពីផលិតផលកសិកម្មកម្ពុជា ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ។ដោយមើលឃើញពីសក្តានុពលវិនិយោគទាំងនេះហើយ ក្រុមហ៊ុនមានបំណងមិនត្រឹមតែចង់នាំចូលទៅកាន់ទីផ្សារកូរ៉េប៉ុណ្ណោះទេ ថែមទាំងចង់ពង្រីកការនាំចូលផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារចិនផងដែរ។

ក្នុងនោះដែរ លោក ប្រាក់ ដាវីដ ក៏បានណែនាំឱ្យក្រុមហ៊ុនបន្តការសិក្សា  និងវិភាគសេដ្ឋកិច្ច លើដំណាំកសិកម្ម មួយចំនួន ជាពិសេសដំណាំល្ង។បន្ទាប់ពីធ្វើការសាកល្បង  ប្រសិនបើជោគជ័យ និងមានផលចំណេញ សេដ្ឋកិច្ចខ្ពស់ជាងដំណាំផ្សេងៗ នោះក្រសួងកសិកម្ម នឹងបន្តធ្វើការសម្របសម្រួលបន្ថែមឱ្យគម្រោងនេះអាចផ្សារភ្ជាប់ជាមួយសហគមន៍កសិកម្មបែបថ្មីនៅកម្ពុជា។លើសពីនោះ ក្រសួងក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការស្វែងរកដៃគូដែលមានដីសមស្រប ដើម្បីអភិវឌ្ឍន៍គម្រោងកសិកម្មរបស់ខ្លួននៅកម្ពុជា៕

The post ក្រុមហ៊ុនកូរ៉េសំឡឹងឃើញផលិតផលសក្តានុពលកម្ពុជា ដើម្បីធ្វើការកែច្នៃ និងនាំចេញ appeared first on .

ក្រុមហ៊ុនកូរ៉េបង្ហាញទិសដៅបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនីនៅកម្ពុជា
គណៈប្រតិភូក្រុមហ៊ុនកូរ៉េ CAMKO INFRACORE បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោកផងដែរ។

ការបង្ហាញគោលដៅបែបនេះរបស់ក្រុមហ៊ុន ក្នុងឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឱ្យលោក Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ រួមទាំងគណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD.ចូលជួបពិភាក្សាការងារ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ លោកChung Sye-kyun បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន ហើយកម្ពុជាអាចរក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ដោយអនុវត្តលើការការពារបរិស្ថាន។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូក្រុមហ៊ុន CAMKO INFRACORE ក៏បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោកផងដែរ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីទិសដៅរបស់កម្ពុជាក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៃថាមពលប្រើប្រាស់សរុបសម្រាប់ឆ្នាំ២០២៤។ លោកក៏បានស្នើសុំឱ្យលោក Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរផងដែរ។

សូមជម្រាបជូនថា កូរ៉េជាប្រទេសនាំមុខគេមួយក្នុងការវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា ដោយកាលពីមួយទសវត្សរ៍មុនកូរ៉េឈានមុខលើវិស័យសំណង់ និងអចនទ្រព្យនៅកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េកំពុងវិនិយោគលើគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO វិនិយោគសាងសង់អាគារ Gold Tower 42, Booyoung Town, Decastle Condo, CAMKO CITY និងគម្រោងជាច្រើនទៀតផងដែរ៕

The post ក្រុមហ៊ុនកូរ៉េបង្ហាញទិសដៅបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនីនៅកម្ពុជា appeared first on .