ក្រុមហ៊ុនកូរ៉េបង្ហាញទិសដៅបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនីនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមហ៊ុនកូរ៉េ CAMKO INFRACORE បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញគោលដៅបែបនេះរបស់ក្រុមហ៊ុន ក្នុងឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឱ្យលោក Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ រួមទាំងគណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD.ចូលជួបពិភាក្សាការងារ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ លោកChung Sye-kyun បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន ហើយកម្ពុជាអាចរក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ដោយអនុវត្តលើការការពារបរិស្ថាន។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូក្រុមហ៊ុន CAMKO INFRACORE ក៏បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោកផងដែរ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីទិសដៅរបស់កម្ពុជាក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៃថាមពលប្រើប្រាស់សរុបសម្រាប់ឆ្នាំ២០២៤។ លោកក៏បានស្នើសុំឱ្យលោក Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរផងដែរ។

សូមជម្រាបជូនថា កូរ៉េជាប្រទេសនាំមុខគេមួយក្នុងការវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា ដោយកាលពីមួយទសវត្សរ៍មុនកូរ៉េឈានមុខលើវិស័យសំណង់ និងអចនទ្រព្យនៅកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េកំពុងវិនិយោគលើគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO វិនិយោគសាងសង់អាគារ Gold Tower 42, Booyoung Town, Decastle Condo, CAMKO CITY និងគម្រោងជាច្រើនទៀតផងដែរ៕