ក្រុមហ៊ុនអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះនៅអាស៊ី Jetstar ប្រកាសបិទអាជីវកម្ម ក្រោយទប់ការចំណាយលែងជាប់
ក្រុមហ៊ុនអកាសចរណ៍តម្លៃទាប Jetstar Asia ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី Qantas បានប្រកាសកាលពីថ្ងៃទី១១ ខែមិថុនាថា ខ្លួនគ្រោងនឹងបិទអាជីវកម្មទាំងស្រុង នៅថ្ងៃទី៣១ ខែកក្កដាខាងមុខ បន្ទាប់ពីមិនអាចទប់ទល់នឹងការចំណាយទៀតបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នាយកប្រតិបត្តិក្រុមហ៊ុន Jetstar Group លោកស្រី Stephanie Tully បាននិយាយថា ការកើនឡើងនៃការចំណាយ ការប្រកួតប្រជែងនៅក្នុងតំបន់ខ្លាំង រួមទាំងការឡើងថ្លៃនៃការជួយអាកាសយានដ្ឋានChangi នៅក្នុងប្រទេសសិង្ហបុរីផងនោះ បានធ្វើឲ្យជិះឥទ្ធិពលយ៉ាងខ្លាំង ដល់អាជីវកម្មរបស់ក្រុមហ៊ុន។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Qantas លោកស្រី Vanessa Hudson ក៏បាននិយាយផងដែរថា ៖”នេះគឺជាពេលវេលាដ៏លំបាកមួយសម្រាប់ Jetstar ។ ទោបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយក៏ដោយ ប៉ុន្តែយើងបានមើលឃើញការចំណាយរបស់ពួកគេ កើនឡើងរហូតដល់ទៅ ២០០% ដែលជាកម្រិតខ្ពស់ជាងមូលដ្ឋាននៃការចំណាយរបស់ក្រុមហ៊ុនយ៉ាងខ្លាំង”។

មិនតែប៉ុណ្ណោះ យោងតាមសារព័ត៌មាន AFP បានដកស្រង់សម្តីរបស់ក្រុមហ៊ុនអូស្រ្តាលីថា ការបិទអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនេះ នឹងធ្វើឲ្យបុគ្គលិកសរុបប្រមាណ ៥០០ នាក់ បាត់បង់ការងារ ហើយយន្តហោះ Airbus A320 ចំនួន ១៣ គ្រឿងរបស់ Jetstar Asia នឹងត្រូវបានបញ្ជូនបន្តទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់វិញ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Jetstar Asia គ្រោងនឹងប្រកាសពីការខាតបង់សុទ្ធរបស់ខ្លួនចំនួន ៣៥លានដុល្លារអូស្ត្រាលី (២៣លានដុល្លារ) ក្នុងឆ្នាំហិរញ្ញវត្ថុនេះ នៅមុនពេលការសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង៕

The post ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះនៅអាស៊ី Jetstar ប្រកាសបិទអាជីវកម្ម ក្រោយទប់ការចំណាយលែងជាប់ appeared first on .

AirAsia ជាប់ជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០២៥
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុតនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២៥ នេះ ពីគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងចំណាត់ថ្នាក់ផលិតផល AirlineRatings ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings លោកស្រី Sharon Petersen បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងទៅលើក្រុមហ៊ុន AirAsia សម្រាប់បណ្តាញហោះហើរដ៏ធំទូលាយពួកគេ ដែលភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ ទៅកាន់គោលដៅជាច្រើននៅទូទាំងពិភពលោក ជាមួយនឹងតម្លៃហោះហើរដ៏សមរម្យជាទីបំផុត។

លោកស្រី Sharon បានបន្ថែមថា ក្រុមហ៊ុន AirAsia ក៏ផ្តល់នូវអាហារក្តៅៗ និងឆ្ងាញ់បំផុតជូនដល់អតិថិជនរបស់ខ្លួនអំឡុងពេលហោរហើរ បើធៀបទៅនឹងក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបផ្សេងទៀត ផងដែរ។

ជម្រាបជូនផងដែរថា ពានរង្វាន់នេះត្រូវបានវាយតម្លៃទៅលើក្រុមហ៊ុនអាកាសចរណ៍យ៉ាងហ្មត់ចត់ ដោយផ្អែកលើអ្វីដែលពួកគេបានផ្តល់ជូនអ្នកដំណើរនៅក្នុងជើងហោះហើរ និងបណ្តាញរបស់ពួកគេ ដោយផ្តោតលើការយកចិត្តទុកដាក់សម្រាប់អ្នកដំណើរ មតិកែលម្អ និងគុណភាពសេវាកម្មដែលជាប់លាប់៕

The post AirAsia ជាប់ជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០២៥ appeared first on .

ណែនាំឲ្យស្គាល់ក្រុមហ៊ុនអាកាសចរណ៍មានតម្លៃសមរម្យបំផុតទាំង១០ នៅលើពិភពលោក
ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ វិស័យអាកាសចរណ៍នាពេលបច្ចុប្បន្ន ហាក់មានសន្ទុះងើបឡើងវិញគួរឲ្យកត់សំគាល់ ជាពិសេសអ្នកដំណើរបានងាកទៅចាប់អារម្មណ៍លើក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យសម្រាប់ការធ្វើដំណើរកម្សាន្ត ឬបំពេញកិច្ចការងារផ្សេងៗរបស់ខ្លួន។

យ៉ាងណាមិញ បើតាមអង្គភាព Skytrax World Airlne Awards បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យជាងគេបំផុតទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ នេះ៖

1/ ក្រុមហ៊ុនអាកាសចរណ៍ AirAsia មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី

2/ ក្រុមហ៊ុនអាកាសចរណ៍ Scoot មានមូលដ្ឋាននៅប្រទេសសិង្ហបុរី

3/ ក្រុមហ៊ុនអាកាសចរណ៍ Volotea មានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ

4/ ក្រុមហ៊ុនអាកាសចរណ៍ Flynas មានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីត

5/ ក្រុមហ៊ុនអាកាសចរណ៍ Transavia France មានមូលដ្ឋាននៅប្រទេសបារាំង

6/ ក្រុមហ៊ុនអាកាសចរណ៍ IndiGo មានមូលដ្ឋាននៅប្រទេសឥណ្ឌា

7/ ក្រុមហ៊ុនអាកាសចរណ៍ Vueling Airlines មានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ

8/ ក្រុមហ៊ុនអាកាសចរណ៍ airBaltic មានមូលដ្ឋាននៅប្រទេសឡាតវី

9/ ក្រុមហ៊ុនអាកាសចរណ៍ Iberia Express មានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ

10/ ក្រុមហ៊ុនអាកាសចរណ៍ Ryanair មានមូលដ្ឋាននៅប្រទេសអៀរឡង់៕

The post ណែនាំឲ្យស្គាល់ក្រុមហ៊ុនអាកាសចរណ៍មានតម្លៃសមរម្យបំផុតទាំង១០ នៅលើពិភពលោក appeared first on .

Jeju Air ជាប់ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃ​សមរម្យ​បំផុតរបស់កូរ៉េ មុនពេលជួបហេតុការណ៍ធ្លាក់យន្តហោះ
មុនពេលកើតហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូកន្លងទៅ Jeju Air ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ និងពេញនិយមបំផុតរបស់ប្រទេសកូរ៉េខាងត្បូង អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។

កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ យន្តហោះ ១គ្រឿងរបស់ក្រុមហ៊ុន Jeju Air បានដឹកអ្នកដំណើរ និងសមាជិកនាវិកសរុបនៅលើយន្តហោះចំនួន ១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងខេត្ត South Jeolla ដែលមានចម្ងាយប្រហែល ២៩០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ មនុស្ស ១៧៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ។

យោងតាមសាក្សីនៅជិតអាកាសយានដ្ឋាន Muan បានឲ្យដឹងថា យន្តហោះប្រហែលជាបានបុកជាមួយហ្វូងសត្វស្លាប ខណៈពេលដែលវាហៀបនឹងចុះចត។ បន្ទាប់មក យន្តហោះមានបញ្ហានៅផ្នែកកង់ រហូតមិនអាច​គ្រប់គ្រង​ល្បឿន​បាន និងបាន​ធ្លាក់​ចេញពី​ផ្លូវ​រត់ បណ្តាលឲ្យបុកទៅនឹង​របង​ព្រលានយន្តហោះ ហើយ​ផ្ទុះ​ឆេះ​តែម្តង​។

មុនពេលឧបទ្ទវហេតុនេះ Jeju Air គឺជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប (LCC) ដែលពេញនិយមបំផុត នៅក្នុងប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យោងតាមសន្ទស្សន៍ការពេញចិត្តរបស់អតិថិជនជាតិ (NCSI) នៃមជ្ឈមណ្ឌលផលិតភាពកូរ៉េ ឆ្នាំ២០២៣ បានបង្ហាញថា នេះគឺជាឆ្នាំទី៥ ដែលក្រុមហ៊ុន Jeju Air បានជាប់ចំណាត់ថ្នាក់លេខ១ គិតចាប់តាំងពីឆ្នាំ២០១៨ មក ។

មិនត្រឹមតែជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ បើ​និយាយ​ពី​ទីផ្សារ​ទាំង​មូល Jeju គឺ​ជាក្រុមហ៊ុនអាកាសចរណ៍ធំ​ជាង​គេបំផុត​ទីពីរ​របស់កូរ៉េ បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Korean Air ផងដែរ។

បង្កើតឡើងក្នុងឆ្នាំ២០០៥ Jeju Air បានជួយផ្លាស់ប្តូររបៀបធ្វើដំណើររបស់ប្រជាជនកូរ៉េ និងអ្នកទេសចរអន្តរជាតិយ៉ាងច្រើន។ Jeju Air បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា “តម្លៃសមរម្យបានធ្វើឲ្យការធ្វើដំណើរតាមផ្លូវអាកាសជាផ្នែកមួយនៃជីវិតមនុស្សជាច្រើន។ យើងបានច្នៃប្រឌិតដើម្បីធ្វើឲ្យប្រទេសកូរ៉េក្លាយជាគោលដៅទេសចរណ៍មួយដែលមិនធ្លាប់មានពីមុនមក” ។

ក្រុមហ៊ុនអាកាសចរណ៍នេះ មានយន្តហោះសរុបចំនួន ៤២ គ្រឿង ដែលភាគច្រើនជាយន្តហោះប្រភេទ Boeing រាងតូចចង្អៀត។ ហើយបើយោងតាមស្ថិតិ យន្តហោះ Jeju Air នីមួយៗដំណើរការជាមធ្យម ១៣ ម៉ោងក្នុងមួយថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការប្រហែល ២១៧ ជើងក្នុងមួយថ្ងៃ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េមួយនេះ ដំណើរការផ្លូវហោះហើរជាង ៦២ ជាមួយនឹង ទិសដៅ ៤៤ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅវៀតណាម Jeju Air មានជើងហោះហើរទៅកាន់ទីក្រុងហាណូយ ដាណាង ដាឡាត និងកោះត្រល់ ជាដើម។

ជម្រាបជូនផងដែរថា នៅត្រីមាសទីមួយនៃឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air មានបុគ្គលិកសរុបចំនួន ៣ ០០០ នាក់ ដោយដំណើរការនៅក្នុងអាកាសយានដ្ឋានសំខាន់រួមមាន Gimpo, Incheon (សេអ៊ូល) និង Jeju ។ កាលពីឆ្នាំមុន Jeju Air បានដឹកអ្នកដំណើរសរុប ១២,៣ លាននាក់ និងបានកត់ត្រាប្រាក់ចំណូលប្រហែល ១,៣១ពាន់លានដុល្លារ៕

The post Jeju Air ជាប់ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃ​សមរម្យ​បំផុតរបស់កូរ៉េ មុនពេលជួបហេតុការណ៍ធ្លាក់យន្តហោះ appeared first on .

មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៥ ដែលល្បីខាងសុវត្ថិភាព និងសេវាកម្មល្អបំផុតលើពិភពលោក
ចាប់តាំងពីជំងឺរាតត្បាតមានភាពធូរស្រាលឡើងវិញ វិស័យអាកាសចរណ៍នាពេលបច្ចុប្បន្ន ហាក់មានសន្ទុះងើបឡើងវិញគួរឲ្យកត់សំគាល់ ដោយក្នុងនោះសារព័ត៌មាន VN Express បានចុះផ្សាយពីក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលល្បីខាងសុវត្ថិភាព និងបម្រើសេវាកម្មល្អបំផុតនៅលើពិភពលោក ដោយផ្អែកលើការវាយតម្លៃពីស្ថាប័ន AirlineRatings ៖

1/ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ជាក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់ Airline Excellence Awards ពីអង្គភាព AirlineRating  ហើយក៏ធ្លាប់បានឈ្នះពានរង្វាន់ប្រភេទនេះនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ

2/ ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលឈ្នះជើងឯក Cargo Airline of the year

3/ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways មានមូលដ្ឋាននៅទីក្រុងហុងកុង ដែលទទួលបានពានរង្វាន់ Excellence in Long-haul Travel Award

4/ ក្រុមហ៊ុន Air New Zealand ដែលទទួលបានពានរង្វាន់ Best Economy Class

5/ ក្រុមហ៊ុន Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌុយបៃ ជាម្ចាស់ពានរង្វាន់ Best Premium Economy និង Best In-flight Entertainment ។

គួរបញ្ជាក់ដែរថា ការវាយតម្លៃរបស់ AirlineRatings ត្រូវបានវិនិច្ឆ័យដោយមនុស្សចំនួនប្រាំនាក់ ដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មប្រភេទនេះជាង ១០០ឆ្នាំ។ ការវាយតម្លៃគឺផ្តោតលើកត្តាសុវត្ថិភាព និងសវនក​ម្មរបស់រដ្ឋាភិបាល ជាមួយនឹងលក្ខណៈវិនិច្ឆ័យចំនួន ១២ទៀតរួមមាន អាយុកាលយន្តហោះ ការវាយតម្លៃពីសំណាក់អ្នកដំណើរ ប្រាក់ចំណេញ ចំណាត់ថ្នាក់សុវត្ថិភាព ការវាយតម្លៃផលិតផល ការច្នៃប្រឌិត និងការបញ្ជាទិញយន្តហោះនៅពេលខាងមុខ៕

The post មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៥ ដែលល្បីខាងសុវត្ថិភាព និងសេវាកម្មល្អបំផុតលើពិភពលោក appeared first on .

មកស្គាល់បុរសម្នាក់ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍អាមេរិក កត់ចូលបញ្ជីខ្មៅ ដោយសារហោះហើរច្រើនពេក
រំលឹកទៅកាន់ទសវត្សឆ្នាំ ១៩៨០ វិញ នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ American Airlines បានប្រឈមមុខជាមួយនឹងបញ្ហាហិរញ្ញវត្ថុ ហើយពួកគេបានសម្រេចចិត្តបង្កើតកម្មវិធីពិសេសមួយ ដោយផ្តល់សំបុត្រកៅអីប្រភេទថ្នាក់ទី១ សម្រាប់ការហោះហើរពេញមួយជីវិត ឬហៅថា AAirpass ។

ជាការពិតណាស់ការផ្តល់ជូនដ៏ទាក់ទាញបំផុតបែបនេះ គឺមិនមានតម្លៃទាបនោះឡើយ ដោយសំបុត្រប្រភេទនេះ ត្រូវបានដាក់លក់នៅក្នុងតម្លៃរហូតដល់ទៅ ២៥០ ០០០ដុល្លារឯណោះ។ រហូតដល់ឆ្នាំ ១៩៨៧ បុរសម្នាក់ ដែលមានឈ្មោះថា Steve Rothstein បានសម្រេចចិត្តទិញសេវាកម្មដ៏ពិសេសនេះ។

Steve Rothstein បានអង្គុយនៅកៅអីក្រុមហ៊ុនអាកាសចរណ៍ដែលមានផាសុកភាពបំផុត រីករាយជាមួយនឹងអាហារឆ្ងាញ់ៗ និងការកម្សាន្តដ៏ល្អបំផុត ហើយថែមទាំងមិនចាំបាច់ត្រូវរង់ចាំតម្រង់ជួរនៅប្រលានយន្តហោះ ឬត្រូវព្រួយបារម្ភអំពីថ្លៃលុបចោលជើងហោះនោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន American Airlines រកឃើញថា លោក Steve Rothstein បានប្រើប្រាស់សេវាកម្មហោះហើរសេរីនេះ ដល់ទៅ ១០ ០០០ ជើង និងបានធ្វើដំណើរជាង ១០ លានម៉ាយ ឬស្មើប្រមាណជាង ១៦ លានគីឡូម៉ែត្រ។ ក្នុងនោះរួមបញ្ចូលទាំងការធ្វើដំណើរចំនួន ៥០០ ជើង ទៅកាន់ចក្រភពអង់គ្លេស ៧០ ជើង ទៅកាន់ប្រទេសអូស្ត្រាលី និង ១២០ ជើង ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

រហូតដល់ឆ្នាំ ២០១៨ ក្រុមហ៊ុន American Airlines បានសម្រេចចិត្តបញ្ចប់សំបុត្ររបស់លោក Steve Rothstein វិញ ដោយសារតែខាងក្រុមហ៊ុនមិនអាចទ្រាំទ្រទៅនឹងខាតបង់រហូតដល់ទៅ ២១លានដុល្លារ ពីការធ្វើដំណើរដ៏ច្រើនលើសលុបរបស់គាត់នេះបាន៕

The post មកស្គាល់បុរសម្នាក់ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍អាមេរិក កត់ចូលបញ្ជីខ្មៅ ដោយសារហោះហើរច្រើនពេក appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ចាយលុយជិត ២ពាន់លានដុល្លារ ទិញក្រុមហ៊ុនគូប្រជែង
កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានប្រកាសអំពីការទិញយកក្រុមហ៊ុនគូប្រជែង Hawaiian Airlines ក្នុងតម្លៃប្រហែល ១,៩ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី៥ នឹងពង្រីកខ្លួនកាន់តែខ្លាំងលើវិស័យដឹកជញ្ជូនផ្លូវអាកាសនៅអាមេរិក បន្ទាប់ពីការទិញយកក្រុមហ៊ុន Hawaiian ដែលជាអ្នកដឹកជញ្ជូនធំបំផុតទី១០ នៅអាមេរិក។

បើទោះជាក្រុមហ៊ុន Alaska ទិញយកក្រុមហ៊ុន Hawaiian ក៏ពិតមែន ក៏ប៉ុន្តែពួកគេនឹងនៅតែរក្សានូវគោលការណ៍សំខាន់ៗមួយចំនួន ដូចជារក្សានូវផ្លូវដឹកជញ្ជូនសំខាន់ៗរបស់ក្រុមហ៊ុន Hawaiian និងប្រកាន់ខ្ជាប់នូវច្បាប់ការពារអ្នកដំណើរ របស់ក្រុមហ៊ុនមួយនេះ ដែលមានរយៈពេល ៦ឆ្នាំផងដែរ៕

The post ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ចាយលុយជិត ២ពាន់លានដុល្លារ ទិញក្រុមហ៊ុនគូប្រជែង appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ី ប្រកាសកាត់បន្ថយជើងហោះហើរ ២០% នៅឆ្នាំនេះ
Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Malaysia Airlines បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហាកន្លងទៅថា ខ្លួននឹងកាត់បន្ថយសមត្ថភាពហោះហើរ ២០% រហូតដល់ដំណាច់ឆ្នាំ២០២៤ នេះ ចំពេលមានការខ្វះខាតយន្តហោះ កម្លាំងពលកម្ម និងគ្រឿងបន្លាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន MAG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់បន្ថយនេះ នឹងពាក់ព័ន្ធជាមួយជើងហោះហើរនៅក្នុងស្រុក ក៏ដូចជាជើងហោះហើរក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងជើង អូស្ត្រាលី នូវែលសេឡង់ ចិន អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា។

មិនតែប៉ុណ្ណោះ និយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ ក៏បានប្រកាសកាត់បន្ថយ​ថិរវេលា​វិញ្ញាបនបត្រប្រតិបត្តិករអាកាសចរណ៍របស់ក្រុមហ៊ុន Malaysia Airlines ពីរយ:ពេល ៣ឆ្នាំ មកត្រឹមតែ ១ឆ្នាំវិញ បន្ទាប់ពីមានការស៊ើបអង្កេតដែលបានរកឃើញបញ្ហាបច្ចេកទេសសំខាន់ៗ នៅក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ រួមទាំងកង្វះកម្លាំងពលកម្មជំនាញ និងផ្នែកមេកានិច។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន MAG បាននិយាយថា ការកាត់បន្ថយនេះ គឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែការផ្តោតអារម្មណ៍សំខាន់របស់យើង គឺផ្តល់អាទិភាពដល់អតិថិជនជាមុនសិន ដោយធានាថាយើងអាចផ្តល់កាលវិភាគហោះហើរដែលអាចទុកចិត្តបាន និងធានាបាននូវបទពិសោធដ៏ល្អបំផុតដែលអាចធ្វើទៅបានសម្រាប់អតិថិជនរបស់យើង៕

The post ក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ី ប្រកាសកាត់បន្ថយជើងហោះហើរ ២០% នៅឆ្នាំនេះ appeared first on .

មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលទាំង៥ នៅលើពិភពលោក
ចាប់តាំងពីជំងឺរាតត្បាតមានភាពធូរស្រាលឡើងវិញ វិស័យអាកាសចរណ៍នាពេលបច្ចុប្បន្នហាក់មានសន្ទុះងើបឡើងវិញគួរឲ្យកត់សំគាល់ ដោយក្នុងនោះសារព័ត៌មាន VN Express បានចុះផ្សាយពីក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលបម្រើសេវាកម្មល្អបំផុតនៅលើពិភពលោក៖

1/ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ជាក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់ Airline Excellence Awards ពីអង្គភាព AirlineRating.com ហើយក៏ធ្លាប់បានឈ្នះពានរង្វាន់ប្រភេទនេះនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ

2/ ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលឈ្នះជើងឯក Cargo Airline of the year

3/ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Cathay Pacific Airways ដែលទទួលបានពានរង្វាន់ Excellence in Long-haul Travel Award

4/ ក្រុមហ៊ុន Air New Zealand ដែលទទួលបានពានរង្វាន់ Best Economy Class

5/ ក្រុមហ៊ុន Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ជាម្ចាស់ពានរង្វាន់ Best Premium Economy និង Best In-flight Entertainment ។

គួរបញ្ជាក់ដែរថា ការវាយតម្លៃរបស់ AirlineRatings.com ត្រូវបានវិនិច្ឆ័យដោយមនុស្សចំនួនប្រាំនាក់ ដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មប្រភេទនេះជាង ១០០ឆ្នាំ។ ការវាយតម្លៃគឺផ្តោតលើកត្តាសុវត្ថិភាព និងសវនក​ម្មរបស់រដ្ឋាភិបាល ជាមួយនឹងលក្ខណៈវិនិច្ឆ័យចំនួន ១២ទៀតរួមមាន អាយុកាលយន្តហោះ ការវាយតម្លៃពីសំណាក់អ្នកដំណើរ ប្រាក់ចំណេញ ចំណាត់ថ្នាក់សុវត្ថិភាព ការវាយតម្លៃផលិតផល ការច្នៃប្រឌិត និងការបញ្ជាទិញយន្តហោះនៅពេលខាងមុខ៕

The post មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលទាំង៥ នៅលើពិភពលោក appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សអារ៉ាប់រួម ចាប់ដៃជាមួយក្រុមហ៊ុនចិន បង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា
ក្រុមហ៊ុនកាសចរណ៍ជាតិរបស់ប្រទេសអារ៉ាប់រួម Etihad Airways និងក្រុមហ៊ុន China Eastern Airlines បានប្រកាសពីផែនការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដើម្បីបង្កើនផ្លូវហោះហើរត្រង់រវាងប្រទេសអារ៉ាប់រួម និងចិនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ចំពោះការបណ្តាក់ទុននេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សទាំងពីរ ពង្រីកជម្រើសនៃធ្វើដំណើរសម្រាប់អ្នកដំណើររវាងទីក្រុងធំៗរបស់ចិន ដូចជាទីក្រុងសៀងហៃ និងប៉េកាំង ទៅកាន់ប្រទេសនានានៅទូទាំងតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិក ខណ:ក្រុមហ៊ុនបណ្តាក់ទុនថ្មីនេះ រំពឹងថានឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខ។

ទ​ន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Etihad លោក Antonoaldo Neves បាននិយាយនៅក្នុងបទ​សម្ភាសន៍​មួយថា ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីបានស្វែងយល់ពីផែនការនេះជាលើកដំបូង កាលពីឆ្នាំមុន នៅឯការកម្មវិធីជួបជុំក្រុមហ៊ុនអាកាសចរណ៍ធំមួយ ក្នុងទីក្រុង Istanbul ។ ហើយសម្រាប់កិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការតភ្ជាប់រវាងទីផ្សារអាកាសចរណ៍ដ៏សំខាន់បំផុតទាំងពីរ លើពិភពលោក។

ជម្រាបជូនផងដែរថា Etihad និងក្រុមហ៊ុន China Eastern ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ធ្លាប់មានកិច្ចព្រមព្រៀងមួយចំនួនរួចមកហើយដែលនឹងត្រូវចូលជាធរមាននៅចុងឆ្នាំនេះ ដើម្បីទទួលស្គាល់ចំពោះកម្មវិធីហោះហើរញឹកញាប់រវាងគ្នាទៅវិញទៅមក៕

The post ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សអារ៉ាប់រួម ចាប់ដៃជាមួយក្រុមហ៊ុនចិន បង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា appeared first on .