ការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក លើប្រេងឥន្ធនៈកើនឡើងជិត ៧ពាន់លានដុល្លារ នៅខែឧសភា

អន្តរជាតិ

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក (USDOT) បាននិយាយកាលពីថ្ងៃទី៦ កក្កដាថា ការចំណាយលើប្រេងឥន្ធនៈសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានកើនឡើង ៨៥% ក្នុងខែឧសភា ដល់ជិត ៦,៧ពាន់លានដុល្លារ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួននេះ គឺបានកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ក្នុងខែឧសភា ឆ្នាំ២០២៥ ដែលមានចំនួនជាង ៣,៦ពាន់លានដុល្លារ។ USDOT បានបន្ថែមឲ្យដឹងទៀតថា តម្លៃប្រេងឥន្ធនៈក្នុងមួយហ្គាឡុងក្នុងខែឧសភាគឺ ៤,០៩ដុល្លារ ពោលគឺបានកើនឡើងពី ១,៨៨ដុល្លារនៅខែឧសភា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ តម្លៃសំបុត្រយន្តហោះបានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើម ហើយមិនទាន់ធ្លាក់ចុះវិញនៅឡើយទេ បើទោះបីជាតម្លៃប្រេងឥន្ធនៈយន្តហោះឥឡូវនេះ បានធ្លាក់ចុះវិញហើយក៏ដោយ។

គួរជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក្រុមហ៊ុនអាកាសចរណ៍ United Airlines ក្រុមហ៊ុន American Airlines និងក្រុមហ៊ុន Southwest Airlines កាប់កាប់ប្រហែល ៨០% នៃជើងហោះហើរក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក៕​