ខេត្តកណ្ដាល

ខេត្តកណ្តាល នឹងមានរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទុនវិនិយោគជាង ៥លានដុល្លារ
គម្រោងវិនិយោគបង្កើតរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក នឹងមានវត្តមាននៅលើទឹកដីស្រុកស្អាង ខេត្តកណ្តាលនាពេលឆាប់ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជូនដំណឹងដល់សាធារណជន ដោយបានអបអរសាទរដល់ប្រជាពលរដ្ឋស្រុកស្អាង ខេត្តកណ្តាល ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៩០កន្លែង។

សូមជម្រាបដែរថា រោងចក្រខារអំបោះ និងជ្រលក់ពណ៌នេះ នឹងបោះទីតាំងស្ថិតនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ហើយវិនិយោគដោយក្រុមហ៊ុន MINGFUXING (CAMBODIA) TEXTILE TECHNOLOGY CO., LTD.៕  អត្ថបទ៖ហ្សាលីន

The post ខេត្តកណ្តាល នឹងមានរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទុនវិនិយោគជាង ៥លានដុល្លារ appeared first on .

ខេត្តកណ្តាលទទួលបានដំណែងជាខេត្តដែលមានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនជាងគេលំដាប់ទីពីរ នៅទូទាំងប្រទេស
ខេត្តកណ្តាលបន្តឈានមុខខេត្តផ្សេងៗទៀត ក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនាមជាខេត្តយុទ្ធសាស្ត្រមួយ ដែលមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចផ្សារភ្ជាប់នឹងរាជធានីភ្នំពេញ។

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងរដ្ឋបាលខេត្តកណ្តាល បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តនេះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់ ។

ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តកណ្តាល ក្នុងដំណើរការប្រែក្លាយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគាំទ្ររបស់ជាតិ។ លោកថា ការចុះឈ្មោះ និងការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីធំធាត់ មានសារៈសំខាន់ណាស់ សម្រាប់ដំណើរការអភិវឌ្ឍជាតិ ពិសេសការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ខេត្តកណ្តាលមានប្រជាជនជិត ១,៤ លាននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៦៦.០០០នាក់ នៅក្នុងអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង១៥ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ។ ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗក្នុងឆ្នាំ២០២៤ មានចំនួន ២.៤៥៦ ដុល្លារ កើនឡើង ១៨១ ដុល្លារ ធៀបនឹងឆ្នាំ២០២៣។ នេះជាកំណើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះក៏មានការរួមចំណែកសំខាន់ពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

លោក ហែម វណ្ណឌី បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។

ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំដោយស្ថាប័នរដ្ឋ និងឯកជន ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុម ពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព ក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។

ទន្ទឹមនឹងនោះ លោក ហែម វណ្ណឌី ក៏បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យចូលរួមចុះឈ្មោះ ដើម្បីរក្សាដំណែងខេត្តកណ្តាល ជាខេត្តដែលបានចុះឈ្មោះច្រើនជាងគេលំដាប់ទីពីរនៅទូទាំងប្រទេស ដោយបន្ថែមថា ការចុះឈ្មោះនឹងបម្រើដល់ការរីកចម្រើនផ្ទាល់ខ្លួន និងពង្រឹងសេដ្ឋកិច្ចរបស់ខេត្តជារួម។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន  ២៣៤.៣៣៩ នៅទូទាំងប្រទេស។ ខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ដោយមានអ្នកចុះឈ្មោះចំនួន ២៧.៨៤៣ នាក់។

ថ្នាលឌីជីថលនេះអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, ធនាគារ ARDB, ធនាគារវឌ្ឍនៈ, ធនាគារកាណាឌីយ៉ា និង ធនាគារ FTB ។ ក្រុមគោលដៅសម្រាប់ការចុះឈ្មោះរួមមានសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

The post ខេត្តកណ្តាលទទួលបានដំណែងជាខេត្តដែលមានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនជាងគេលំដាប់ទីពីរ នៅទូទាំងប្រទេស appeared first on .

ក្រុមហ៊ុនមួយ ស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិតកាបូប និងខ្សែក្រវាត់គ្រប់ប្រភេទនៅខេត្តកណ្តាល
ក្រុមហ៊ុន HONG YI LEATHER PRODUCT (CAMBODIA) CO., LTD.  បានស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិតកាបូប និងខ្សែក្រវាត់ គ្រប់ប្រភេទនៅខេត្តកណ្តាលនាពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តកណ្តាល កាលថ្ងៃ២៦ ខែវិច្ឆកា ឆ្នាំ២០២៥។

ប្រភពដដែល បានបន្តថា  កាលថ្ងៃ២៦ ខែវិច្ឆកា ឆ្នាំ២០២៥ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផលិតកាបូប និងខ្សែក្រវាត់ គ្រប់ប្រភេទ របស់ក្រុមហ៊ុន (HONG YI LEATHER PRODUCT (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។

រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ២៦០នាក់ ក្នុងនោះបរទេសចំនួន ១១នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ២៩៤នាក់ ក្នុងនោះបរទេសចំនួន ១១នាក់។

ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣%៕ អត្ថបទ៖ហ្សាលីន

The post ក្រុមហ៊ុនមួយ ស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិតកាបូប និងខ្សែក្រវាត់គ្រប់ប្រភេទនៅខេត្តកណ្តាល appeared first on .

៣ខែដើមឆ្នាំនេះ ចំណូលសារពើពន្ធ​របស់ខេត្តកណ្តាល សម្រេចបាន​ជាង ១៣ភាគរយ
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលរយៈពេល៥ឆ្នាំកន្លងរបស់រដ្ឋបាលខេត្តកណ្ដាល នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣០ ខែមីនានេះ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ទោះបីស្ថិតក្នុងដំណាក់កាលដ៏លំបាក កូវីដ-១៩ ក៏ខេត្តកណ្ដាលអាចសម្រេចបានលទ្ធផលគួរជាទីមោទនផងដែរ។

លោក គង់ សោភ័ណ្ឌ បានបន្តថា គិតត្រឹមខែមីនា ឆ្នាំ២០២៣ ការអនុវត្តចំណូលរបស់ខេត្ត សម្រេចបាន១៤,៨១% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ ចំណូលសារពើពន្ធសម្រេចបាន ១៣,៥៨% និងចំណូលមិន មែនសារពើពន្ធសម្រេចបាន ២០,៦៤%។

ផ្អែកលើនិន្នាកានៃការអនុវត្តចំណូល ក្នុងរយៈ ពេល៣ខែដើមឆ្នាំ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពភាពសង្គម សេដ្ឋកិច្ច លោក គង់ សោភ័ណ្ឌ រំពឹងថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៣ នឹងសម្រេចបាន ឬអាចប្រមូលបានលើសផែនការគ្រោង ទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ចំណូល ចំណាយ របស់រដ្ឋបាលខេត្ត គឺមានស្ថានភាពល្អប្រសើរ ជាពិសេស ការអនុវត្តចំណូលរបស់រដ្ឋបាលខេត្ត គឺមានការកើនឡើងលើសផែនការគ្រោងទុកនៃច្បាប់ ហិរញ្ញវត្ថុក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១៨មក និងជាពិសេសនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២២ ការអនុវត្តចំណូលរបស់រដ្ឋបាលខេត្តក្នុងឆ្នាំ២០២២មាន ការកើនឡើងលើសផែនការរហូតដល់ ១៩៥.៦១% នៃច្បាប់ហិរញ្ញវត្ថុ៕

The post ៣ខែដើមឆ្នាំនេះ ចំណូលសារពើពន្ធ​របស់ខេត្តកណ្តាល សម្រេចបាន​ជាង ១៣ភាគរយ appeared first on .

ប្រធានពន្ធដារខេត្តកណ្ដាលទើបឡើងថ្មី ប្តេជ្ញា​ពង្រឹងការ​ប្រមូល​ចំណូល​ពន្ធចូលរដ្ឋឱ្យបានល្អបន្ថែមទៀត
សាខាពន្ធដារខេត្តកណ្ដាល បានប្រកាសតែងតាំងលោក ងួន សុវណ្ណ ជាប្រធានសាខាពន្ធដារខេត្តថ្មី ជំនួស លោក នុត វុត្ថា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងថ្មី។ ពិធីប្រកាសតែងតាំង បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២  នាសាលាខេត្តកណ្ដាល ក្រោមវត្តមាន លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត និងលោក​ កែន សម្បត្តិ អគ្គនាយករង​​នៃអគ្គនាយដ្ឋានពន្ធដារ។

ជាមួយនឹងមុខតំណែងថ្មី លោក ងួន សុវណ្ណ  បានប្តេជ្ញាចិត្តថានឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឱ្យបានល្អ ជាពិសេស​​នឹងបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យការ​​ប្រមូល​​ចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសសាខាពន្ធដាខេត្តកណ្ដាលនឹងខិតខំ​បន្តកិច្ចសហការ​ជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ឱ្យបានកាន់តែល្អប្រសើរថែមទៀតផងដែរ ។

ថ្លែងក្នុងពិធីនេះ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានកោតសរសើរចំពោះការខិតខំកន្លងមករបស់ អតីតប្រធាន​សាខា​ពន្ធ​​ដារ​ខេត្ត​កណ្ដាលដែលបានសម្រេចនូវស្នាដៃប្រមូលពន្ធជូនរដ្ឋបានកើនឡើងជារៀងរាល់ឆ្នាំ ដែល​នេះជា​ទឹកតាំងស្នាដៃល្អ​​មួយ និងជាគំរូល្អដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តការខិតខំបំពេញការងារ និង​ប្រមូល​ពន្ធ​ចូលរដ្ឋឱ្យបានច្រើន ដើម្បីយក​មកអភិវឌ្ឍន៏ប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៏ ក្នុងខេត្តកណ្ដាលនៅលើគ្រប់វិស័យ។

ដោយឡែកលោក​ កែន សម្បត្តិ អគ្គនាយករង​​នៃអគ្គនាយដ្ឋានពន្ធដារ បានលើកឡើងដែរថា ការប្រកាស និងផ្ទេរមុខ​តំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែន​​ជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការ​ពង្រឹង​លើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ន​​នានា​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ បើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើ​ប្រាស់ប្រកប​ដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព ។

លោក បន្តថា កត្តាដែលធ្វើឱ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាព ធ្វើឱ្យអ្នក​វិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឱ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់។

គួរបញ្ជាក់ថា  ចំណូលពន្ធអាករគ្រប់ប្រភេទដែលសាខាពន្ធដារខេត្តប្រមូលបានក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ គឺទទួលបានគ្រប់ និងលើសផែនការជារៀងរាល់ឆ្នាំ  សម្រាប់ ត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ ក៏ទទួលបាន​លទ្ធផល​គាប់​ប្រសើរដែរ ពោលគឺសម្រេចប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានចំនួន ៣១,០២៨,០០០,០០០ រៀល ( សាម សិប​មួយប៊ីលានម្ភៃប្រាំបីលានរៀល) ដែលស្មើនឹង៤១,០៤%  នៃផែនការ។ សាខាពន្ធដារខេត្ត ក៏បានបង្ហាញ ក្តីរំពឹងទុក​ដែរថា ឆ្នាំនេះនឹងអាចលើសផែនការដូចឆ្នាំមុនៗកន្លងមកទៀតផងដែរ ៕

The post ប្រធានពន្ធដារខេត្តកណ្ដាលទើបឡើងថ្មី ប្តេជ្ញា​ពង្រឹងការ​ប្រមូល​ចំណូល​ពន្ធចូលរដ្ឋឱ្យបានល្អបន្ថែមទៀត appeared first on .