ខេត្តកំពង់ស្ពឺ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញពីក្របខ័ណ្ឌ
សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ​លុបឈ្មោះ នាយទាហានចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ទិត្យ វណ្ណៈ អត្ថលេខ ១៦១៥៧២ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ការសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ឯក ទិត្យ វណ្ណៈ គឺតាម​សំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយ​អនុក្រឹត្យលេខ ២៧៩អនក្រ.តត ចុះថ្ងៃទិ១៨ ខែមីនា ឆ្នាំ២០២៦។

ការសម្រេចលុបឈ្មោះវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ បែបនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់អំពីមូលហេតុឱ្យដឹងថា «មិនគោរព​ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធ​ពលខេមរភូមិន្ទ»។

គួររំលឹកថា កាលពីចុងឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ រួមជាមួយមេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីអាវុធហត្ថ៤នាក់ផ្សេងទៀត សរុប៦នាក់ ត្រូវបានលើកឡើងថា មានការពាក់ព័ន្ធនឹងការទទួលផល​ប្រយោជន៍ពីមុខសញ្ញាចែកចាយគ្រឿងញៀននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីនេះបានទាក់ទាញការចាប់​អារម្មណ៍ពីសាធារណជន និងនាំឱ្យមានការស៊ើបអង្កេតពីសមត្ថកិច្ចពាក់ព័ន្ធ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញពីក្របខ័ណ្ឌ appeared first on .

ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគ៣ ក្រោមទុនជាង១៨លានដុល្លារ
គម្រោងវិនិយោគចំនួន ៣គម្រោង ត្រូវបានអនុម័តឱ្យបោះទុនវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទំហំទឹកប្រាក់ជាង១៨លានដុល្លារ។នេះបើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ។

គម្រោងវិនិយោគទាំង៣នេះ ត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ខេត្តកំពង់ស្ពឺ គម្រោងវិនិយោគចំនួន ០៣គម្រោងត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមាន៖

១, គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ និងប្រអប់ដាក់ឧបករណ៍ជាង (ពីដែក និងប្លាស្ទិក)របស់ក្រុមហ៊ុនLY Tools(Cambodia) Co,. Ltd.។

២, គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខាអគ្គិសនីបំភ្លឺ ផ្គុំជាមួយសូឡា អាគុយ ចង្កៀង ផលិតផលពាក់ព័ន្ឋ និងផលិតខ្សែភ្លើងពីទងដែង អាលុយមីញ៉ូម និងឧបករណ៍ត្រួតពិនិត្យភ្លើងបំភ្លឺ របស់ក្រុមហ៊ុន Like Lighting (Cambodia)Technology Co,. Ltd.។

និង៣, គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ របស់ក្រុមហ៊ុនEKT Carton Pack Co,. Ltd.។

រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា ដែលគម្រោងវិនិយោគទាំង ៣ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ ១៨.៥៧៧.២៦៧ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួន ១០០ កន្លែងផងដែរ។

សូមបញ្ជាក់ថាផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានស្ថិតក្នុងចំណោមខេត្តដែលមានគម្រោងវិនិយោគរោងចក្រច្រើនជាងគេ។ហើយគម្រោងវិនិយោគមួយចំនួនទៀត នៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ រួមមានខេត្តកណ្តាល ខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុជាដើម៕

The post ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគ៣ ក្រោមទុនជាង១៨លានដុល្លារ appeared first on .

សម្ដេច ស ខេង៖ ជោគវាសនាអភិបាលខេត្តកំពង់ស្ពឺ នឹងទៅជាយ៉ាងណារងចាំការសម្រេចពីរដ្ឋាភិបាល
«គិតមកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀត មានរយៈពេល ៨ឆ្នាំពេញហើយ សម្រាប់អាណត្តិអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ព្រោះតាមច្បាប់គឺកំណត់តំណែងអភិបាលខេត្តឲ្យពីរអាណត្តិ ដោយមួយអាណត្តិ ៤ឆ្នាំ។ បើសិន ៤ឆ្នាំហើយ អភិបាលខេត្តដល់អាយុ ៦០ឆ្នាំ គឺត្រូវដាក់ឲ្យចូលនិវត្តន៍ តែបើមិនទាន់ដល់អាយុទេអាចឲ្យធ្វើបន្ត ៤ឆ្នាំទៀត»។  ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្ត មុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

សម្ដេចក្រឡាហោម ស ខេង​ មានប្រសាសន៍ថា «ឥលូវ វ៉ី សំណាង បាន៨ឆ្នាំហើយ ខ្វះ ២៥ថ្ងៃ ហើយមិនដឹងថាជោគ​វាសនា​គាត់ទៅណាទៀត យើងមិនដឹងដែរ ទៅលើឬទៅក្រោម អាហ្នឹងច្បាប់គឺកំណត់ចឹង, ប៉ុន្តែ អាចថាអភិបាលខេត្តខ្លះគាត់ធ្វើទៅមានបញ្ហានេះបញ្ហានោះមិនអាចធ្វើតទៅទៀតបាន យើងក៏ធ្វើការសម្រួលឲ្យគាត់ដូរកន្លែង ឬក៏ផ្លាស់ប្តូរទៅខេត្តមួយទៀត ឬក៏ទៅក្រសួងជាដើម ហ្នឹងជាគោលការណ៍របស់យើង។ ចឹងទេ វ៉ី សំណាងនេះ គឺអាស្រ័យលើប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេលគាត់ដល់អាណតិ្តហើយ យកគាត់ទៅណា ទុកដាក់គាត់យ៉ាងមិច អាស្រ័យលើរដ្ឋាភិបាល។ ប៉ុន្តែ ខ្ញុំសូមធានាថា ខេត្តកំពង់ស្ពឺ ត្រូវតែមានអភិបាលខេត្ត»។

ការថ្លែងរបស់សម្តេចក្រឡាហោម អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងតំណែងអភិខេត្តកំពង់ស្ពឺរបស់លោក វុី សំណាង គឺនៅចំពោះមុខរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបច្ចុប្បន្ន គឺឧបនាយករដ្ឋមន្រ្តី ស សុខា ក៏មានវត្តមាននៅទីនោះផងដែរ។

សូមបញ្ជាក់ថា លោក វ៉ី សំណាង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសលោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺចាស់ ដែលត្រូវផ្លាស់ទៅជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ដែលពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

លោក វ៉ី សំណាង គឺជាកូនមន្ត្រីរាជការមួយស្ថិតក្នុង ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ដោយ​សារ​តែមើលឃើញ នូវស្នាដៃនៃការខិតខំ និងសមត្ថភាពពេញលេញលោក វ៉ី សំណាង ត្រូវបានរដ្ឋាភិបាលស្នើព្រះមហា​ក្សត្រ តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺ នៅឆ្នាំ២០១៦ ខណៈលោកជាអភិបាលរងខេត្តកំពង់ស្ពឺជាង ១ឆ្នាំ។ មុនឡើងមកកាន់ការងារជាអភិបាលខេត្តកំពតកំពង់ស្ពឺ លោក វ៉ី សំណាង មានបទពិសោធន៍ជិត ២០ឆ្នាំ នៅផ្នែករដ្ឋបាលព្រៃឈើ ហើយជាមន្ត្រីដែលចូលចិត្តធ្វើការតំបន់ព្រៃភ្នំផងដែរ។

លោក វ៉ី សំណាង គឺជាអភិបាលខេត្តដំបូងគេដែលបានបញ្ជាឱ្យទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរទាំងអស់ចេញ​ពីក្នុងទឹកដីខេត្តកំពង់ស្ពឺ។ យុទ្ធនាការដ៏កម្រក្នុងទីផ្សារសេរីនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែម្តងមិនថាប្រជាជន ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងមហាជនទូទាំងប្រទេស៕ អត្ថបទ៖ អក្ខរា

The post សម្ដេច ស ខេង៖ ជោគវាសនាអភិបាលខេត្តកំពង់ស្ពឺ នឹងទៅជាយ៉ាងណារងចាំការសម្រេចពីរដ្ឋាភិបាល appeared first on .

ខេត្តកំពង់ស្ពឺទទួលបានគម្រោងបង្កើតរោងចក្រផលិតចំនួន៧ ក្នុងចំណោម១២គម្រោង
យោងតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDCនៅថ្ងៃទី៣១ ខែតុលា ឆ្នំា២០២៣នេះបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន១២គម្រោង ហើយនៅក្នុងនោះខេត្តកំពង់ស្ពឺទទួលបានចំនួន៧គម្រោងដែលមានទុនវិនិយោគសរុបប្រមាណជាង៣៨លានដុល្លារអាមរិក ខណៈខេត្តផ្សេងទៀតទទួលបានត្រឹមតែមួយគម្រោង។

បើយោងតាមCDC បញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១)-“WP SPORTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។

២)-“SHCA GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។

៣)-“ZHENSEN SHOES (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។

៤)-“NAN TONG TONG SHENG FOOTWEAR CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិត ស្បែកជើង (Slippers) គ្រឿងបន្សំស្បែកជើង កាត់ដេរសម្លៀកបំពាក់ និងកម្រាលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៥)-“JIN LU YUAN ENERGY ENVIRONMENT PROTECTION INDUSTRY CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិនក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។

៦)-“HYPER HOPE NUTRITION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។

៧)-“LUMINOUS CLOUD HOME DECOR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤៥កន្លែង។

៨)-“YUAN ZHENG COATING MATERIAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រ ផលិតថ្នាំលាបពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៦កន្លែង។

៩)-“JIAN QUAN XING ENTERPRISE CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៦៨កន្លែង។

១០)-“SUNDLY CLOTHING INTERNATIONAL (CAMBOIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤០២កន្លែង។

១១)-“HAOLIDA (CAMBODIA) FASHION CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៨១កន្លែង។

១២)-“ANYU (CAMBODIA) BAGS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ គីទ្បូម៉ែត្រ១៣ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង៕
អត្ថបទ៖សារេត

The post ខេត្តកំពង់ស្ពឺទទួលបានគម្រោងបង្កើតរោងចក្រផលិតចំនួន៧ ក្នុងចំណោម១២គម្រោង appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តកំពង់ស្ពឺ ពីកន្លែងសមរភូមិក្លាយជាកន្លែងទេសចរណ៍ និងឧស្សាហកម្មដ៏ទាក់ទាញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ខេត្តកំពង់ស្ពឺ ពីខេត្តមួយដែលធ្លាប់មានសង្រ្គាម និងជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុក ក្លាយជាទីកន្លែងទេសចរណ៍ និងតំបន់ឧស្សាហកម្មដ៏ទាក់ទាញ ដែលបានជះឥទ្ធិពលដល់ការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

ការលើកឡើងរបស់សម្តេច សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន កាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កាលពីមុន ខេត្តកំពង់ស្ពឺ ថ្វីត្បិតជាខេត្តដែលមានទីតាំងភូមិសាស្រ្តជិតរាជធានីភ្នំពេញ តែជាតំបន់ដែលប្រឈមខ្លាំងពីសង្រ្គាម និងជាខេត្តដែលសំបូរគ្រាប់មីនថែមទៀត ហើយមិនសូវមានសកម្មភាពសេដ្ឋកិច្ចនោះឡើយ។

យ៉ាងណាមិញ សម្តេចធិបតីបន្តថា មកដល់បច្ចុប្បន្ន ដោយសារតែការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសកត្តាសន្តិភាព បានធ្វើឱ្យខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាសមរភូមិ បានក្លាយជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញ ពិសេសកន្លែងទេសចរណ៍ដែលទទួលបានការគាំទ្រច្រើន គឺភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគីរីរម្យជាដើម។

សម្តេចបញ្ជាក់បន្ថែមថា ខេត្តកំពង់ស្ពឺដែលនៅជិតភ្នំពេញ និងមានតំបន់ទេសចរណ៍ព្រៃភ្នំច្រើន មានសន្ទុះភ្ញៀវទេសចរខ្លាំង រហូតប្ដូរមុខមាត់ពីតំបន់ឆ្លងកាត់ ក្លាយជាទិសដៅទេសចរណ៍យ៉ាងសំខាន់នេះដែរ បច្ចុប្បន្នក៏បានក្លាយទីជាកន្លែងវិនិយោគរោងចក្រសហគ្រាស់ដ៏ច្រើន និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលស្ថិតនៅចន្លោះភ្នំពេញ និងខេត្តព្រះសីហនុថែមទៀត។

គួរបញ្ជាក់ដែរថា គិតមកដល់ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕ អត្ថបទ៖ ពិសី

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តកំពង់ស្ពឺ ពីកន្លែងសមរភូមិក្លាយជាកន្លែងទេសចរណ៍ និងឧស្សាហកម្មដ៏ទាក់ទាញ appeared first on .

អ្នកជំនួញរបស់ចិន ចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅលើទឹកដីខេត្តកំពង់ស្ពឺ
ប្រតិភូ និងជាអ្នកជំនួញមកពីខេត្តហឺណាន ប្រទេសចិន បានបង្ហាញបំណងចង់បោះទុនវិនិយោគទៅលើវិស័យធំៗចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងវិស័យកសិកម្ម នៅលើទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។ ការបង្ហាញពីបំណងនេះ ត្រូវបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ច និងជំនួបជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ លោក Wang Guangguo អនុប្រធានសភាពាណិជ្ជកម្មចិននៅក្រៅប្រទេស និងជាប្រធានប្រតិបត្តិ នៃសភាពាណិជ្ជចិននៅក្រៅប្រទេស ខេត្តហឺណាន បានថ្លែងថា ខេត្តហឺណាន ជាខេត្តមួយដែលមានប្រជាជនច្រើន តែផ្ទៃដីតូច និងប្រកបរបរកសិកម្ម, កសិឧស្សាហកម្ម, និងឧស្សាហកម្ម ដូចខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹងផ្អែកលើផ្អែកកសិកម្មច្រើន ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ។

លោកបានបន្តថា ខេត្តហឺណាន ក៏មានអ្នកជំនួញដល់ទៅជាងមួយលាននាក់ និងច្រើនសមាគម។ ជាមួយគ្នានេះ លោកថា ដោយសារតែវិស័យទាំង៣នេះ មានការរីកចម្រើនខ្លាំង ទើបអ្នកជំនួញទាំងអស់ មានបំណងចង់បង្កើតការវិនិយោគមួយ នៅក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីរួម គឺកសិកម្ម, កសិឧស្សាហកម្ម, និងឧស្សាហកម្ម ។

ជាការឆ្លើយតប លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រោយជំនួបនេះប្រតិភូខេត្តហឺណាន បានកំណត់រួចហើយថា នឹងយកខេត្តកំពង់ស្ពឺ ធ្វើជាខេត្តគោលដៅចម្បង សម្រាប់វិនិយោគលើវិស័យទាំង៣នេះ រួមមាន៖ វិស័យកសិកម្ម, វិស័យកសិឧស្សាហកម្ម, និងវិស័យឧស្សាហកម្ម។ ជាងនេះទៀត លោកថា នៅក្នុងជំនួបនោះដែរ អ្នកវិនិយោគនៃខេត្តហឺណាន បានរំពឹងរួចហើយថា ពួកគេនឹងធ្វើការដាំបន្លែ, ចិញ្ចឹមសត្វ, ដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិន និងពិភពលោកទាំងមូល។

តាមរយៈជំនួបខាងលើនោះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគរបស់ខេត្តហឺណាន បោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះជាឱកាសការងារថ្មីមួយបន្ថែមទៀត ដែលអាចស្រូបទាញយកកម្លាំងពលកម្មរាប់ម៉ឺននាក់បន្ថែមទៀតនៅពេលអនាគត ស្របពេលដែលប្រទេសជាតិ កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះ រដ្ឋបាលខេត្តក៏រំពឹងទៀតថា «ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមត្រូវបានកើនឡើង នៅក្នុងទឹកដីខេត្តកំពង់ស្ពឺជាបន្ថែមទៀតផងដែរ។

សូមរម្លឹកដែរថា ប្រមុខរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បង្ហាញមោទនភាពចំពោះខេត្តកំពងស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយ តំបន់ឧស្សាហកម្មធន់ធ្ងន់ រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិដ៏មានសក្តានុពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ជាបន្តទៀត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ជាងនេះទៀត សម្តេចតេជោ ក៏បានកត់សម្គាល់ដែរថា គិតដល់ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

អត្ថបទ៖ ពិសី

The post អ្នកជំនួញរបស់ចិន ចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅលើទឹកដីខេត្តកំពង់ស្ពឺ appeared first on .

សម្តេចតេជោ បង្ហាញមោទនភាពចំពោះខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយតំបន់ឧស្សាហកម្មធន់ធ្ងន់
ប្រមុខរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយជាតំបន់ឧស្សាហកម្មធន់ធ្ងន់ រួមទាំងនាំចេញតាមច្រកសមុទ្រ ទៅកាន់ទីផ្សារអន្តរជាតិដ៏មានសក្តានុពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ ជាបន្តទៀត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញដោយមោទនភាពពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។

ទន្ទឹមគ្នានេះ សម្តេចតេជោបន្តទៀតថា ខេត្តភាគនិរតី នៃប្រទេសកម្ពុជា បានក្លាយជាខេត្ត នៃសេដ្ឋកិច្ចពហុបំណង រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ បានដោយងាយស្រួលដែលមាន ផ្លូវជាតិខ្វាត់ខ្វែង និងកំពង់ផែទឹកជ្រៅ។

ដោយសម្តេចតេជោបានបញ្ជាក់បន្ថែមថា៖« ពីមុនដី១ហិចតា ប្រជាកសិករអាចធ្វើស្រែចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី ៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្មនេះ»។

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖« នយោបាយត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ហើយគ្មានការវិនិយោគលើវិស័យកាត់ដេរ និងឧស្សាហកកម្មនោះទេ គឺបងប្អូនកម្មករ កម្មការិនី កំពុងធ្វើស្រែចំការ និងរបរចិញ្ចឹមគ្រួសារលក់ដូរតិចតួចនៅផ្ទះឯណោះទេ»។

គួរបញ្ជាក់ដែរថា តមកដល់ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

អត្ថបទ៖ ពិសី

The post សម្តេចតេជោ បង្ហាញមោទនភាពចំពោះខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយតំបន់ឧស្សាហកម្មធន់ធ្ងន់ appeared first on .

ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រស៊ីម៉ងត៍ដ៏ធំមួយ មានសមត្ថភាពផលិត ២លានតោនក្នុងមួយឆ្នាំ
នាពេលខាងមុខ ខេត្តកំពង់ស្ពឺនឹងមានរោងចក្រស៊ីម៉ងត៍ដ៏ធំមួយ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ បានប្រមាណ ២លានតោនក្នុងមួយឆ្នាំ ដែលនឹងរួមចំណែកផ្គង់ផ្គង់ស៊ីម៉ងត៍នៅទូទាំងប្រទេស។នេះបើតាមការឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមាននរណានឹកស្មានដល់ថា កំពង់ស្ពឺមានការអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ននេះឡើយ។ បើតាមសម្តេចតេជោ ខេត្តកំពង់ស្ពឺជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ។ ក្រៅពីរោងចក្រកាត់ដេរ ខេត្តនេះមានឧស្សាហកម្មកែច្នៃកសិផល ហើយនឹងមានឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រស៊ីម៉ងត៍ ដែលមិនមានយកថ្មភ្នំនោះទេ គឺយកថ្មពីក្រោមដីមកវិញ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសចំនួន ៣៨៥ មានកម្មករនិយោជិតជាង១៥ម៉ឺន៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ៖ អក្ខរា

The post ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រស៊ីម៉ងត៍ដ៏ធំមួយ មានសមត្ថភាពផលិត ២លានតោនក្នុងមួយឆ្នាំ appeared first on .

រោងចក្រស្បែកជើង ដែលមានសមត្ថភាពផលិតបាន៣លានគូក្នុងមួយឆ្នាំ បង្ហាញរូបរាងនៅខេត្តកំពង់ស្ពឺ
រោងចក្រផលិតស្បែកជើង អល វីន ស៊ូ ដែលមានទំហំទុនវិនិយោគក្នុងរង្វង់ប្រមាណ ៦.៤លានដុល្លារ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ រោងចក្រផលិតស្បែកជើងនេះ ស្ថិតនៅក្នុងភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផ្ដល់ឱកាសការងារដល់កម្មករកម្មការិនី ប្រមាណជាង៨០០នាក់។

លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ(ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន អាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។

ទន្ទឹមគ្នា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរ។

លើសពីនោះ រដ្ឋមន្រ្តីក្រសួងការងារ ក៏បានធ្វើការកោតសរសើររដល់រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជម្រុញការទាក់ទាញវិនិយោគទុនឱ្យបង្កើតរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករនិយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន១៩១ មានកម្មករនិយោជិត សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

The post រោងចក្រស្បែកជើង ដែលមានសមត្ថភាពផលិតបាន៣លានគូក្នុងមួយឆ្នាំ បង្ហាញរូបរាងនៅខេត្តកំពង់ស្ពឺ appeared first on .

រោងចក្រថ្មីចំនួន២​ ជាង១១លានដុល្លារ នឹងផុសឡើងលើទឹកដីខេត្តកំពង់ស្ពឺ នាពេលខាងមុខ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបត្រដល់ក្រុមហ៊ុនចំនួន២បន្ថែមទៀត បង្កើតរោងចក្រថ្មីចំនួន២ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្នុងទំហំវិនិយោគប្រមាណ ១១.៤ លានដុល្លារ។ បើតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក ។

២-TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ដែរថា រោងចក្រថ្មីចំនួន២ ជាង១១លានដុល្លារ ដែលនឹងលេចរូបរាងឡើងនៅលើទឹកដីខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ នឹងជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជារហូត៥.៦៩៧កន្លែង៕

The post រោងចក្រថ្មីចំនួន២​ ជាង១១លានដុល្លារ នឹងផុសឡើងលើទឹកដីខេត្តកំពង់ស្ពឺ នាពេលខាងមុខ appeared first on .