កូនស្រីអតីតស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានចេញប្រកាសតែងតាំងមុខតំណែង លោកស្រីវរសេនីយ៍ឯក មួន មល្លិកា អត្តលេខ ៦៦០៥៣ នាយ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជាស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា លោកស្រីវរសេនីយ៍ឯក មួន មល្លិកា ត្រូវបានគេស្គាល់ថា ជាកូនស្រីច្បងរបស់ លោកឧត្តម​សេនីយ៍ទោ សម សាមួន អតីតស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលលោកបានចូលនិវត្តន៍កាលឆ្នាំ២០២៤ ហើយបច្ចុប្បន្នលោកមានតួនាទីជា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ៕