គីម ជុងអ៊ុន

មិនធម្មតា! លោក គីម ជុងអ៊ុន ត្រូវរើសតាំងជាប្រធានាធិបតីកូរ៉េខាងជើងសារជាថ្មី
លោក គីម ជុងអ៊ុន ត្រូវបានជ្រើសតាមងឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង ដែលជាប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធផងដែរ។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មការកិច្ចការរដ្ឋ នៅថ្ងៃទី២២ ខែមីនា ក្នុងអំឡុងពេលសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូលលើកទី១៥ ដែលជាស្ថាប័នកំពូលបំផុតរបស់ប្រទេស។

គួរឲ្យដឹងថា គណៈកម្មការកិច្ចការរដ្ឋ គឺជាស្ថាប័នគ្រប់គ្រង និងធ្វើគោលនយោបាយខ្ពស់បំផុតរបស់កូរ៉េខាងជើង ដែលដឹកនាំដោយប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ។

មិនតែប៉ុណ្ណោះយោងតាម ​​KCNA បានបង្ហាញឲ្យដឹងទៀតថា ការសម្រេចចិត្តជ្រើសរើស លោក គីម ឲ្យឡើងធ្វើជាប្រមុខរដ្ឋរបស់ប្រទេសសារជាថ្មីនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារួមគ្នារបស់ប្រជាជនកូរ៉េខាងជើងទាំងអស់។

ជម្រាបជូនថា លោក គីម ជុងអ៊ុន ពីមុនត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃគណបក្សពលករ នៅក្នុងសមាជជាតិលើកទី៩ កាលពីខែកុម្ភៈ។ បន្ទាប់មកកូរ៉េខាងជើង បានធ្វើការបោះឆ្នោតសម្រាប់សភាថ្មីនៅថ្ងៃទី១៥ ខែមីនា។ ជាធម្មតា ស្ថាប័ននេះកោះប្រជុំបន្ទាប់ពីសមាជបក្សពលករ ដើម្បីរៀបចំសេចក្តីសម្រេចដែលបានធ្វើឡើង៕​

The post មិនធម្មតា! លោក គីម ជុងអ៊ុន ត្រូវរើសតាំងជាប្រធានាធិបតីកូរ៉េខាងជើងសារជាថ្មី appeared first on .

ចារកម្មកូរ៉េខាងត្បូងនិយាយថា លោក គីម ជុងអ៊ុន បានជ្រើសរើសអ្នកស្នងតំណែងរបស់ខ្លួនរួចរាល់ហើយ
ចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញការជឿជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជ្រើសរើសយកអ្នកនាង គីម ជូអេ ដែលជាកូនស្រីរបស់លោក និងត្រូវបានគេឃើញថាតែងតែងបង្ហាញមុខនៅក្បែរខ្លួនលោកនោះ ជាអ្នកស្នងតំណែងបន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សេវាចរកម្មជាតិ (NIS) នៃប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ទៅកាន់សមាជិកសភាក្នុងអំឡុងសម័យប្រជុំបិទទ្វារនៃរដ្ឋសភាកូរ៉េ នៅថ្ងៃទី១២ ខែកុម្ភៈថា ខ្លួនបានឈានដល់ការវាយតម្លៃបែបនេះ បន្ទាប់ពីមានការពិចារណាលើកត្តាមួយចំនួន រួមទាំងវត្តមានដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់អ្នកនាង ជូអេ នៅក្នុងព្រឹត្តិការណ៍ផ្លូវការនានា។

មិនតែប៉ុណ្ណោះ ដោយថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំនេះ សមាជិកសភា លោក Lee Seong-Kwen បាននិយាយថា ៖” អ្នកនាង ជូអេ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជាច្រើន រួមទាំងខួបនៃការបង្កើតកងទ័ពកូរ៉េខាងជើង និងដំណើរទស្សនកិច្ចទៅកាន់រោងចក្រថាមពលព្រះអាទិត្យ Kumsusan។ ហើយក្នុងនោះ NIS ក៏បានកត់សម្គាល់ឃើញថា អ្នកនាង ជូអេ ក៏បានផ្តល់យោបល់លើគោលនយោបាយរដ្ឋមួយ ផងដែរ”។

ទន្ទឹមនឹងនេះ NIS បាននិយាយទៀតថា ខ្លួននឹងបន្តតាមដានយ៉ាងដិតដល់ថាតើអ្នកនាង ជូអេ នឹងចូលរួមសមាជគណបក្សពលករកូរ៉ែខាងជើងនៅចុងខែនេះឬអត់។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតរបស់ប្រទេស ដែលប្រារព្ធឡើងរៀងរាល់ប្រាំឆ្នាំម្តង ជាកន្លែងដែលទីក្រុងព្យុងយ៉ាងប្រកាសពីអាទិភាពគោលនយោបាយរបស់ខ្លួនសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ៕​

The post ចារកម្មកូរ៉េខាងត្បូងនិយាយថា លោក គីម ជុងអ៊ុន បានជ្រើសរើសអ្នកស្នងតំណែងរបស់ខ្លួនរួចរាល់ហើយ appeared first on .

មេដឹកនាំកូរ៉េខាងជើង ជិះរថភ្លើងពាសដែក ទៅចូលរួមក្បួនយោធានៅទីក្រុងប៉េកាំង
មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរយៈរថភ្លើងពាសដែក ទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្បួនដង្ហែរទិវាជ័យជម្នះ នៅទីក្រុងប៉េកាំង ជាលើកដំបូង។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម បានចាកចេញពីស្ថានីយ៍ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១ ខែកញ្ញា ដោយធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីក្បួនព្យុហយាត្រាយោធាអបអរសាទរជ័យជម្នះលើរបបហ្វាស៊ីសនិយម ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ​ ពូទីន និងមេដឹកនាំពិភពលោកចំនួន ២៤ ប្រទេសផ្សេងទៀត។

គួរឲ្យដឹងថា នេះជាលើកដំបូងហើយដែលលោក​ គីម បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់បែបនេះ ពោលគឺចាប់តាំងពីលោកឡើងកាន់អំណាចមក ហើយវាក៏ជាលើកទី១ដែរ ដែលលោក និងមេដឹកនាំរុស្ស៊ី ចិន បានជួបគ្នានៅទីតាំងតែមួយ។

យោងតាម ​​KCNA បានរាយការណ៍ទៀតថា លោក គីម ត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son-hui ផងដែរ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ហាក់នៅមិនបានបញ្ជាក់ពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំទាំងបីនៅក្រៅព្រឹត្តិការណ៍នេះ នៅឡើយនោះទេ៕

The post មេដឹកនាំកូរ៉េខាងជើង ជិះរថភ្លើងពាសដែក ទៅចូលរួមក្បួនយោធានៅទីក្រុងប៉េកាំង appeared first on .

មេដឹកនាំកូរ៉េខាងជើង នឹងចូលរួមក្បួនដង្ហែយោធាក្នុងប្រទេសចិន ជាលើកដំបូង
មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូង លោក គីម ជុនអ៊ុន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីព្យុហយាត្រាយោធារំលឹកខួបលើកទី៨០ នៃជ័យជម្នះលើរបបហ្វស៊ីសជប៉ុន ដែលនេះគឺជាលើកទីមួយហើយ ដែលលោក គីម ចួលរួមនៅក្នុងព្រឹត្តិការណ៍បែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំបរទេសចំនួន ២៦ នាក់ រួមទាំងមេដឹកនាំកូរ៉េខាងជើង លោក គីម ផងនោះ នឹងចូលរួមពិធីព្យុហយាត្រាយោធារំលឹកខួបលើកទី៨០ នៃជ័យជំនះលើរបបហ្វាស៊ីសជប៉ុន នៅទីលាន Tiananmen Square នាថ្ងៃទី៣ ខែកញ្ញា ខាងមុខ។

យ៉ាងណាមិញ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា លោក គីម នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្បួនដង្ហែរក្បួនយោធា តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង ប៉ុន្តែមិនបានបញ្ជាក់ពីពេលណាដែលមេដឹកនាំនឹងចាកចេញពីកូរ៉េខាងជើង ឬរយៈពេលប៉ុន្មានថ្ងៃ ដែលលោកនឹងស្នាក់នៅក្នុងប្រទេសចិននោះទេ។

គួរឲ្យដឹងថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក គីម ទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៩ មក ហើយក៏ជាលើកដំបូងដែលមេដឹកនាំកូរ៉េខាងជើង បានចូលរួមក្នុងព្រឹត្តិការណ៍បែបនេះ។

ក្រៅពីលោក គីម ជុងអ៊ុន ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezashkian ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won-shik ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ផងដែរ៕

The post មេដឹកនាំកូរ៉េខាងជើង នឹងចូលរួមក្បួនដង្ហែយោធាក្នុងប្រទេសចិន ជាលើកដំបូង appeared first on .

មេដឹកនាំអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងជើង តើនរណាមានទ្រព្យសម្បត្តិច្រើនជាងគេ?
ប្រធានាធិបតីអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងជើង គឺជាមេដឹកនាំប្រទេសដែលមានភាពលេចធ្លោ ព្រោះខ្លះជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ពិភពលោក ហើយមិនត្រឹមតែប៉ុណ្ណោះក៏ជាប្រទេសដែលមានសព្វាវុធយោធាយ៉ាងរឹងមាំផងដែរ។ មេដឹកនាំទាំង៤រូបនេះត្រូវបានគេដឹងថា ជាបុគ្គលដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ បើផ្អែកតាមការចុះផ្សាយពីគេហទំព័រ Yahoo Finance ។

ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឆាបឆេះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មនុស្សភាពច្រើនតែងតែចាប់អារម្មណ៍ខ្ពស់ចំពោះរឿងរ៉ាវពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី ប៉ុន្តែចំពោះហិរញ្ញវត្ថុរបស់មេដឹកនាំកំពូល លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានលាក់យ៉ាងអាថ៌កំបាំង។ បើតាមការវាស់ស្ទង់ពីសំណាក់អតីតនាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឯកទេសក្នុងទីផ្សាររុស្ស៊ី Hermitage Capital Management លោក Bill Browder បានលើកឡើងថា ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ គឺមានរហូតដល់ទៅ ២០០ពាន់លានដុល្លារឯណោះ។

រីឯមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ជាបុគ្គលមួយរូបមានទ្រព្យច្រើនមហាសាលផងដែរ ដោយប៉ានស្មានថាមានចំនួន ៥ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៣មក។ កូរ៉េខាងជើងជាប្រទេសរឹតត្បិតព័ត៌មានណាស់ តែការលេចឮ​ព័ត៌មានដូច្នេះ ក៏ដោយហេតុថាកាលនោះមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានរកឃើញទ្រព្យសម្បត្តិ និងគណនីធនាគារគ្រប់គ្រងដោយលោក គីម ជុងអ៊ុន និងក្រុមគ្រួសារជាង ២០០គណនីត្រូវបានតម្កល់នៅក្នុងប្រទេសចិន រួមទាំងប្រទេសផ្សេងទៀតដូចជា អូទ្រីស លុចសំបួរ រុស្ស៊ី និងស្វីស។

មួយវិញទៀត លោក ស៊ី ជិនពីង កាន់តំណែងជាអគ្គលេខាបក្សកុំម្មុយនិស្តចិន ជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណ´កម្មការយោធាមជ្ឈឹម តែក្នុងមួយឆ្នាំៗ រូបលោកទទួលបានប្រាក់បៀវត្សរ៍ត្រឹមតែ ២២ ០០០ដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយនៅឆ្នាំ២០១២ លេចឮ​ព័ត៌មានថា លោក និងគ្រួសារ គឺជាអ្នកនៅពីក្រោយភាគហ៊ុនតម្លៃ ២៤៤លានដុល្លារក្នុងក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Shenzhen Yuanwei ដែលស្មើនឹង ៣៣៤លានដុល្លារនៅឆ្នាំ២០២៤  និងត្រូវបានគេប៉ាន់ស្មានទំហំទ្រព្យសម្បត្តិរបស់លោកថាមានចំនួនសរុប ១,៥ពាន់លានដុល្លារ។

ជាមួយគ្នានោះ លោក ចូ បៃឌិន អំឡុងពេលចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២១ បានប្រកាសពីទំហំទ្រព្យសម្បត្តិថាមានចំនួន ៨លានដុល្លារ។ យ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណចុងក្រោយរបស់ទស្សនាវដ្តីនិយាយពីអ្នកមាន Forbes បានឲ្យដឹងថា មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយនៅលើពិភពលោករូបនេះ មានទ្រព្យសម្បត្តិ ១០លានដុល្លារ។ បន្ថែមពីនោះលោកក៏មានអចលនទ្រព្យផងដែរ ដូចជាផ្ទះចំនួនពីរខ្នងនៅរដ្ឋ Delaware បច្ចុប្បន្នមានតម្លៃសរុប ៧លានដុល្លារ៕

The post មេដឹកនាំអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងជើង តើនរណាមានទ្រព្យសម្បត្តិច្រើនជាងគេ? appeared first on .

មេដឹកនាំកំពូលកូរ៉េខាងជើង បង្ហើបគម្រោងកិច្ចសហប្រតិបត្តិការយោធា ជាមួយមន្ត្រីរុស្ស៊ី
មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្វាគមន៍ចំពោះការមកដល់ របស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Aleksey Krivoruchko និងបានបង្ហើបពីគម្រោងកិច្ចសហប្រតិបត្តិការផ្នែកយោធាថែមទៀត។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ភាគីរុស្ស៊ីក៏បានបង្ហាញការយល់ឃើញដូចគ្នា ដោយលោក Krivoruchko អះអាងថា ប្រទេសទាំង២ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា ដើម្បីសន្តិសុខជាតិរៀងៗខ្លួន។

គួររំលឹកដែរថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងខ្លាំង តាំងពីមេដឹកនាំប្រទេសទាំង២ បានជួបមុខគ្នាផ្ទាល់កាលពីឆ្នាំមុន ដែលធ្វើឲ្យមហាអំណាចលោកខាងលិចមានការព្រួយបារម្ភ ពីទំនាក់ទំនងយោធាប្រទេសទាំង២នេះជាខ្លាំង៕

The post មេដឹកនាំកំពូលកូរ៉េខាងជើង បង្ហើបគម្រោងកិច្ចសហប្រតិបត្តិការយោធា ជាមួយមន្ត្រីរុស្ស៊ី appeared first on .

លោក គីម ជុងអ៊ុន ជូនសុនខពីរក្បាល ទៅលោក ពូទីន វិញ បន្ទាប់ពីទទួលបានកាដូរថយន្តប្រណីតពីប្រធានាធិបតីរុស្ស៊ី
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្តល់ជូនសុនខពីរក្បាល ជាអំណោយទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន វិញ បន្ទាប់ពីទទួលបានកាដូជារថយន្តប្រណីត ១គ្រឿង ពីប្រធានាធិបតីរុស្ស៊ីរូបនេះ។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី នៅឯទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធសប្តាហ៍នេះ គេសង្កេតឃើញថា រថយន្ត Aurus ដ៏ប្រណីតដែលផលិតដោយរុស្ស៊ី ត្រូវបានប្រើប្រាស់ជារថយន្តធ្វើដំណើរផ្លូវការរបស់លោក ពូទីន និងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ផងដែរ។

រំលឹកផងដែរថា លោក ពូទីន បានផ្តល់កាដូជារថយន្ត Aurus ១គ្រឿងដំបូង ដល់លោក គីម កាលពីខែកុម្ភ: ឆ្នាំនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំមុន។

ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅក្នុងប្រទេសកូរ៉េខាងជើងដែលទើបត្រូវបញ្ចប់ កាលពីពេលថ្មីៗនេះ លោក គីម បានតបស្នងមេដឹកនាំរុស្ស៊ីវិញ ជាមួយនឹងការផ្តល់ជូនអំណោយសុនខពូជ Pungsan របស់កូរ៉េខាងជើង ចំនួន ២ក្បាល ដោយដឹងថាប្រធានាធិបតីរុស្ស៊ីរូបនេះ ជាមនុស្សស្រលាញ់សត្វសុនខខ្លាំង។

​ជម្រាបជូនថា ក្នុងជំនួបដ៏ធំនេះ មេដឹកនាំប្រទេសទាំងពីរ បានចុះសន្ធិសញ្ញាស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះរួមមាន ការកំណត់ឲ្យមានការផ្តល់ជំនួយយោធានានា ប្រសិនបើរុស្ស៉ីឬកូរ៉េខាងជើង រងការឈ្លានពានណាមួយ៕

The post លោក គីម ជុងអ៊ុន ជូនសុនខពីរក្បាល ទៅលោក ពូទីន វិញ បន្ទាប់ពីទទួលបានកាដូរថយន្តប្រណីតពីប្រធានាធិបតីរុស្ស៊ី appeared first on .

ចំពោះមុខលោក ពូទីន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាគាំទ្ររុស្ស៊ីចំពោះសង្គ្រាមជាមួយអ៊ុយក្រែន
នៅថ្ងៃទី១៩ ខែមិថុនា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើការសន្យាគាំទ្រយ៉ាងពេញទំហឹង ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីគោលបំណងពង្រីកសេដ្ឋកិច្ច និងយោធារវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងជាងមុន។

តាមរយៈទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា លោក ពូទីន បានសំដែងការអរគុណចំពោះលោក គីម ដែលបានគាំទ្រសង្គ្រាមនៅអ៊ុយក្រែនកន្លងមក។ លើសពីនោះ លោកបានលើកឡើងទៀតថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ  ព្រមទាំងប្រយុទ្ធប្រឆាំងគោលនយោបាយអនុត្តរភាពចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក និងផ្កាយរណបប្រឆាំងសហព័ន្ធរុស្ស៊ី។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន សារនេះគឺកើតមានឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះការសង្ស័យថាកូរ៉េខាងជើងកំពុងរៀបចំសព្វាវុធផ្តល់ទៅឲ្យរុស្ស៊ី ដើម្បីបញ្ឆេះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនឲ្យឆាបឆេះកាន់តែខ្លាំង ដើម្បីជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងការផ្ទេរបច្ចេកវិទ្យាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលទៅឲ្យកូរ៉េខាងជើង។

គួរឲ្យដឹងថា កូរ៉េខាងជើងគឺជាប្រទេសមួយ ដែលកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល ខណៈដែលប្រទេសរុស្ស៊ីដូចគ្នា ក៏កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជុំវិញការឈ្លានពាននៅលើដែនដីអ៊ុយក្រែន៕

The post ចំពោះមុខលោក ពូទីន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាគាំទ្ររុស្ស៊ីចំពោះសង្គ្រាមជាមួយអ៊ុយក្រែន appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន សុំណាត់ជួបមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន
ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលបំផុតរបស់លោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃទី២៥ ខែមីនាថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានស្នើមកកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជួបប្រជុំម្តងជាមួយបងប្រុសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNA ។

លោកស្រី គីម យូចុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េថា៖ លោក គីស៊ីដា បានបង្ហាញពីចេតនា ចង់ជួបជាមួយមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឲ្យឆាប់តាមដែលអាចធ្វើទៅបាន។ ម្យ៉ាងវិញទៀត លោកស្រីបានបង្ហើបប្រាប់កាលពីខែមុនផងដែរថា ជំនួបអាចនឹងកើតឡើងបាន នៅពេលដែលមេដឹកនាំជប៉ុនរូបនេះ អញ្ជើញទស្សនកិច្ចមកកាន់កូរ៉េខាងជើង។

តែទោះជាយ៉ាងណា លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងកូរ៉េខាងជើង និងជប៉ុនបានផ្តល់មេរៀនថា វាមិនអាចទៅរួចនោះទេ ដែលអាចធ្វើឲ្យប្រទេសទាំងពីរ មានភាពល្អប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី ដែលពោរពេញទៅដោយការមិនទុកចិត្ត និងយល់ច្រឡំ។ លើសពីនោះ ជប៉ុននៅតែមិនមានការដោះស្រាយចំពោះបញ្ហា ដែលតែងតែចោទថា កូរ៉េខាងជើងបានចាប់ពង្រត់ជនជាតិជប៉ុន ដូច្នេះហើយក្តីសង្ឃឹមដើម្បីកែលម្អទំនាក់ទំនងរបស់លោក គីស៊ីដា នឹងនៅតែមិនអាចសម្រេចបានឡើយ។

សូមជម្រាបបន្ថែមថា ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ មានភាពតានតឹងជាយូរណាស់មកហើយ ដោយក្នុងនោះក៏មាននូវជម្លោះនៃការចាប់ពង្រត់ពលរដ្ឋជប៉ុន យកទៅប្រើប្រាស់ជាចារកម្មនៅអំឡុងទសវត្សឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ព្រមទាំងការហាមឃាត់ និងការថ្កោលទោសកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងជាដើម៕

The post នាយករដ្ឋមន្ត្រីជប៉ុន សុំណាត់ជួបមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន appeared first on .

ប្រធានាធិបតីរុស្ស៊ី ជូនកាដូមេដឹកនាំកូរ៉េខាងជើង រថយន្តទំនើបមួយគ្រឿង
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជូនកាដូដល់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន រថយន្តទំនើបមួយគ្រឿង សម្រាប់ប្រើប្រាស់ជារថយន្តផ្ទាល់ខ្លួន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន KCNA។

រថយន្តមួយគ្រឿងដែលផលិតឡើងនៅប្រទេសរុស្ស៊ី ត្រូវបានដឹកជញ្ជូនទៅដល់ជំនួយការកំពូល​របស់លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ស្របពេលប្អូនស្រីរបស់មេដឹកនាំជាន់ខ្ពស់​រូបនេះបានថ្លែងអំណរគុណ ចំពោះលោកពូទីន សម្រាប់កាដូមួយនេះ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងមេដឹកនាំកំពូលទាំង ២រូប។

គួសរំលឹកបន្តិចថា ទីភ្នាក់ងារសារព័ត៌មាន KCNA មិនបានបញ្ជាក់ពីព័ត៌មានលំអិត និងវិធីសាស្ត្រនៃការដឹកជញ្ជូនរថយន្តនោះឡើយ ក៏ប៉ុន្តែគេគ្រាន់តែដឹងថា វាជារថយន្តប្រណីតមួយគ្រឿង ដោយសារលោក គីម ជុងអ៊ុន តែងតែប្រមូលរថយន្តទំនើបៗ និងប្រណីតៗ មកទុកតាំងលំអរពេញភូមិគ្រឹះផ្ទាល់ខ្លួន។

ជម្រាបបន្ថែមថា កន្លងមកគេតែងប្រទះឃើញមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែងតែបើករថយន្តប្រណីតៗដូចជា Mercedes Limousines, Rolls-Royce Phantom និង Lexus Sports ដែលសុទ្ធសឹងតែជារថយន្តត្រូវបានអង្គការសហប្រជាជាតិ ធ្វើការហាមឃាត់ការនាំចេញទៅកាន់​ប្រទេសកូរ៉េខាងជើង៕

The post ប្រធានាធិបតីរុស្ស៊ី ជូនកាដូមេដឹកនាំកូរ៉េខាងជើង រថយន្តទំនើបមួយគ្រឿង appeared first on .