មេដឹកនាំកូរ៉េខាងជើង នឹងចូលរួមក្បួនដង្ហែយោធាក្នុងប្រទេសចិន ជាលើកដំបូង

អន្តរជាតិ

មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូង លោក គីម ជុនអ៊ុន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីព្យុហយាត្រាយោធារំលឹកខួបលើកទី៨០ នៃជ័យជម្នះលើរបបហ្វស៊ីសជប៉ុន ដែលនេះគឺជាលើកទីមួយហើយ ដែលលោក គីម ចួលរួមនៅក្នុងព្រឹត្តិការណ៍បែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំបរទេសចំនួន ២៦ នាក់ រួមទាំងមេដឹកនាំកូរ៉េខាងជើង លោក គីម ផងនោះ នឹងចូលរួមពិធីព្យុហយាត្រាយោធារំលឹកខួបលើកទី៨០ នៃជ័យជំនះលើរបបហ្វាស៊ីសជប៉ុន នៅទីលាន Tiananmen Square នាថ្ងៃទី៣ ខែកញ្ញា ខាងមុខ។

យ៉ាងណាមិញ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា លោក គីម នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្បួនដង្ហែរក្បួនយោធា តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង ប៉ុន្តែមិនបានបញ្ជាក់ពីពេលណាដែលមេដឹកនាំនឹងចាកចេញពីកូរ៉េខាងជើង ឬរយៈពេលប៉ុន្មានថ្ងៃ ដែលលោកនឹងស្នាក់នៅក្នុងប្រទេសចិននោះទេ។

គួរឲ្យដឹងថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក គីម ទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៩ មក ហើយក៏ជាលើកដំបូងដែលមេដឹកនាំកូរ៉េខាងជើង បានចូលរួមក្នុងព្រឹត្តិការណ៍បែបនេះ។

ក្រៅពីលោក គីម ជុងអ៊ុន ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezashkian ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won-shik ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ផងដែរ៕