គ្រាប់មីស៊ីល

រុស្ស៊ីជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មី
កាលពីថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដោយជោគជ័យ ពីនាវាមុជទឹកថ្មីមួយរបស់ខ្លួន ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន AP ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមុជទឹក Imperator Alexander III បានបាញ់មីស៊ីល Bulava ចេញពីក្រោមទឹក នៅក្នុងតំបន់សមុទ្រស (White Sea) ភាគខាងជើងនៃប្រទេសរុស្ស៊ី ទៅកាន់តំបន់គោលដៅមួយផ្សេងទៀតដែលឆ្ងាយពីភាគខាងកើតនៃឧបទ្វីប Kamchatka ។

នាវា Imperator Alexander III គឺជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Borei-Class ជំនាន់ថ្មី ដែលមានសមត្ថភាពអាចផ្ទុកមីស៊ីល Bulava ចំនួន ១៦ គ្រាប់ ស្របពេលរុស្ស៊ីក៏មានបំណងប្រើប្រាស់នាវាមុជទឹកប្រភេទនេះ ជានាវាចរស្នូលនៃកងកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសក្នុងទស្សវត្សរ៍ខាងមុខផងដែរ។

គូសបញ្ជាក់ថា កងទ័ពជើងទឹករុស្ស៊ីបច្ចុប្បន្នមាននាវាមុជទឹកប្រភេទ Borei-Class ចំនួន ៣ គ្រឿងកំពុងបម្រើការ ខណៈមានមួយគ្រឿងកំពុងតែបញ្ចប់ការសាកល្បង និង ៣ គ្រឿងផ្សេងទៀតកំពុងធ្វើការសាងសង់។ នេះបើតាមក្រសួងការពារជាតិបាននិយាយ។

ជម្រាបផងដែរថា របាយការណ៍ពីការបាញ់សាកល្បងនេះ បានកើតឡើងស្របពេលដែលភាពតានតឹងកំពុងកើនឡើងទៅៗ រវាងរុស្ស៊ី និងលោកខាងលិច ជុំវិញសមរភូមិនៅអ៊ុយក្រែន ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលុបចោលការផ្តល់សច្ចាប័នរបស់រុស្ស៊ី លើការហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរជាសាកល នៅក្នុងសកម្មភាពដែលទីក្រុងម៉ូស្គូបាននិយាយថា ចាំបាច់ត្រូវបង្កើតភាពស្មើគ្នា ជាមួយសហរដ្ឋអាមេរិក៕

The post រុស្ស៊ីជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មី appeared first on .

អ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងលក់អាវុធធំបំផុតឲ្យអាល្លឺម៉ង់ តម្លៃ ៣,៥ពាន់លានដុល្លារ
ប្រទេសអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃប្រហែល ៣,៥ពាន់លានដុល្លារ ដើម្បីទទួលបានប្រព័ន្ធចាប់គ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង Arrow 3 ដែលផលិតដោយអ៊ីស្រាអែល ខណៈវានឹងក្លាយជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងជាកិច្ចព្រមព្រៀងធំបំផុត សម្រាប់វិស័យយោធាអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថា ប្រព័ន្ធ Arrow 3 នឹងធ្វើឱ្យវិស័យការពារដែនអាកាសរបស់អាល្លឺម៉ង់ អាចត្រៀមខ្លួនសម្រាប់អនាគត។

រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្ថែមថា៖ បច្ចុបន្នយើងអាចមើលឃើញយ៉ាងច្បាស់ហើយ ពីការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយយើងដឹងយ៉ាងច្បាស់ថាការការពារប្រឆាំងដែនអាកាសវាមានសារៈសំខាន់យ៉ាងណានោះ។

ជាមួយគ្នា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកនេះ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរសម្រាប់ជនជាតិយូដាគ្រប់រូប។

សូមជម្រាបថា ប្រព័ន្ធ Arrow 3 ត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់មីស៊ីលពីលើបរិយាកាសផែនដី មួយវិញទៀតប្រព័ន្ធនេះត្រូវបានបង្កើតឡើង និងផលិតដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយការលក់នេះ ក៏ត្រូវតែមានការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោនផងដែរ៕

The post អ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងលក់អាវុធធំបំផុតឲ្យអាល្លឺម៉ង់ តម្លៃ ៣,៥ពាន់លានដុល្លារ appeared first on .

ការសិក្សានៅចិនបង្ហាញថា កូរ៉េខាងជើងប្រើពេលតែ ៣៣នាទី អាចបាញ់មីស៊ីលដល់អាមេរិក
កូរ៉េខាងជើងអាចធ្វើការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ទៅដល់សហរដ្ឋអាមេរិក ដោយចំណាយ​ពេលតែ ៣៣នាទីប៉ុណ្ណោះ ខណៈចំងាយរវាងនៃប្រទេសទាំង ២ គឺមានរហូតដល់ទៅ ៩ ៩៦២ គីឡូម៉ែត្រ។ នេះបើតាមការសិក្សានៅចិនបានបង្ហាញ។

អ្នកវិទ្យាសាស្ត្រនៅទីក្រុងប៉េកាំង បានសាកល្បងធ្វើតេស្តលំនាំបាញ់គ្រាប់មីស៊ីល ICBM និងជឿ​ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចបាញ់ចំអាមេរិក បើសិនជាបណ្ដាញការពារគ្រាប់មីស៊ីល​អាមេរិក បរាជ័យក្នុងការចាប់វា។

គ្រាប់មីស៊ីលដែលអាចបាញ់ពីកូរ៉េខាងជើងដល់អាមេរិក គឺដំណើរការដោយ ២ ដំណាក់កាល និងមានប្រសិទ្ធភាពកំទេចគ្រប់វត្ថុក្នុងរយៈចំងាយ ១៣ ០០០ គីឡូម៉ែត្រ គ្រប់គ្រាន់ក្នុងការធ្វើ​ឲ្យ​អាមេរិក​ទទួលរងការខូចខាតយ៉ាងដំណំ។

ការសិក្សាមួយនោះក៏បានបង្ហាញពីចន្លោះប្រហោង នៃប្រព័ន្ធការពារគ្រាប់មីស៊ីល​របស់អាមេរិក​ផងដែរ ដោយអះអាងថា ប្រព័ន្ធការពារគ្រាប់មីស៊ីលអាមេរិក​មានអានុភាព​ស្ទើរ​ក្នុងការ​កំណត់​សញ្ញា និងការពារ​ការវាយប្រហារពីកូរ៉េខាងជើង។

សូមជម្រាបដែរថា ការសិក្សានេះបានអះអាងថា ហេតុផលសម្រាប់ការស្រាវជ្រាវគឺដើម្បីវាយតម្លៃប្រសិទ្ធភាពនៃសមត្ថភាពការពារនុយក្លេអ៊ែររបស់អាមេរិក៕

The post ការសិក្សានៅចិនបង្ហាញថា កូរ៉េខាងជើងប្រើពេលតែ ៣៣នាទី អាចបាញ់មីស៊ីលដល់អាមេរិក appeared first on .

កូរ៉េខាងជើងព្រមានប្រកាសសង្គ្រាម បើអាមេរិកបាញ់ទម្លាក់មីស៊ីលរបស់ខ្លួន
កាលពីថ្ងៃអង្គារទី ០៧ មីនានេះ ប្រទេសកូរ៉េខាងជើងបានព្រមានចំៗដល់សហរដ្ឋអាមេរិកថា នឹងប្រកាសសង្គ្រាម បើសិនជាអាមេរិកហ៊ានបាញ់ទម្លាក់គ្រាប់មីស៊ីល​របស់ខ្លួន អំឡុងការបាញ់​សាកល្បងឆ្លងសមុទ្រប៉ាស៊ីហ្វិក។

យោងតាម​ការចុះផ្សាយពី CNA បាន​បន្ថែមថា ​កូរ៉េខាងជើងអះអាងច្បាស់ៗថា ការបាញ់សាក​ល្បងគ្រាប់មីស៊ីលនេះ គឺជាវិធានការការពារជាតិរបស់ខ្លួនប៉ុណ្ណោះ និងបានចោទចំពោះការធ្វើ​សមយុទ្ធយោធានៃកងទ័ពអាមេរិក និងកូរ៉េខាងត្បូងថា ជាការត្រៀមវាយលុកលើប្រទេសរបស់​ខ្លួន។​

“វានឹងត្រូវចាត់ទុកថាជាការប្រកាសសង្គ្រាមជាមួយ DPRK ក្នុងករណីការបាញ់សាកល្បងគ្រាប់​មីស៊ីលរបស់យើង ត្រូវបានរាំងស្ទះដោយប្រការណាមួយ ដ្បិតដែនសមុទ្រប៉ាស៊ីហ្វិក គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិក ឬជប៉ុនឡើយ”។ នេះបើតាមសម្ដី Kim Yo jong ប្អូនស្រីបុរសមានឥទ្ធិពលបំផុត គីម ជុងអ៊ុន។

សូមជម្រាបដែរថា អាមេរិក និងកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ដែលមានឈ្មោះថា Freedom Shield ខណៈការហាត់សមនឹងមាន​រយៈពេល ១០ថ្ងៃ ពីថ្ងៃទី ១៣ មីនាទៅ ស្របពេលកូរ៉េខាងជើងយល់ថា ការហាត់សមនេះ​គឺជាការ​ត្រៀមខ្លួន​វាយប្រហារមកលើខ្លួន៕

The post កូរ៉េខាងជើងព្រមានប្រកាសសង្គ្រាម បើអាមេរិកបាញ់ទម្លាក់មីស៊ីលរបស់ខ្លួន appeared first on .

ស្ថានការណ៍​រុស្ស៊ី-អ៊ុយក្រែន​មិនទាន់​ស្ងប់ស្ងាត់ ស្រាប់តែ​កូរ៉េ​ខាងជើង​​បង្ហោះ​សាកល្បង​មីស៊ីល​រយៈ​ចំងាយ​ថ្មី​មួយ
សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​ និង​អ៊ុយក្រែន​កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ដល់​ពិភពលោក ដ្បិត​គ្រប់គ្នា​បារម្ភ​ថា បើ​ស្ថានការណ៍​នៅ​តែ​ស្ថិត​នៅ​សភាព​តានតឹង​បែបនេះ​មិន​ថមថយ វា​អាច​នឹង​បណ្ដាល​ឲ្យ​កើត​មាន​សង្គ្រាម​លោក​ក៏​ថា​បាន។

ខណៈ​ពិភពលោក​កំពុង​បារម្ភ​ពី​បញ្ហា​មួយ​នេះ ស្រាប់តែ​កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ កូរ៉េខាងជើង​បាន​ធ្វើការ​បាញ់​បង្ហោះ​នូវ​គ្រាប់​មីស៊ីល​រយៈ​ចំងាយ​ថ្មី​មួយ​គ្រាប់ ដែល​មាន​ឈ្មោះ​កាត់ ICBM ក្នុង​លក្ខខណ្ឌ​សាកល្បង ដែល​ខកខាន​អស់​រយៈពេល​ច្រើនជាង ៤ ឆ្នាំ។

ការ​បាញ់​បង្ហោះ​នេះ​ផង​ដែរ បាន​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាងលិច​ជាច្រើន​បើកការ​ប្រជុំ​ជាបន្ទាន់ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​ពិភពលោក ស្របពេល​អ្នកជំនាញ​ជាច្រើន​បាន​សន្និដ្ឋាន​ថា ការ​បាញ់​បង្ហោះ​សាកល្បង​គ្រាប់​មីស៊ីល​មួយ​គ្រាប់​របស់​កូរ៉េខាងជើង គឺ​មាន​បំណង​ចង់​ប្រាប់​ពិភពលោក​ថា ប្រធានាធិបតី Kim Jong Un នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំងក្លា​លើ​វិស័យ​យោធា។

“​កូរ៉េខាងជើង​អាច​នឹង​មិន​ឈរ​អោបដៃ​មើល​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​ឡើយ ពោល​ពួកគេ​នឹង​ឆ្លៀត​ឱកាស​នៅ​ចំណុច​ណាមួយ​ចូលរួម​សង្គ្រាម​អ៊ុយក្រែន ដើម្បី​បង្ហាញ​ពី​អានុភាព​នៃ​រដ្ឋ​នុយក្លេអ៊ែរ”។ នេះ​បើ​តាម​សម្ដី របស់ Leif-Eric Easley សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ Ewha Womans University បាន​ប្រាប់​ទៅ​កាន់ CNN។

​សាស្ត្រាចារ្យ​ខាងលើ​បន្ថែម​ទៀត​ថា៖ “​កូរ៉េខាងជើង​មិនអាច​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ដូច​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ឡើយ តែ​មហិច្ឆតា​នៃ​ការ​ចង់​ពង្រីក​ខ្លួន​ក្រោម​ហេតុផល​ការពារជាតិ​របស់​ពួកគេ​គឺ ពិត​ជាចង់​ផ្ដួល​រលំ​សណ្ដាប់ធ្នាប់​សន្តិសុខ​នៅ​អាស៊ី​ក្រោយ​សង្គ្រាម​ពិតមែន”៕

ប្រភព: CNN

The post ស្ថានការណ៍​រុស្ស៊ី-អ៊ុយក្រែន​មិនទាន់​ស្ងប់ស្ងាត់ ស្រាប់តែ​កូរ៉េ​ខាងជើង​​បង្ហោះ​សាកល្បង​មីស៊ីល​រយៈ​ចំងាយ​ថ្មី​មួយ appeared first on .