ដំណើរទស្សនកិច្ច

ប្រធានាធិបតីឥណ្ឌូនេស៊ី ធ្វើដំណើរបំពេញទសន្សកិច្ចទៅកាន់ប្រទេសវៀតណាម
ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo នៅថ្ងៃសុក្រ ទី១២ ខែមករានេះ នឹងជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងហាណូយ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសដៃគូអាស៊ីអាគ្នេយ៍ទាំងពីរ លើសន្តិសុខនៅសមុទ្រចិនខាងត្បូង និងផ្តោតលើពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅមុនដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោក Widodo នេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បាននិយាយថា ប្រទេសខ្លួន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីបញ្ចប់ការពន្យារពេលជាយូរមកហើយសម្រាប់ការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងដែនផ្លូវទឹកដែលមានជម្លោះ។

ប្រទេសទាំងពីរ ធ្លាប់បានព្រមព្រៀងគ្នានៅឆ្នាំ២០២២ ដើម្បីទទួលស្គាល់ព្រំដែននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយត្រូវបានគេមើលឃើញថាជាឆ្អឹងទទឹងករបស់ប្រទេសចិន ដែលពួកគេទាមទារស្ទើរតែគ្រប់ផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រទាំងមូល នៅក្នុងតំបន់នោះ។

គួរឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Widodo ទៅកាន់ទីក្រុងហាណូយនេះ គឺជាផ្នែកមួយនៃដំណើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏ធំមួយ ដែលរួមបញ្ចូលទាំងការធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន និងដំណើរទស្សនកិច្ចដែលរំពឹងទុកទៅកាន់ប្រ៊ុយណេ នៅចុងសប្តាហ៍នេះ មុនពេលមានការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាខែក្រោយ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករាថា មេដឹកនាំវៀតណាម ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយលោក Widodo អំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ និងកសិកម្ម ផងដែរ។

ជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ២០២២ មក វៀតណាម បានបន្តយុទ្ធសាស្ត្រជំរុញទំនាក់ទំនងជាមួយប្រទេសមហាអំណាច និងដៃគូនានា ហើយគេរំពឹងទៀតថារដ្ឋាភិបាលទីក្រុងហាណូយ នឹងបន្តស្វែងរកទំនាក់ទំនងកាន់តែរឹងមាំ ជាមួយឥណ្ឌូនេស៊ីបន្ថែមផងដែរ៕

The post ប្រធានាធិបតីឥណ្ឌូនេស៊ី ធ្វើដំណើរបំពេញទសន្សកិច្ចទៅកាន់ប្រទេសវៀតណាម appeared first on .

ប្រមុខការទូតអាមេរិក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបីក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់សង្គ្រាម
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ មុនពេលបន្តធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានការព្រមានថា សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាអាចនឹងរីករាលដាលកាន់តែខ្លាំង ពាសពេញតំបន់មជ្ឈិមបូព៌ាទាំងមូល ប្រសិនបើមិនមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពរួមគ្នាទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

រំលឹកថា លោក Blinken បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី និងកាតា រួចហើយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងការទូតរយៈពេលប្រាំថ្ងៃ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងជាកន្លែងលោកកំពុងស្វែងរកវិធីដើម្បីបញ្ចៀសសង្រ្គាមកាន់តែទូលំទូលាយនៅក្នុងតំបន់នោះ។ ហើយរដ្ឋមន្ត្រីការបរទេសរូបនេះ ​ក៏​គ្រោង​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅតំបន់ West Bank និង​ប្រទេស​អេហ្ស៊ីប​ក្នុង​សប្តាហ៍​នេះ ផងដែរ។

ទន្ទឹមនឹងនេះ លោក Blinken បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Doha មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមថា ៖”នេះគឺជាពេលវេលានៃភាពតានតឹងដ៏ស៊ីជម្រៅនៅក្នុងតំបន់។ ហើយនេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងឆាប់រហ័សបំផុត ដែលបណ្តាលឲ្យមានភាពអសន្តិសុខ និងការឈឺចាប់កាន់តែខ្លាំង” ។

បន្ថែមពីលើនេះ លោក Blinken បាននិយាយទៀតថា លោកនឹងប្រាប់មន្ត្រីអ៊ីស្រាអែលថា វាជាការចាំបាច់ដែលពួកគេត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា ហើយជនស៊ីវិលប៉ាឡេស្ទីន ក៏គួរតែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញផងដែរ និងមិនត្រូវបង្ខំឲ្យចាកចេញពីតំបន់ហ្កាហ្សានោះឡើយ។

គួរឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាចិត្តក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា ៖”សង្រ្គាមនេះ នឹងមិនត្រូវបានបញ្ឈប់ឡើយ រហូតទាល់តែយើងសម្រេចបាននូវគោលដៅទាំងអស់ ដោយក្នុងនោះរួមាន ការ​កម្ចាត់​ក្រុមហាម៉ាស ការវិលត្រឡប់របស់ចំណាប់ខ្មាំងយើងទាំងអស់មកវិញ និងការធានាបានថា តំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតនោះឡើយ” ។

មន្ត្រីអ៊ីស្រាអែលបាននិយាយទៀតថា មនុស្សប្រហែល ១ ២០០ នាក់ត្រូវបានសម្លាប់ និង ២៤០ នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕

The post ប្រមុខការទូតអាមេរិក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបីក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់សង្គ្រាម appeared first on .

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងនាំ​មក​នូវ​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា
ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែវិច្ឆិកា នឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក អ៊ុច លាង អនុប្រធាននាយកដ្ឋានសិក្សាអាស៊ី អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា (IRIC)។

នៅក្នុងបទសម្ភាសជាមួយគេហទំព័រ Domrey News លោក អ៊ុច លាង បាននិយាយទៀតថា នេះជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២ ហើយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។

ដំណើរ​ទស្សនកិច្ច​នេះ​ គឺពិតជាមាន​សារៈសំខាន់ខ្លាំងណាស់ ព្រោះ​វា​នឹង​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​របស់​ប្រទេស​ទាំងពីរ​ក្នុង​ស្មារតីភាពជាអ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ និងនិរន្តរភាព​យូរអង្វែង​។

លោក អ៊ុច លាង ក៏បានរំលឹកឡើងវិញផងដែរនូវជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងវេទិកាតំបន់ និងអន្តរជាតិនាពេលថ្មីៗនេះ ព្រមទាំងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang ផងដែរ។

ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជិតខាងនេះ ត្រូវបានគេរំពឹងទុកថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យជាច្រើន រួមទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាដើម។

យោងតាមលោក អ៊ុច លាង បានបង្ហាញទៀតថា តាមរយៈដំណើរទស្សនកិច្ចនេះ មិត្តភាពប្រពៃណីកម្ពុជា-វៀតណាម នឹងបន្តបណ្តុះនៅថ្នាក់រដ្ឋាភិបាល ក្នុងចំណោមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនតែម្តង៕

The post ដំណើរទស្សនកិច្ចនៅវៀតណាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងនាំ​មក​នូវ​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា appeared first on .

ប្រធានាធិបតីហ្វីលីពីន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការក្រៅអាស៊ានលើកតំបូង ទៅកាន់ប្រទេសចិននាដើមឆ្នាំក្រោយ
នៅអំឡុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី ២៥ ដែលបានបញ្ចប់ថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់​ប្រទេសចិន​តាម​ការអញ្ជើញ​ពី​ម្ចាស់ផ្ទះ។

យោងតាម​ការចុះផ្សាយពី Rappler បាន​ឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការ​មួយ​នេះ នឹងធ្វើឡើង​ពី​ថ្ងៃទី ០៣ ដល់ទី ០៦ មករា ២០២៣ ហើយ​វា​ក៏​ជា​ដំណើរទស្សនកិច្ច​សំខាន់​បំផុត​មួយ​ដែល​មេដឹកនាំ​ប្រចាំ​ប្រទេស​អាចធ្វើបាន ខុសពី​ដំណើរទស្សនកិច្ច​ដែល​មន្ត្រី​នានា​ធ្លាប់​បានធ្វើ។​

សូមជម្រាបដែរថា ដំណើរទស្សនកិច្ច​មួយ​នេះ នឹងក្លាយជា​ដំណើរទស្សនកិច្ច​ផ្លូវការទី ៣ ដែល​ប្រធានាធិបតី​ហ្វីលីពីន​ចូលរួម​ដោយផ្ទាល់ ខណៈកន្លងទៅ​លោក​ធ្លាប់​ទៅ​ឥណ្ឌូណេស៊ី និងសិង្ហបុរី។

ប៉ុន្តែ​អ្វីដែល​ពិសេស​នោះគឺ វា​ក៏​ជា​ដំណើរ​ទស្សនកិច្ច​តំបូង​បំផុត​ក្រៅ​តំបន់អាស៊ាន សម្រាប់​ប្រធានាធិបតីហ្វីលីពីន ហើយ​គេ​រំពឹង​ថា ដំណើរទស្សនកិច្ច​មួយ​នេះ​នឹង​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង ២៕

The post ប្រធានាធិបតីហ្វីលីពីន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការក្រៅអាស៊ានលើកតំបូង ទៅកាន់ប្រទេសចិននាដើមឆ្នាំក្រោយ appeared first on .

សម្ដេច ហ៊ុន សែន សម្រេច​ទៅ​ក្រុ​ង​​ប៉េ​កាំ​ងវិញ ជំនួសទៅ​កាន់​ទីក្រុង​វ៉ូ​ហា​ន
សម្ដេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានបង្ហោះសារ នៅព្រឹកថ្ងៃ ពុធនេះថា ក្រសួង​ការ​បរ​ទេស​ចិន​មិន​អនុញ្ញាតឲ្យសម្តេចទៅកាន់​ទី​ក្រុង​វ៉ូហាន​បាន​ទេ ដោយ​លើក​ហេតុ​ផល​ថា នៅ​ទី​នោះ​កំពុង​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មីខ្លាំង​
ដូច្នេះ ភាគីចិន សម្រេចឲ្យសម្តេចទៅក្រុងប៉េងកាំងជំនួសវិញ។

តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងចាក​ចេញពីប្រ​ទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។

ប៉ុន្តែក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើរ ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិន​ឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញ​ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។

​ការ​បញ្ជាក់​របស់​ក្រសួង​ការ​បរ​ទេស​ចិន គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សម្ដេចតេជោ ហ៊ុន
សែន បាន​ចុះ​ផ្សាយ​ថា ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន គឺ​មិន​មែន​ជា​ឧប​ស​គ្គ​របស់​សម្ដេច​ឡើយ​។

សូមបញ្ជាក់ថា សម្ដេចតេជោ ​បាន​រាយ​ការណ៍​សុំ​កា​រអនុ​ញ្ញាត​ពី​ចិន ដើម្បីធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ូហាន ដើម្បី​ជួប​សួរ​សុខ​ទុក្ខ​ផ្ទាល់​និស្សិត​ខ្មែរ​២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ទី​ក្រុង​នេះ​។

ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កើនឡើងដល់​ជិត ៥០០​នាក់
គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែកុម្ភៈ ក្នុងនោះ​១​ករណី​ស្ថិតក្នុង​ទឹកដី​ហ្វីលីពីន​
ក្រៅពី​នេះ អ្នកស្លាប់ទាំងទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន៕

The post សម្ដេច ហ៊ុន សែន សម្រេច​ទៅ​ក្រុ​ង​​ប៉េ​កាំ​ងវិញ ជំនួសទៅ​កាន់​ទីក្រុង​វ៉ូ​ហា​ន appeared first on .