ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបង្ហាញថាលោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅចុងខែកញ្ញាខាងមុខ ហើយភាគីទាំងពីរត្រូវបានគេរំពឹងថានឹងផ្តល់អាទិភាពដល់ការពិភាក្សាពាក់ព័ន្ធជាមួយ AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៣ ខែកក្កដាថា៖” លោកប្រធានាធិបតី ស៊ី នឹងមកដល់អាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា។ យើងនឹងបន្តការពិភាក្សាលើបញ្ញាសិប្បនិម្មិត (AI) ពោលគឺដូចអ្វីដែលត្រូវបានពិភាក្សានៅពេលដែលខ្ញុំបានទៅទស្សនាទីក្រុងប៉េកាំងដែរ”។
គួរឲ្យដឹងផងដែរថា លោក ត្រាំ បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនកាលពីខែឧសភា ដោយបានជួបពិភាក្សាជាមួយប្រធានាធិបតី លោក ស៊ី លើបញ្ហាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរហាក់ដូចជាមិនបានឈានដល់ការទម្លាយព័ត៌មានលើការលក់បន្ទះឈីប AI H200 កម្រិតខ្ពស់របស់ Nvidia ទៅឱ្យប្រទេសចិននោះទេ ទោះបីជានាយកប្រតិបត្តិ លោក Jensen Huang បានចូលរួមជាមួយគណៈប្រតិភូរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នៅនាទីចុងក្រោយក៏ដោយ។
គួរជម្រាបជូនផងដែរថា ជុំវិញការបង្ហាញពីពេលវេលានៃដំណើរទេស្សនកិច្ចរបស់លោក ស៊ី មកកាន់ទឹកដីសហរដ្ឋអាមេរិកនេះ ត្រូវបានធ្វើឡើង នៅពេលដែលលោក ត្រាំ បានថ្លែងនៅឯទីភ្នាក់ងារការពារបរិស្ថាន (EPA) ដោយពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល់របស់លោក ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យបន្ថែមទៀតសម្រាប់ AI៕

