តម្លៃផ្ទះ

តម្លៃផ្ទះនៅចិន បន្តដាំក្បាលចុះ ខណៈវិធានការសង្គ្រោះរបស់រដ្ឋាភិបាលហាក់គ្មាន​ប្រសិទ្ធភាព
យោងតាមទិន្ននន័យចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៃប្រទេសចិន បានបង្ហាញឲ្យដឹងថា តម្លៃផ្ទះថ្មី និងផ្ទះចាស់ នៅក្នុងប្រទេស បន្តធ្លាក់ចុះ កាលពីខែមុន ស្របពេលវិធានការគាំទ្រទីផ្សារជាបន្តបន្ទាប់របស់រដ្ឋាភិបាល នៅតែគ្មានប្រសិទ្ធភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

ប្រភពដដែល បានរាយការណ៍ទៀតថា តម្លៃផ្ទះ បានបន្តធ្លាក់ចុះ ០,៣%​ នៅក្នុងខែកក្កដា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បាននិងកំពុងបន្តធ្លាក់ចុះជាបន្តបន្ទាប់ រាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២២​ មក។

ទន្ទឹមនឹងនឹងនេះ ចំពោះតម្លៃផ្ទះ នៅក្នុងទីក្រុងធំៗចំនួន ៤ ដែលជាទីក្រុងស្ថិតនៅក្នុងតំបន់លំដាប់ទី១របស់ប្រទេស បានធ្លាក់ចុះ ០,២% នៅក្នុងខែកក្កដា បើធៀបទៅនឹងខែមិថុនា។

យ៉ាងណាមិញទីក្រុងស្ថិតនៅភាគខាងត្បូងប្រទេស ដូចជាទីក្រុង Guangzhou និង Shenzhen តម្លៃផ្ទះបានធ្លាក់ចុះ ០,៣% និង ០,៦% រៀងៗគ្នា នៅក្នុងត្រីមាសមុន។ នៅក្នុងទីក្រុងប៉េកាំងវិញ តម្លៃផ្ទះស្ថិតនៅកម្រិតថេរ នៅក្នុងខែកក្កដា ស្របពេលទីក្រុងសៀងហៃ តម្លៃហាក់មានការកើនឡើង ០,៣%​ ។

ដោយឡែក នៅក្នុងទីផ្សារអចលនទ្រព្យបន្ទាប់បន្សំ ដែលសំដៅទៅលើផ្ទះចាស់ៗ ការលក់ក្នុងខែកក្កដា បានធ្លាក់ចុះ ០,៥% ធៀបនឹងខែមិថុនា និងធ្លាក់ចុះ ៥,៩% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ជម្រាបជូនថា ប្រទេសចិន បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រទីផ្សារលំនៅដ្ឋាន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ មក។ នៅដើមខែនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ នៅតំបន់ជាយក្រុងដោយមិននឹកស្មានដល់ ផងដែរ៕

The post តម្លៃផ្ទះនៅចិន បន្តដាំក្បាលចុះ ខណៈវិធានការសង្គ្រោះរបស់រដ្ឋាភិបាលហាក់គ្មាន​ប្រសិទ្ធភាព appeared first on .

ហុងកុង បន្តជាប់ឈ្មោះជាទីក្រុងមានតម្លៃផ្ទះថ្លៃជាងគេបំផុតនៅលើពិភពលោក
យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ទីក្រុងហុងកុង​នៅតែបន្តមានតម្លៃផ្ទះថ្លៃជាងគេបំផុតលើពិភពលោក ដោយវ៉ាដាច់ទីក្រុង Zurich និងសិង្ហបុរី បើទោះបីជាតម្លៃផ្ទះបានធ្លាក់ចុះអស់ ២០%​ គិតចាប់តាំងពីឆ្នាំ២០២០ មកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ​ Mapping the World’s Pricesនៃធនាគារហូឡង់​ បានបង្ហាញឲ្យដឹងថា តម្លៃផ្ទះជាមធ្យមនៅទីក្រុងហុងកុង មានតម្លៃ ២៥ ៩៤៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ពោលគឺបានធ្លាក់ចុះពី ៣១ ៩៤៣ដុល្លារ នៅឆ្នាំ២០២០។​

ជាមួយគ្នានេះ​ សម្រាប់តម្លៃជាមធ្យមនៅទីក្រុង Zurich និងសិង្ហបុរី ដែលត្រូវបានចាត់ទុកថាជាទីក្រុងកំពុងមានភាពរីកចម្រើនខ្លាំងវិញ​​ មានតម្លៃផ្ទះជាមធ្យម​ ២៣ ៩៣៨ដុល្លារ និង ២២ ៩៥៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។​

ជម្រាបជូនផងដែរថា​ ខណ:ពេលដែលហុងកុង​ ជាប់ជាទីក្រុងមានតម្លៃផ្ទះលក់ថ្លៃជាងគេបំផុតនៅលើពិភពលោក​ ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកវិញ​ ឈរកំពូលតារាងនាមជាទីក្រុងមានតម្លៃផ្ទះជួលថ្លៃបំផុតលើលោក ដោយផ្ទះដែលមានបន្ទប់គេង ៣​ មានតម្លៃជួលជាមធ្យម ៨ ៣៨៨ដុល្លារ ក្នុងមួយខែ។​​ ហុងកុង​ ជាប់ចំណាត់ថ្នាក់លេខ៧​ ដែលមានតម្លៃជួលផ្ទះថ្លៃបំផុត ប្រមាណ ៤​ ៨០៧ដុល្លារ ក្នុងមួយខែ ៕​

The post ហុងកុង បន្តជាប់ឈ្មោះជាទីក្រុងមានតម្លៃផ្ទះថ្លៃជាងគេបំផុតនៅលើពិភពលោក appeared first on .

លំនៅឋានឯកជនក្នុងប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់ថ្លៃដាច់គេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
លំនៅឋានឯកជន នៅក្នុងប្រទេសសិង្ហបុរី បន្តជាប់ចំណាត់ថ្នាក់ថ្លៃជាងគេបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់រយ:ពេលពីរឆ្នាំជាប់ៗគ្នា។ នេះបើតាមរបាយការណ៍ទទួលបានពីវិទ្យាស្ថានទីក្រុង ហៅកាត់ (ULI) ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ។

ULI បានបង្ហាញថា តម្លៃជាមធ្យមនៃផ្ទះឯកជនរបស់ប្រទេសសិង្ហបុរី មានតម្លៃប្រមាណ ១,៣លានដុល្លារ គិតក្នុងឆ្នាំ២០២៣ ដែលជាតម្លៃថ្លៃបំផុត ក្នុងចំណោមទីក្រុងចំនួន ៤៨ នៅក្នុងប្រទេសចំនួន ១១ ដែលវិទ្យាស្ថានបានធ្វើការសិក្សា។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា ទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់ទី២ ដោយតម្លៃផ្ទះឯកជនជាមធ្យម ១,១៥លានដុល្លារ និងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលមានតម្លៃជាមធ្យម ១,០៦លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី៣។

យ៉ាងណាមិញ បើនិយាយពីតម្លៃក្នុងមួយម៉ែត្រការ៉េ ហុងកុង គឺជាទីផ្សារលំនៅដ្ឋានឯកជនដែលមានតម្លៃថ្លៃជាងគេ នៅក្នុងតំបន់ ជាមួយនឹងតម្លៃជាមធ្យម ១៨ ៣៣១ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ២ ដោយមានតម្លៃជាមធ្យម ១១ ៧៤៩ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងទីក្រុង Shenzhen ប្រទេសចិន ដែលមានតម្លៃជាមធ្យម ១០ ១៤២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕

The post លំនៅឋានឯកជនក្នុងប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់ថ្លៃដាច់គេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក appeared first on .

តម្លៃផ្ទះថ្មីៗនៅក្នុងប្រទេសចិន បន្តធ្លាក់ចុះក្នុងរយ:ពេល ៥ខែជាប់ៗគ្នា
យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃសុក្រ ទី១៥ ខែធ្នូមិ្សលមិញថា តម្លៃផ្ទះថ្មីៗនៅក្នុងប្រទេសចិន បានបន្តធ្លាក់ចុះក្នុងរយ:ពេល ៥ខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆកា ខណ:វិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះ នៅតែបន្តប្រឈមមុខជាមួយនឹងវិបត្តិ ដោយសារតែភាពទន់ខ្សោយនៃតម្រូវការ និងការវិនិយោគ។

តាមការចុះផ្សាយពីសារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឲ្យដឹងថា តម្លៃផ្ទះថ្មីៗ បានធ្លាក់ចុះ ០,៣% នៅក្នុងខែវិច្ឆិកា ពោលគឺដូចទៅនឹងតួលេខនៃការធ្លាក់ចុះ កាលពីក្នុងខែតុលាកន្លងទៅផងដែរ។

ទីក្រុងលំដាប់ទី១ ទី២ និងទី៣ របស់ប្រទេសចិន សុទ្ធសឹងតែបានកត់ត្រាពីការធ្លាក់ចុះសម្រាប់តម្លៃផ្ទះថ្មីៗ នៅក្នុងខែវិច្ឆិកា ដោយក្នុងចំណោមទីក្រុងចំនួន ៧០ ដែលត្រូវបានអង្កេតដោយ NBS មាន ៥៩ ទីក្រុងហើយ ដែលបានរាយការណ៍ពីការធ្លាក់ចុះ។

គួរឲ្យដឹងផងដែរថា ប្រទេស​ចិន​បាន​និង​កំពុង​បង្កើន​វិធានការ​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះនៃ​វិស័យអចលន​ទ្រព្យ​របស់​ខ្លួន ដោយទាំងទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ បានដាក់ចេញច្បាប់បន្ធូរបន្ថយការរឹតបន្តឹងទៅលើការទិញផ្ទះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរចិន ក្នុងការធ្វើឱ្យទីផ្សារលំនៅដ្ឋានដែលធ្លាក់ចុះ ឲ្យងើបឡើងវិញសារជាថ្មី។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំរបស់ប្រទេសចិន ក៏បានធ្វើការសន្យា នៅក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍នេះ ដើម្បីពន្លឿនការបង្កើតគំរូថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ និងពន្លឿនការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ៕

The post តម្លៃផ្ទះថ្មីៗនៅក្នុងប្រទេសចិន បន្តធ្លាក់ចុះក្នុងរយ:ពេល ៥ខែជាប់ៗគ្នា appeared first on .

តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បន្តធ្លាក់ចុះរយ:ពេល ៣ខែជាប់ៗគ្នា គិតត្រឹមខែកញ្ញា
យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានបន្តធ្លាក់ចុះរយ:ពេលបីខែជាប់ៗគ្នា គិតនៅត្រឹមខែកញ្ញា ដោយនេះហាក់បានគូសបញ្ជាក់ពីតម្រូវការនៅតែមានភាពទន់ខ្សោយខ្លាំង បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យ ងើបឡើងមកវិញក៏ដោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ដោយផ្នែកលើទិន្នន័យដែលទទួលបានពីស្ថិតិជាតិ (NBS) បានបង្ហាញឱ្យដឹងថា តម្លៃផ្តះថ្មី នៅក្នុងខែកញ្ញា បានធ្លាក់ចុះ ០,២% បន្ទាប់ពីការធ្លាក់ចុះ ០,៣% នៅក្នុងខែសីហា ។

កន្លងមកប្រទេសចិន បានព្យាយាមជំរុញគោលនយោបាយផ្សេងៗ ក្នុងរយ:ពេលប៉ុនា្មនសប្តាហ៍ថ្មីៗនេះ ដូចជាការបន្ធូរបន្ថយច្បាប់នៃការខ្ចីប្រាក់ និងការលុបចោលនូវការទប់ស្កាត់ចំពោះការទិញផ្ទះ នៅក្នុងទីក្រុងមួយចំនួន ដើម្បីទប់ទល់ការធ្លាក់ចុះនៃអចលនទ្រព្យ ។

ជម្រាបជូនផងដែរថា គោលនយោបាយទាំងនោះ ហាក់បានជួយជំរុញដល់តម្រូវការលំនៅឋាន នៅក្នុងទីក្រុងមួយចំនួន ប៉ុន្តែតម្រូវការនៅតែមានភាពទន់ខ្សោយនៅក្នុងទីក្រុងតូចៗ​ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ចំពេលវិស័យអចលនទ្រព្យយនៅទូទាំងប្រទេស នៅតែស្ថិតក្នុងវិបត្តិនៅឡើយ ៕

The post តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បន្តធ្លាក់ចុះរយ:ពេល ៣ខែជាប់ៗគ្នា គិតត្រឹមខែកញ្ញា appeared first on .

តម្លៃផ្ទះនៅកូរ៉េខាងត្បូងស្ទុះងើបឡើងសារជាថ្មី ក្រោយធ្លាក់ចុះអស់ ១៣ ខែ
តម្លៃផ្ទះនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមស្ទុះងើបឡើងវិញបន្តិច នៅក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះអស់រយ:ពេល ១៣ ខែ ខណ:កំណើននេះត្រូវបានជំរុញដោយតម្រូវការសម្រាប់អគារលំនៅដ្ឋាន នៅតំបន់ពេញនិយមក្នុងរដ្ឋធានី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សន្ទស្សន៍តម្លៃប្រតិបត្តិការផ្ទះទូទាំងប្រទេស របស់ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េ បានកើនឡើង ០,០៣% នៅក្នុងខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះ ០,០៥% កាលពីក្នុងខែមិថុនា ហើយបានប្រកាសពីការកើនឡើងប្រចាំខែជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ មក។

ក្រុមប្រឹក្សាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃផ្ទះបានកើនឡើងក្នុងល្បឿន ដ៏លឿននៅក្នុងទីក្រុងសេអ៊ូល ចំពេលកំពុងមានការរំពឹងទុកចំពោះការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យ ខណ:ពេលដែលតម្លៃផ្ទះបានបន្តកើនឡើង នៅក្នុងតំបន់កាន់តែច្រើន។

លោក Kang Min-seok ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យរបស់ក្រុមហ៊ុន KB Financial Group បាននិយាយថា ៖” ទីផ្សារមិនទំនងធ្លាក់ចុះខ្លាំងម្តងទៀតនោះទេ ខណ:មានតម្រូវការផ្ទះនៅ ក្នុងតម្លៃទាប ប៉ុន្តែជាមួយគ្នានេះ វាពិបាកនិយាយណាស់ថាអាចជាសញ្ញា សម្រាប់ការស្ទុះងើបឡើងវិញនៃទីផ្សារ ” ។​

ជម្រាបជូនថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើការបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុលើអ្នកទិញផ្ទះ និងដាក់ចេញគោលនយោបាយផ្តល់ប្រាក់កម្ចីទិញផ្ទះបណ្តោះអាសន្ន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ទីផ្សារ ដែលកំពុងធ្លាក់ចុះ៕

The post តម្លៃផ្ទះនៅកូរ៉េខាងត្បូងស្ទុះងើបឡើងសារជាថ្មី ក្រោយធ្លាក់ចុះអស់ ១៣ ខែ appeared first on .

តម្លៃផ្ទះថ្មីក្នុងប្រទេសចិន បន្តធ្លាក់ចុះរយ:ពេលបីខែជាប់ៗគ្នា គិតត្រឹមខែកក្កដា
យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញនៅថ្ងៃអង្គារនេះថា តម្លៃផ្ទះថ្មីជាមធ្យម នៅក្នុងទីក្រុងចំនួន ១០០ របស់ប្រទេសចិន បានបន្តធ្លាក់ចុះរយ:ពេលបីខែជាប់ៗគ្នា គិតត្រឹមខែកក្កដា នៅពេលដែលវិធានការចំនួនបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងបន្តដាក់ចេញ នៅក្នុងទីក្រុងធំៗ ដើម្បីលើកស្ទួយវិស័យអចលនទ្រព្យ ដែលមានវិបត្តិរបស់ប្រទេសនេះ។

តម្លៃផ្ទះថ្មីជាមធ្យមបានធ្លាក់ចុះ ០,០១% នៅក្នុងខែកក្កដា ពោលគឺដូចទៅនឹងការធ្លាក់កាលពីខែមិថុនា និងឧសភា ផងដែរ។ ហើយមានតែទីក្រុងចំនួន ៣៥ ប៉ុណ្ណោះ ក្នុងចំណោម ១០០ ដែលសង្កេតឃើញមានការកើនឡើងតម្លៃផ្ទះថ្មី។ នេះបើតាមកាករស្ទង់មតិដោយ China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យកំពូលរបស់ចិន។

យ៉ាងណាមិញ ចំពោះការលក់ផ្ទះថ្មី ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យកំពូលៗទាំង ១០០ នៅទូទាំងប្រទេសក៏បានធ្លាក់ចុះ ៣៤,១% ផងដែរ នៅក្នុងខែកក្កដា។ នេះបើតាមការសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ពីក្រុមហ៊ុនស្រាវជ្រាវខាងលើ។

ជម្រាបជូនផងដែរថា វិស័យអចលនទ្រព្យរបស់ចិន បានជួបប្រទះជាមួយនឹងវិបត្តិធ្ងន់ធ្ងរបំផុតមួយ ដោយបានមើលឃើញក្រុមហ៊ុនអភិវឌ្ឍធំៗ ធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ខណ:ថ្នាក់ដឹកនាំរបស់ចិន បានបង្ហាញក្នុងកិច្ចប្រជុំការិយាល័យនយោបាយ នាពេលថ្មីៗនេះ ដោយសន្យាថា នឹងព្យាយាមកែសម្រួល និងបង្កើនប្រសិទ្ធភាពគោលនយោបាយ ក្នុងលក្ខណ:ទាន់ពេលវេលា ដើម្បីជួយលើកកម្ពស់វិស័យនេះឡើងវិញ ៕

The post តម្លៃផ្ទះថ្មីក្នុងប្រទេសចិន បន្តធ្លាក់ចុះរយ:ពេលបីខែជាប់ៗគ្នា គិតត្រឹមខែកក្កដា appeared first on .

តម្លៃផ្ទះថ្មីៗ ក្នុងប្រទេសចិន ចាប់ផ្តើមធ្លាក់ចុះមកវិញ គិតត្រឹមខែឧសភា
យោងតាមការស្ទង់មិតឯកជនមួយ បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកដំបូង ក្នុងរយ:ពេល ៤ ខែចុងក្រោយ គិតត្រឹមខែឧសភា ចំពេលការលក់ក៏បានធ្លាក់ចុះផងដែរ ដោយបានបន្ថែមសម្ពាធកាន់តែខ្លាំង ទៅលើទីផ្សារអចលនទ្រព្យ ដែលកំពុងមានភាពប្រះស្រាំស្រាប់ ។

តម្លៃផ្ទះថ្មី ក្នុងចំណោមទីក្រុងចំនួន ១០០ បានធ្លាក់ចុះ ០,០១% នៅក្នុងខែឧសភា បើធៀបនឹងការកើនឡើង ០,០២% កាលពីខែមុន។ នេះបើយោងតាមទិន្នន័យទទួលបានពីស្ថាប័នស្ទង់មតិ China Index Academy នៅថ្ងៃព្រហស្បតិ៍នេះ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនស្រាវជ្រាវទៅលើអចលនទ្រព្យឯករាជ្យមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការលក់ផ្ទះរបស់ក្រុមហ៊ុនអចលនទ្រព្យ នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ១៨,៨% បើធៀបទៅនឹងខែមុន ។

ជុំវិញស្ថានភាពនេះ China Index Academy បាននិយាយថា ៖ ” ទីផ្សារអចលនទ្រព្យចិន នៅតែស្ថិតនៅក្រោមសម្ពាធ ហើយត្រូវធ្វើការកែតម្រូវកាន់តែខ្លាំង ចំពេលអារម្មណ៍របស់អតិថិជន នៅតែមានភាពមិនទុកចិត្តទៅលើវិស័យអចលនទ្រព្យ នៅក្នុងខែឧសភា បើទោះបីជាវិស័យនេះ ត្រូវបានជំរុញដោយការកាត់បន្ថយការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងការផ្តល់ជូនអត្រាការប្រាក់ទាប និងមានវិធានការគាំទ្រមួយចំនួនក៏ដោយ ” ៕

The post តម្លៃផ្ទះថ្មីៗ ក្នុងប្រទេសចិន ចាប់ផ្តើមធ្លាក់ចុះមកវិញ គិតត្រឹមខែឧសភា appeared first on .

តម្លៃផ្ទះនៅកូរ៉េខាងត្បូងបន្តធា្លក់ចុះ រយ:ពេល ១១ ខែជាប់ៗគ្នា គិតត្រឹមខែមេសា
បើតាមទិន្នន័យផ្លូវការមួយ បានបង្ហាញកាលដើមសប្តាហ៍នេះថា តម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូង បានបន្តធ្លាក់ចុះ ក្នុងរយ:ពេល ១១ ខែជាប់ៗគ្នា គិតត្រឹមខែមេសា ខណ:នេះជាការធ្លាក់ចុះរយ:ពេលវែងបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ១១ ឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ដោយទទួលបានទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េខាងត្បូង បានបង្ហាញថា សន្ទស្សន៍នៃតម្លៃផ្ទះ នៅទូទាំងប្រទេស បានធ្លាក់ចុះ ០,៤៧% នៅក្នុងខែមេសា បើធៀបទៅនឹងខែមុន ។

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ការធ្លាក់ចុះនៅក្នុងខែមេសានេះ ហាក់មានការថមថយចុះមកវិញ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះដល់ ០,៧៨%​ នៅក្នុងមីនា ដែលជាសញ្ញាបានបង្ហាញថា ការដំឡើងការប្រាក់ដ៏ខ្លាំងក្លា និងការធ្លាក់ចុះនៃសេដ្ឋកិច្ច កំពុងតែផ្តល់ផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ នៅក្នុងប្រទេសនេះ ។

មិនតែប៉ុណ្ណោះ ទិន្នន័យពី ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េខាងត្បូង បានបង្ហាញទៀតថា សន្ទស្សន៍តម្លៃផ្ទះសរុប បានធ្លាក់ចុះដល់ ៨,៥៣% ក្នុងអំឡុងរយ:ពេល ១១ ខែចុងក្រោយ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០០៣ នៅពេលដែលក្រុមប្រឹក្សាភិបាល បានចាប់ផ្តើមបញ្ចេញទិន្នន័យជាលើកដំបូង ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយបានឆ្លើយតបទៅនឹងភាពទន់ខ្សោយនៅក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេស រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើការបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុ សម្រាប់អ្នកទិញផ្ទះ ៕

The post តម្លៃផ្ទះនៅកូរ៉េខាងត្បូងបន្តធា្លក់ចុះ រយ:ពេល ១១ ខែជាប់ៗគ្នា គិតត្រឹមខែមេសា appeared first on .

តម្លៃផ្ទះថ្មីៗ នៅក្នុងប្រទេសចិន ងើបឡើងបន្តិច នៅក្នុងខែមេសា
យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញកាលពីថ្ងៃចន្ទកន្លងទៅថា តម្លៃផ្ទះថ្មីៗ នៅក្នុងទីក្រុងចំនួន ១០០ របស់ប្រទេសចិន បានកើនឡើងបន្តិច នៅក្នុងខែមេសា ស្របពេលវិធានការគាំទ្ររបស់រដ្ឋាភិបាល បានធ្វើឱ្យមានការកើនឡើងតម្រូវការផ្ទះ នៅទីក្រុងធំ និងមធ្យម ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងទៀតថា តម្លៃផ្ទះថ្មីៗ នៅក្នុងខែមេសាកន្លងទៅ បានកើនឡើង ០,០២% ធៀបទៅនឹងខែមុន ខណ:ជាកម្រិតដូចគ្នា កាលពីខែមីនា ដោយផ្នែកទៅលើទិន្នន័យពី China Index Academy ដែលជាស្ថាប័នស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយ របស់ប្រទេសចិន ។

មិនតែប៉ុណ្ណោះ ស្ថាប័នដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា នៅក្នុងខែមេសា តម្លៃផ្ទះនៅទីក្រុងចំនួន ៣០ បានរាយការណ៍ថា មានកើនឡើង ប៉ុន្តែវាបានធ្លាក់ចុះពីចំនួន ៤១ ទីក្រុង នៅក្នុងខែមីនា ។

លើសពីនេះ ការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្តកំពុងកាន់អំណាច បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងបន្តគាំទ្រដល់តម្រូវការលំនៅឋាន ក៏ដូចជាធានាដល់ការផ្តល់ជូនផ្ទះឱ្យទាន់ពេលវេលា រួមទាំងជំរុញដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងរក្សាស្ថិរភាពបន្ថែមទៀត ដល់ទីផ្សារអចលនទ្រព្យ ផងដែរ។

ជម្រាបជូនផងដែរថា វិស័យអចលនទ្រព្យ ដែលមានចំនួនមួយភាគបួន នៃសេដ្ឋកិច្ចរបស់ចិន ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុន ដោយសារតែក្រុមហ៊ុនអភិវឌ្ឍជាច្រើន មិនអាចបញ្ចប់គម្រោងរបស់ខ្លួនឱ្យបានទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យ​អតិថិជន​ នាំគ្នាតវ៉ាមិនព្រមបង់ថ្លៃទិញផ្ទះ ដល់ក្រុមហ៊ុនមួយចំនួន រួមទាំងការបិទខ្ទប់ ដោយសារវិបត្តិកូវីដ-១៩ ផងដែរ ៕

The post តម្លៃផ្ទះថ្មីៗ នៅក្នុងប្រទេសចិន ងើបឡើងបន្តិច នៅក្នុងខែមេសា appeared first on .