តម្លៃផ្ទះថ្មីៗ ក្នុងប្រទេសចិន ចាប់ផ្តើមធ្លាក់ចុះមកវិញ គិតត្រឹមខែឧសភា

អន្តរជាតិ

យោងតាមការស្ទង់មិតឯកជនមួយ បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកដំបូង ក្នុងរយ:ពេល ៤ ខែចុងក្រោយ គិតត្រឹមខែឧសភា ចំពេលការលក់ក៏បានធ្លាក់ចុះផងដែរ ដោយបានបន្ថែមសម្ពាធកាន់តែខ្លាំង ទៅលើទីផ្សារអចលនទ្រព្យ ដែលកំពុងមានភាពប្រះស្រាំស្រាប់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃផ្ទះថ្មី ក្នុងចំណោមទីក្រុងចំនួន ១០០ បានធ្លាក់ចុះ ០,០១% នៅក្នុងខែឧសភា បើធៀបនឹងការកើនឡើង ០,០២% កាលពីខែមុន។ នេះបើយោងតាមទិន្នន័យទទួលបានពីស្ថាប័នស្ទង់មតិ China Index Academy នៅថ្ងៃព្រហស្បតិ៍នេះ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនស្រាវជ្រាវទៅលើអចលនទ្រព្យឯករាជ្យមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការលក់ផ្ទះរបស់ក្រុមហ៊ុនអចលនទ្រព្យ នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ១៨,៨% បើធៀបទៅនឹងខែមុន ។

ជុំវិញស្ថានភាពនេះ China Index Academy បាននិយាយថា ៖ ” ទីផ្សារអចលនទ្រព្យចិន នៅតែស្ថិតនៅក្រោមសម្ពាធ ហើយត្រូវធ្វើការកែតម្រូវកាន់តែខ្លាំង ចំពេលអារម្មណ៍របស់អតិថិជន នៅតែមានភាពមិនទុកចិត្តទៅលើវិស័យអចលនទ្រព្យ នៅក្នុងខែឧសភា បើទោះបីជាវិស័យនេះ ត្រូវបានជំរុញដោយការកាត់បន្ថយការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងការផ្តល់ជូនអត្រាការប្រាក់ទាប និងមានវិធានការគាំទ្រមួយចំនួនក៏ដោយ ” ៕