តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងបន្តពង្រីកឧស្សាហកម្មជាច្រើន រួមទាំងផ្នែកសំបកកង់រថយន្តសម្រាប់នាំចេញ
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុកំពុងបន្តពង្រីកឧស្សាហកម្មជាច្រើនរួមទាំងផ្នែកសំបកកង់រថយន្តសម្រាប់នាំចេញ និងការឈានទៅផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនBYD។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដានេះ។

លោក កែវ រតនៈ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុកំពុងបន្តពង្រីកឧស្សាហកម្មជាច្រើនរួមទាំងផ្នែកសំបកកង់រថយន្តសម្រាប់នាំចេញ និងការឈានទៅផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនBYD ខណៈបច្ចុប្បន្នបានផ្តល់ការងារជាង ៣២០០០កន្លែង ដល់ពលរដ្ឋខ្មែររួចទៅហើយ។

សូមជម្រាបជូន រោងចក្រ សហគ្រាសក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្រុងព្រះសីហនុ​ (SSEZ) ​ភាគច្រើន​មាន​ម្ចាស់​ជា​វិនិយោគិន​មក​ពី​ប្រទេស​ចិន និង​តំបន់​អាស៊ីអាគ្នេយ៍​។​

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់ គាំទ្រ និងមានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម រវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន ដែលបាន​បើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ ២០០៨។

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះស៊ីហនុផ្តោតជាសំខាន់លើវិស័យដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក ការផលិតសំបកកង់រថយន្ត និងដំឡើងរថយន្ត និងកង់។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់ឲ្យដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា ក្នុងរយៈពេលជាង១៥ឆ្នាំ កន្លងមកនេះ បានរីកចម្រើនជាបន្តបន្ទាប់៕

The post តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងបន្តពង្រីកឧស្សាហកម្មជាច្រើន រួមទាំងផ្នែកសំបកកង់រថយន្តសម្រាប់នាំចេញ appeared first on .

គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជាង២០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម
គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជាង២០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមរបាយការណ៍នេះ បានឱ្យដឹងថា បច្ចុប្បន្ននេះមានកម្មករ និយោជិតសរុបជាង ៣ម៉ឺននាក់ បានកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ។

សូមជម្រាបជូនថា អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានដូចជា ចិន តៃវ៉ាន់ បារាំង សេណេហ្គាល់ ស្វីស អាមេរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េ វៀតណាម និងថៃជាដើម។ រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់នេះ មានដូចជារោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារ វេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម៕

The post គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជាង២០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម appeared first on .

លោក ស៊ី ជីនពីង ប្រកាសជំហរគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យខ្លាំងថែមទៀត
លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជាថ្មីថា ចិនប្តេជ្ញាគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងខេត្តព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែខ្លាំងថែមទៀត សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង។

លោកលើកឡើងបែបនេះ ត្រូវបានបង្ហាញឡើងតាមរយៈសេចក្តីប្រកាសលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុង ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។លើសពីនេះ ភាគីចិនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោផងដែរ។

ជាងនេះទៀត ចិន ក៏បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្ត បន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការ វិនិយោគ និងការសម្របសម្រួល។

ក្រៅពីនេះ ភាគីចិន ក៏បានឯកភាពជាមួយកម្ពុជា ថានឹងបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។

សូមរម្លឹកដែរថា ក្រោមកិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន ក៏បានជំរុញដល់ការរីកចំរើនយ៉ាងខ្លាំងលើការវិនិយោគឯកជន ដែលនាំមកនូវផ្លែផ្កាជាផលប្រយោជន៍យ៉ាងច្រើនសន្លឹកសន្ធាប់ ក្នុងនោះទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥នេះ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិកផងដែរ៕ អត្ថបទ៖ ហ្សាលីន

The post លោក ស៊ី ជីនពីង ប្រកាសជំហរគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យខ្លាំងថែមទៀត appeared first on .

គិតត្រឹមចុងឆ្នាំ២០២៤ ការនាំចេញ-នាំចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រមាណ៣ ៦៧២ លានដុល្លារ
គិតត្រឹមចុងឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារអាមេរិក ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ជាតំបន់ឧស្សាហកម្មចម្រុះ ដែលមានសហគ្រាសផលិតផលិតផល ដូចជា សម្ភារៈសំណង់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គ្រឿងបន្លាស់, សំបកកង់រថយន្ត, បន្ទះសូឡា, សម្ភារៈពេទ្យ, កាបូប, វ៉ាលីស, សម្លៀកបំពាក់, និង ស្បែកជើង ជាដើម ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២៤,សហគ្រាសដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៩០ សហគ្រាស មកពីប្រទេសចិន អឺរ៉ុប អាមេរិក និង តំបន់អាស៊ីអាគ្នេយ៍, ប្រើប្រាស់កម្លាំងកម្មករ-និយោជិតជិត ៣០ ០០០ នាក់ ដែលមានប្រាក់ចំណូលប្រចាំខែ ប្រមាណ ៣០០ ដុល្លារអាមេរិក និងសម្រេចបានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារអាមេរិក គិតពីខែ មករា ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគោលដៅប្រែក្លាយទៅជាឧទ្យានឧស្សាហកម្មអន្តរជាតិមួយ ដែលមានសហគ្រាសសរុប ៣០០ និងអាចបង្កើតការងារបានចំនួន ៨០ ០០០ ដល់ ១០០ ០០០ នាក់ ។ ទន្ទឹមនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងធ្វើការអភិវឌ្ឍបន្ថែម លើផ្ទៃដីដែលមិនទាន់អភិវឌ្ឍជាង ៥០០ ហិកតា លើផ្ទៃដីសរុប ១ ១១៣ ហិកតា ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធលូ ទឹក និង អគ្គិសនី ជាដើម ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគថ្មីៗទៀត ខណៈដែលរាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តពិសេស និង ដាក់ចេញយន្តការជំរុញវិនិយោគនានា ។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន គឺជាភារកិច្ចសំខាន់របស់ក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយ និង ការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និង បង្កើតបរិយាកាសវិនិយោគល្អប្រសើរ ។

ជាមួយនេះ ក្រុមការងារប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងអនុវត្តកម្មវិធីពិសេសនេះ ឱ្យសម្រេចតាមគោលបំណងរាជរដ្ឋាភិបាល ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ច, ជំរុញសកម្មភាពវិនិយោគ និង ដោះស្រាយបញ្ហាអគារគាំងនៅក្នុងខេត្ត ទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងវិស័យសំខាន់ៗផ្សេងៗទៀត ៕

The post គិតត្រឹមចុងឆ្នាំ២០២៤ ការនាំចេញ-នាំចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រមាណ៣ ៦៧២ លានដុល្លារ appeared first on .

២ខែដើមឆ្នាំ២០២៤តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុប ៦២៨លានដុល្លារអាម៉េរិក
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃ២១ ខែមីនា បានបង្ហាញរបាយការណ៍របស់ខ្លួន​ដែលសម្រេចបានទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបបានចំនួន ៦២៨លានដុល្លារអាម៉េរិកក្នុងរយៈពេល២ខែដំបូង ឆ្នាំ២០២៤នេះ។

របាយការណ៍ដដែលឲ្យដឹងថា ទំហំពាណិជ្ជកម្មដែលសម្រេចបានចំនួន ៦២៨លានដុល្លារអាម៉េរិកគឺមានការកើនឡើង ៣៨.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣កន្លងទៅ។ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានទាក់ទាញសហគ្រាសថ្មីបន្ថែមចំនួន ៨សហគ្រាស ខណៈសហគ្រាសកំពុងវិនិយោគសរុបមានចំនួន ១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពេលកន្លងទៅថ្មីៗនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០នាក់ ក្នុងទុនវិនិយោគគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រមាណ ១.៥៤២លានដុល្លារ ហើយមានគម្រោងវិនិយោគសរុបប្រមាណ ២៣១គម្រោង (ដំណើរការសកម្មភាពចំនួន ១០៤គម្រោង) លើផ្ទៃដីទំហំ ១១១៣ហិកតា ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា មុខសញ្ញាវិនិយោគមានដូចជា៖ សំបកកង់រថយន្ត បន្ទះសូឡា ក្តារបន្ទះ សម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្តារប៉ាកេ គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលី សំបកវេចខ្ចប់ កាវ និងទឹកថ្នាំជាដើម។

សូមជម្រាបជូនថា​ ត្រឹម២ខែដំបូងដើមឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

The post ២ខែដើមឆ្នាំ២០២៤តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុប ៦២៨លានដុល្លារអាម៉េរិក appeared first on .

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា
ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសមួយជាប់មាត់សមុទ្រ មានទីតាំងដ៏ទាក់ទាញក្នុងការវិនិយោគ។ជាមួយគ្នានោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។នេះបើតាមការលើកឡើងរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

បើតាមលោក អ៊ិត សំហេង បានបន្តថា មិនត្រឹមតែ រួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានោះទេ ប៉ុន្តែក៏ជាការរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិត ឱ្យកាន់តែប្រសើរផងដែរ។

ក្នុងឱកាសនោះ លោក ចិន ជានកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។ ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនោះ លោក ក៏បានប្តេជ្ញាថា នឹងខិតខំទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ក៏ដូជាក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជាការផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងប្រឹងប្រែងទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅតំបន់សេដ្ឋកិច្ចនេះផងដែរ។

គួរបញ្ជាក់ថា  ខេត្តព្រះសីហនុបាន សម្រេចការរៀបចំគម្រោងសាងសង់ផ្លូវថ្មី ចំនួន៣៤ ខ្សែ ហើយនិងកំពុងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ និងពង្រីកព្រលានយន្តហោះ អន្តរជាតិ ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ – ព្រះសីហនុ  ដែលមានតម្លៃជាង  ២ ពាន់លានដុល្លារ បាននឹងកំពុងជំរុញសក្តានុពលនៃខេត្តជាប់មាត់សមុទ្រមួយនេះ៕

The post តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា appeared first on .

ធំជាងនៅថៃ រោងចក្រផលិតសំបកកង់រថយន្ត​តម្លៃ ៣០០លានដុល្លារ​សម្ពោធដំណើរការជាផ្លូវការ
ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក សម្ពោធបើកដំណើរការផលិតសំបកកង់រថយន្តជាផ្លូវការ ក្នុងទុនវិនិយោគ ៣០០លានដុល្លាសហរដ្ឋអាមេរិកស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រោងចក្រផលិតសំបកកង់រថយន្តនេះ គ្របដណ្តប់លើផ្ទៃដី ១៨០,០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ៩០០,០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group បានលើកឡើងថា មុនបើកឱ្យដំណើការរោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានធ្វើការវិនិយោគនៅប្រទេសថៃ ១០០លានដុល្លាសហរដ្ឋអាមេរិក ដោយឡែកកាវិនិយោគរោងចក្រផលិតសំបកកង់នៅខេត្តព្រះសីហនុ ក្រុមហ៊ុនដាក់ទុនវិនិយោគ ៣០០លានដុល្លាសហរដ្ឋអាមេរិក ធំជាងនៅប្រទេសថៃ ហើយក៏បានធ្វើការផ្សព្វផ្សាយដល់សារព័ត៌មាននៅប្រទេសចិន និងអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត។

លោក ចូវ ហៃជាំង បន្តថា ក្រុមហ៊ុន HODO Group និងខិតខំជម្រុញការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុ ដោយជម្រុញទំនាក់ទំនងពាណិជ្ជកម្មចិន កម្ពុជាកាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត៕

The post ធំជាងនៅថៃ រោងចក្រផលិតសំបកកង់រថយន្ត​តម្លៃ ៣០០លានដុល្លារ​សម្ពោធដំណើរការជាផ្លូវការ appeared first on .

ក្រុមហ៊ុន ៤ ស្នើសុំវិនិយោគក្នុងទុនជាង ១៦លានដុល្លារអាមេរិក
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចេញវិញ្ញាបនបត្រទៅឱ្យក្រុមហ៊ុនចំនួន៤ ដើម្បីវិនិយោគក្នុងទំហំសាច់ប្រាក់ប្រមាណ ១៦,៣លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ៤ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ម្សិលមិញ។

គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះរួមមានៈ
១/ “QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់ មានទីតាំងវិនិយោគស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២/ “CHUANGJU PLASTICS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣/ “TB PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០នាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៤/ “VP PRINTING AND PACKAGING CO., LTD.” គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ក្នុងទុនវិនិយោគប្រមាណ ១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០នាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងរ៉ូលយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ។

គួររម្លឹកបន្តិចថា គម្រោងបង្កើតរោងចក្រទាំងបួននេះ អាចបង្កើតកន្លែង និងជួយសម្រួលការងារដល់កម្មករសរុបប្រមាណ ៧៤០កន្លែងផងដែរ៕

The post ក្រុមហ៊ុន ៤ ស្នើសុំវិនិយោគក្នុងទុនជាង ១៦លានដុល្លារអាមេរិក appeared first on .

ឆ្នាំ២០២២ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រកលុយបានជិត ១ ៤០០លានដុល្លារ
ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានជិត ១ ៤០០ លានដុល្លារអាមេរិក នឹងបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង បើទោះបីតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ខំប្រឹងរើបម្រាសពីវិបត្តិកូវីដ១៩ ដើម្បីធានាបាននូវសង្វាក់ផលិតកម្មរបស់ខ្លួន។

លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សីន បានបញ្ជាក់ប្រាប់លោក  អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ កក្កដានេះ។

លោក ឈិន ចៀនកាង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង។ សម្រាប់ខែមករា ដល់ខែមិថុនាឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន១ ៣៧៤ លានដុល្លារអាមេរិក បានកើនឡើង៣៨，២៣%បើប្រៀបធៀបនឹងឆ្នាំមុន។ ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងការងារលោក អ៉ិត សំហេង បានរំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។

ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះយ៉ាងនេះក្តី។

លោកបន្ថែមទៀតថា ការរក្សាបាននូវភាពរឹងមាំនៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន។ ក៏ជាផ្នែកមួយនៃគម្រោងខ្សែច្រវ៉ាក់ និងផ្លូវ បានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿន ក៏ស្នូរនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុនផងដែរ៕

The post ឆ្នាំ២០២២ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រកលុយបានជិត ១ ៤០០លានដុល្លារ appeared first on .

ក្រុមហ៊ុនចិន បោះទុន៣០០លានដុល្លារវិនិយោគរោងចក្រផលិតសំបកកង់ឡាននៅក្រុងព្រះសីហនុ
ក្រុមហ៊ុនចិន ឈ្មោះ JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD បានបោះទុនប្រមាណ៣០០លានដុល្លារអាមេរិក វិនិយោគលើគម្រោងរោងចក្រផលិតសំបកកង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខណៈបច្ចុប្បន្នគម្រោងនេះកំពុងដំណើរការយ៉ាងរលូនផងដែរ។

បើតាមស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងរោងចក្រផលិតសំបកកង់ដែលវិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTDកំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះក្រោមទុនវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ ក្រោយពីសាងសង់រួចនឹងអាចបង្កើតជាឱកាសការងារក្នុងតំបន់សរុប១៦០០កន្លែង។

លោក Chen Jiangang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឲ្យដឹងថា រោងចក្រអគ្គិសនីដើរដោយថាមពលកម្ដៅត្រូវបានសាងសង់នៅក្នុងតំបន់ខាងលើនេះ បានផ្តល់ជាការធានាសម្រាប់សហគ្រាសធុនធ្ងន់អាចតាំងទីតាំងនៅទីនោះ។ ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១ត្រូវបានបញ្ចប់ ហើយការសាងសង់តំបន់ទ្រទ្រង់ទីក្រុងនិងសួនឧស្សាហកម្មដំណាក់កាលទី២ក៏កំពុងតែជំរុញជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបន្តថា បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំង បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺនដល់១០ម៉ឺននាក់។

គួរបញ្ជាក់ថា  បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃ២៥ មករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុនចិន JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD គឺសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតសំបកកង់បានដល់ ៦លានគ្រាប់ ក្នុងមួយឆ្នាំៗ។

រោងចក្រនេះនឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយរំពឹងថានឹងចំណាយពេល ១៥ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយគ្រោងនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២២៕ អត្ថបទ៖ រង្សី

The post ក្រុមហ៊ុនចិន បោះទុន៣០០លានដុល្លារវិនិយោគរោងចក្រផលិតសំបកកង់ឡាននៅក្រុងព្រះសីហនុ appeared first on .