ត្បូងពេជ្រ

ដុំពេជ្រទំហំធំជាងគេបំផុតទី២លើលោក ត្រូវបានលក់ចេញហើយ ក្រោយស្វែងរកអ្នកទិញអស់ ២ឆ្នាំ
ដុំពេជ្រ Motswedi របស់ប្រទេសបុតស្វាណា ដែលមានទំហំដល់ទៅ ២ ៤៨៨ ការ៉ាត់ ដែលជាពេជ្ររដុបមានគុណភាពខ្ពស់ និងធំជាងគេបំផុតទីពីររបស់ពិភពលោក ត្រូវបានលក់ចេញហើយ នាំបន្ទាប់ស្វែងរកអ្នកទិញអស់ជិត ២ឆ្នាំ។

យោងតាមការរាយការណ៍របស់សារព័ត៌មាន Business Insider Africa បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Lucara Diamond ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានប្រកាសពីការលក់ដុំពេជ្រ Motswedi នេះ នៅក្នុងរបាយការណ៍លទ្ធផលផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទីពីររបស់ខ្លួន កាលពីថ្ងៃទី៧ ខែសីហា ដោយការលក់នេះត្រូវបានបូកបញ្ចូលក្នុងចំណូលសរុបចំនួន ៤១លានដុល្លាររបស់ខ្លួន សម្រាប់ត្រីមាសនោះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lucara មិនបានកំណត់អត្តសញ្ញាណអ្នកទិញ ឬបានបង្ហាញថាពេជ្រនេះលក់បានក្នុងតម្លៃប៉ុន្មាននោះទេ។

គួរឲ្យដឹងថា ការលក់នេះបានបញ្ចប់កិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងមួយរបស់ក្រុមហ៊ុនខាងលើ ដើម្បីស្វែងរកអ្នកទិញសម្រាប់ដុំពេជ្រដែលមានទំហំ និងភាពកម្រដ៏ពិសេសរបស់វា ដែលធ្វើឱ្យវាពិបាកក្នុងការវាយតម្លៃតាមរយៈវិធីសាស្ត្រធម្មតា។

ក្រុមហ៊ុន Lucara បានយកពេជ្រ Motswedi ចេញពីអណ្តូងរ៉ែ Karowe របស់ខ្លួននៅក្នុងប្រទេសបុតស្វាណា ទ្វីបអាហ្វ្រិក ក្នុងខែសីហា ឆ្នាំ២០២៤។ ដុំពេជ្រនេះត្រូវបានគេរាយការណ៍ដំបូងថាមានទំហំ ២ ៤៩២ ការ៉ាត់ ប៉ុន្តែបានបាត់បង់បរិមាណតិចតួចក្នុងអំឡុងពេលសម្អាត។

ជម្រាបជូនថា យោងតាមវិទ្យាស្ថាន Gemological Institute of America បានចាត់ថ្នាក់ Motswedi ជាពេជ្ររដុបដែលមានគុណភាព និងទំហំធំជាងគេទីពីរដែលមិនធ្លាប់មាន បន្ទាប់ពីពេជ្រ Cullinan ទំហំ ៣ ១០៦ ការ៉ាត់ ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ១៩០៥៕​

The post ដុំពេជ្រទំហំធំជាងគេបំផុតទី២លើលោក ត្រូវបានលក់ចេញហើយ ក្រោយស្វែងរកអ្នកទិញអស់ ២ឆ្នាំ appeared first on .

វៀតណាម ចាយលុយជាង ១២០លានដុល្លារ ទិញចូលពេជ្រ នៅក្នុងឆមាសទីមួយ
វៀតណាម បាននាំចូលពេជ្រមានតម្លៃប្រហែល ១២១,៥លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ ដោយក្នុងនោះប្រទេសឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់ធំជាងគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមនាយកដ្ឋានគយ បានបង្ហាញឲ្យដឹងថាការដឹកជញ្ជូនពេជ្រពីប្រទេសឥណ្ឌា មានតម្លៃសរុបប្រមាណ ៦៣,២លានដុល្លារ ឬប្រហែល ៥២% នៃការនាំចេញពេជ្រសរុបរបស់ប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ បែលហ្ស៊ិកគឺជាអ្នកផ្គត់ផ្គង់ធំបំផុតទី២ ដោយដឹកជញ្ជូនពេជ្រមានតម្លៃ ១៧,៩លានដុល្លារ ក្នុងអឡុងពេល ៦ខែនេះ បើធៀបទៅនឹង ៥១,៧លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ អ៊ីស្រាអែលឈរនៅលំដាប់ទីបី ដោយមានការនាំចូលក្នុងតម្លៃ ៩លានដុល្លារ បន្ទាប់មកគឺបុតស្វាណា ៧,៧លានដុល្លារ និងថៃ ៥,១លានដុល្លារ។

ដោយឡែកសម្រាប់អ្នកផ្គត់ផ្គង់គួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានសហរដ្ឋអាមេរិក (៣,៦លានដុល្លារ) ហុងកុង (២,៨លានដុល្លារ) ជប៉ុន (២,៧លានដុល្លារ) និងចិន (២,២លានដុល្លារ)។

ជម្រាបជូនផងដែរថា យោងតាមនាយកដ្ឋានគយ បទប្បញ្ញត្តិបច្ចុប្បន្ន ពេជ្រឆៅអាចត្រូវបាននាំចូលពីទីផ្សារដែលចូលរួមនៅក្នុងគម្រោង Kimberley Process Certification Scheme (KPCS) តែប៉ុណ្ណោះ។ ការដឹកជញ្ជូនត្រូវតែភ្ជាប់មកជាមួយវិញ្ញាបនបត្រ KPCS នេះ ដែលមានសុពលភាពនឹងត្រូវបានចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃទីផ្សារនាំចេញ និងអនុវត្តតាមឯកសារគយ និងនីតិវិធីបញ្ចេញទំនិញទាំងអស់របស់ប្រទេសវៀតណាម៕​

The post វៀតណាម ចាយលុយជាង ១២០លានដុល្លារ ទិញចូលពេជ្រ នៅក្នុងឆមាសទីមួយ appeared first on .

អភិបាលក្រុង New York ស្នើចង់ឲ្យស្តេចអង់គ្លេស ប្រគល់ពេជ្រទំហំជាង ១០០ ការ៉ាត់ ទៅប្រទេសឥណ្ឌាវិញ
អភិបាលក្រុង New York លោក Zohran Mamdani ថ្មីៗនេះមានគម្រោងចង់ស្នើសុំឲ្យស្តេចអង់គ្លេស Charles ទី៣ ប្រគល់ពេជ្រ Koh-i-Noor ទំហំជិត ១០៦ ការ៉ាត់ ដែលចក្រភពអង់គ្លេសទទួលបានក្នុងទសវត្សឆ្នាំ១៨០០ ទៅឲ្យប្រទេសឥណ្ឌាវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅមុនពេលទទួលស្វាគមន៍ស្តេច Charles ទី៣ និងម្ចាស់ក្សត្រី Camilla នៅឯពិធីរំលឹកដល់ការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អភិបាលក្រុង New York លោក Mamdani ត្រូវបានគេសួរថា តើលោកនឹងស្នើសុំអ្វីពីប្រមុខរដ្ឋអង់គ្លេស ប្រសិនបើមានឱកាស។

យ៉ាងណាមិញ លោក Mamdani បាននិយាយថា ប្រសិនបើលោកមានឱកាសនិយាយថាមួយស្តេចអង់គ្លេស លោកនឹងស្នើសុំឲ្យព្រះអង្គប្រគល់គ្រាប់ពេជ្រ Koh-i-Noor ទៅឲ្យប្រទេសឥណ្ឌាវិញ។

គួរឲ្យដឹងថា Koh-i-Noor គឺជាពេជ្រដ៏មានតម្លៃដែលមានប្រវត្តិយូរអង្វែង ហើយត្រូវបានចាត់ទុកថាវត្ថុដ៏មានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ វាត្រូវបាននាំយកចេញពីឧបទ្វីបឥណ្ឌា ដោយអង់គ្លេសនៅសតវត្សទី១៩។ ត្បូងទម្ងន់ ១០៦ ការ៉ាត់នេះ ត្រូវបានយកដាក់នៅលើមកុដរបស់ម្ចាស់ក្សត្រីអង់គ្លេស ហើយបានក្លាយជាផ្នែកមួយនៃបណ្តុំគ្រឿងអលង្ការរបស់ខ្សែរាជវង្ស។

ប៉ុន្តែទោះជាយ៉ាងណាក ភាពជាម្ចាស់នៃត្បូងពេជ្រនេះត្រូវបានជជែកវែកញែកអស់ជាច្រើនសតវត្សមកហើយ។ ត្បូងនេះបានឆ្លងកាត់រជ្ជកាលនៃរាជវង្សអាស៊ីខាងត្បូងជាច្រើន មុនពេលស្តេចស៊ុលតង់នៃរដ្ឋ Punjab បានប្រទានវាដល់ម្ចាស់ក្សត្រី Victoria នៃចក្រភពអង់គ្លេសក្នុងឆ្នាំ១៨៤៩ ក្រោមសន្ធិសញ្ញាសន្តិភាព។

គួរជម្រាបថា ប្រទេសឥណ្ឌា បានព្យាយាមម្តងហើយម្តងទៀតដើម្បីទាមទារយកត្បូង Koh-i-Noor មកវិញ ប៉ុន្តែមិនបានជោគជ័យទេ។ ប្រទេសជាច្រើន រួមទាំងអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប៉ាគីស្ថាន ក៏ទាមទារអធិបតេយ្យភាពលើត្បូងនេះផងដែរ៕​

The post អភិបាលក្រុង New York ស្នើចង់ឲ្យស្តេចអង់គ្លេស ប្រគល់ពេជ្រទំហំជាង ១០០ ការ៉ាត់ ទៅប្រទេសឥណ្ឌាវិញ appeared first on .

គ្រាប់ពេជ្រផ្កាឈូកតម្លៃ ២៥លានដុល្លារ ត្រូវបានក្រុមចោរលួចយក នៅឌុយបៃ
ជនជាតិអារ៉ាប់រួមបីនាក់ ត្រូវបានក្រុមប៉ូលិសដាក់ការសង្ស័យថា បានលួចយកគ្រាប់ពេជ្រពណ៌ផ្កាឈូកដ៏កម្របំផុត មានតម្លៃប្រមាណ ២៥លានដុល្លារ នៅទីក្រុងឌុយបៃ កាលពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS News។

យោងតាមប៉ូលិកក្រុងឌុយបៃ នៃប្រទេសអារ៉ាប់រួម (UAE) បាននិយាយកាលពីថ្ងៃទី១៨ ខែសីហាថា ពេជ្រផ្កាឈូបនោះ ត្រូវបានអ្នកជំនួញម្នាក់ នាំយកមកពីអឺរ៉ុប ហើយត្រូវបានក្រុមចោរបោកបញ្ឆោត ដោយបន្លំធ្វើជាអ្នកចាប់អារម្មណ៍ទិញយកគ្រាប់ពេជ្រដ៏មានតម្លៃនោះ។

ដើម្បីបង្កើតភាពជឿជាក់ ជនសង្ស័យទាំងនោះបានជួលរថយន្តទំនើបៗ កក់ការណាត់ជួបនៅសណ្ឋាគារលំដាប់ខ្ពស់ ហើយថែមទាំងបានជួលអ្នកជំនាញមើលពេជ្រដ៏ល្បីម្នាក់ ដើម្បីវាយតម្លៃ ផងដែរ។ សកម្មភាពទាំងនោះហើយ បានធ្វើឲ្យម្ចាស់ពេជ្រជឿទុកចិត្ត ហើយព្រមយកវា ចេញពីហាងដែលមានការការពារសុវត្ថិភាពខ្ពស់។

បន្ទាប់មកក្រុមចោរទាំងនោះ បានល្បួងម្ចាស់ពេជ្រ ទៅកាន់វីឡាមួយ ក្រោមលេសថាជួបអ្នកចង់ទិញ។ ក្រោយពីបានបង្ហាញគ្រប់ពេជ្រនោះហើយ ក្រុមចោរក៏បានចាប់ផ្តើមគម្រាមលួចយកវាទៅកបាត់តែម្តង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរទីក្រុងឌុយបៃ បានប្រកាសថា ក្រុមចោរទាំងនោះ ត្រូវបានចាប់ខ្លួនវិញបានអស់ហើយ ត្រឹម ៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីធ្វើសកម្មភាពលួច ។

ជម្រាបជូនថា ត្បូងពេជ្រពណ៌ផ្កាឈូក ទំហំ ២១,២៥ ការ៉ាត់ គឺមានតែមួយគត់ ដោយមានឱកាសត្រឹមតែ ០,០១% ប៉ុណ្ណោះ ដើម្បីរកពេជ្រផ្សេងឲ្យដូចគ្នា។ ទីក្រុងឌុយបៃ គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពេជ្រ ហើយអាជ្ញាធរ អារ៉ាប់រួម UAE តែងតែមានមោទនភាពចំពោះការការពារសុវត្ថិភាព និងស្ថិរភាព ដោយសារប្រព័ន្ធឃ្លាំមើលដ៏តឹងរ៉ឹងបំផុតមួយរបស់ទីក្រុង៕​

The post គ្រាប់ពេជ្រផ្កាឈូកតម្លៃ ២៥លានដុល្លារ ត្រូវបានក្រុមចោរលួចយក នៅឌុយបៃ appeared first on .

មួយឆ្នាំៗ ប្រទេសទាំង៨នេះហើយ ផលិតពេជ្របានច្រើនជាងគេបំផុតនៅលើពិភពលោក
ពេជ្រជារូបធាតុម្យ៉ាងកើតចេញពីធម្មជាតិ មានសភាពរឹងថ្លា ភ្លឺចិញ្ចែងចិញ្ចាំង ដែលត្រូវបានគេយកទៅប្រើប្រាស់ជាគ្រឿងអលង្ការលម្អតុបតែងខ្លួនយ៉ាងមានតម្លៃ។ ម្យ៉ាងវិញទៀត នៅលើទីផ្សារពិភពលោក ពេជ្រមានតម្រូវការខ្ពស់ខ្លាំងណាស់ដូចទៅនឹងផលិតផលមាសដែរ ដោយវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេស។

យ៉ាងណាម៉ិញ គេហទំព័រ Geeks for geeks ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់ច្បាស់ៗថា ប្រទេសទាំង៨ នេះហើយ ជាអ្នកផលិតពេជ្របានច្រើនជាងបង្អស់នៅលើពិភពលោក៖

១.  ប្រទេសរុស្ស៊ីផលិតពេជ្រច្រើនជាងគេ ពោលរហូតដល់ទៅ ៤១ ៩២៣ ៩១០ការ៉ាត់ ជារៀងរាល់ឆ្នាំ

២.  ប្រទេសបុតស្វាណា (Botswana) ផលិតពេជ្របានចំនួន ២៤ ៧៥២ ៩៦៧ការ៉ាត់ ជារៀងរាល់ឆ្នាំ

៣.  ប្រទេសកាណាដា ផលិតពេជ្របានចំនួន ១៦ ២៤៩ ២១៨ការ៉ាត់ ជារៀងរាល់ឆ្នាំ

៤.  សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ផលិតពេជ្របានចំនួន ៩ ៩០៨ ៩៩៨ការ៉ាត់ ជារៀងរាល់ឆ្នាំ

៥.  ប្រទេសអាហ្វ្រិកខាងត្បូង ផលិតពេជ្របានចំនួន ៩ ៦៦០ ២៣៣ការ៉ាត់ ជារៀងរាល់ឆ្នាំ

៦.  ប្រទេសស៊ីមបាវ៉េ (Zimbabwe) ផលិតពេជ្របានចំនួន ៤ ៤៦១ ៤៥០ការ៉ាត់ ជារៀងរាល់ឆ្នាំ

៧.  ប្រទេសណាមីប៊ី (Namibia) ផលិតពេជ្របានចំនួន ២ ០៥៤ ២២៧ការ៉ាត់ ជារៀងរាល់ឆ្នាំ

៨.  ប្រទេសតង់ហ្សានី (Tanzania) ផលិតពេជ្របានចំនួន ៣៧៥ ៥៥៣ការ៉ាត់ ជារៀងរាល់ឆ្នាំ៕

The post មួយឆ្នាំៗ ប្រទេសទាំង៨នេះហើយ ផលិតពេជ្របានច្រើនជាងគេបំផុតនៅលើពិភពលោក appeared first on .

ការនាំចេញត្បូង និងគ្រឿងអលង្ការថៃ ត្រូវបានរំពឹងថានឹងកើនឡើងខ្លាំង នៅឆ្នាំនេះ
យោងតាមតំណាងក្រុមពាណិជ្ជករក្នុងស្រុក បាននិយាយថា ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃ នឹងកើនឡើងចន្លោះពី ៥% ទៅ ១០% នៅឆ្នាំ២០២៤ នេះ បើទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Sumeth Prasongphongchai នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ (GIT) បាននិយាយថា ការនាំចេញត្បូង និងគ្រឿងអលង្ការ នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងកើនឡើងពី ៥% ទៅ ១០% ពោលគឺបន្ទាប់ពីមានការធ្លាក់ចុះ ២,៨៣% មកនៅត្រឹម ១៤,៦ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២៣ និងធ្លាក់ចុះ ០,២៨% មកត្រឹម ៤,១២ពាន់លានដុល្លារ គិតនៅត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២៤។

គួរឲ្យដឹងផងដែរថា ត្បូង និងគ្រឿងអលង្ការជាប្រភេទទំនិញនាំចេញសំខាន់បំផុតទី៣ របស់ប្រទេសថៃ បន្ទាប់ពីរថយន្ត និងកុំព្យូទ័រ ដែលស្មើនឹង ៥,៨% នៃការនាំចេញសរុប។

ទន្ទឹមនេះ ថៃ ក៏ជាប្រទេសផលិត និងនាំចេញត្បូង គ្រឿងអលង្ការធំជាងគេទី១៤ របស់ពិភពលោកផងដែរ និងជាប្រទេសនាំចេញត្បូងមានពណ៌ លំដាប់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងហុងកុង។

ជម្រាបជូនផងដែរថា ចំពោះផលិតផលសំខាន់ៗដែលបានកត់ត្រាពីកំណើននៃការនាំចេញដ៏រឹងមាំ របស់ប្រទេសថៃ រួមមាន មាស គ្រឿងអលង្ការធ្វើពីមាស គ្រឿងអលង្ការធ្វើពីប្រាក់ ពេជ្រ និងពេជ្រកាត់៕

The post ការនាំចេញត្បូង និងគ្រឿងអលង្ការថៃ ត្រូវបានរំពឹងថានឹងកើនឡើងខ្លាំង នៅឆ្នាំនេះ appeared first on .

ឥណ្ឌា ស្នើសុំឲ្យ G7 ពន្យារពេលលើការហាមឃាត់ការនាំចេញចូលត្បូងពេជ្រពីរុស្ស៊ី
ប្រទេសឥណ្ឌា កំពុងព្យាយាមជំរុញឲ្យក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ពន្យារពេលលើការហាមឃាត់ការនាំចូលត្បូងពេជ្ររបស់ប្រទេសរុស្ស៊ី ដោយសារតែច្បាប់លើការតាមដានប្រភពដើមនៃត្បូងពេជ្រទាំងនេះ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការហាមឃាត់នេះ អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដោយសារតែឥណ្ឌា ជាប្រទេសដែលគ្រប់គ្រងដល់ទៅ ៩០% នៃឧស្សាហកម្មកាត់ និងប៉ូលាពេជ្ររបស់ពិភពលោក។

គួរឲ្យដឹងថា កាលពីដើមខែនេះ ក្រុមប្រទេស G7 បានប្រកាសពីការហាមឃាត់ដោយផ្ទាល់លើត្បូងពេជ្ររុស្ស៊ី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ដែលជាដំណាក់កាលដំបូងមួយ មុនឈានដល់ការហាមឃាត់ការនាំចូលដោយប្រយោល ចាប់ពីថ្ងៃទី១ ខែមីនាឆ្នាំក្រោយទៅ។

រុស្ស៊ីគឺជាប្រទេសផលិតពេជ្ររដុបធំជាងគេបំផុតរបស់ពិភពលោក គិតតាមបរិមាណ ខណ:វិធានការរឹតបន្តឹងថ្មីលើការជួញដូរត្បូងរបស់រុស្ស៊ីនេះ គឺជាផ្នែកមួយនៃវិធានការផ្សេងទៀតរបស់ G7 ក្នុងការកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែន។

យ៉ាងណាមិញ លោក Deepak Patel នាយកក្រុមហ៊ុនពាណិជ្ជកម្ម Diamond Sea ដែលមានមូលដ្ឋាននៅទីក្រុង Antwerp បានប្រាប់ទៅកាន់សារព័ត៌មាន Nikkei Asia ថា ៖ “យើងមិនដឹងថាតើប្រព័ន្ធតាមដាននឹងត្រូវបានអនុវត្តយ៉ាងដូចម្តេចនោះឡើយ ដូច្នេះយើងមិនអាចវាយតម្លៃចំពោះផលប៉ះពាល់នៃការដាក់ទណ្ឌកម្មនោះ។ ប៉ុន្តែមើលទៅ វាដូចជាផ្តល់ផល​អវិជ្ជមាន​សម្រាប់​យើង​ភាគ​ច្រើន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការមានភាព​យឺត​យ៉ាវ​ ដែលមានន័យថាពេជ្រនឹងចាប់ផ្តើមកម្រ ហើយតម្លៃពេជ្រក៏នឹងបង្កើនឡើងផងដែរ។ នេះ​មិន​ល្អ​សម្រាប់​អាជីវកម្ម​ឡើយ” ។

ជម្រាបជូនផងដែរថា វិស័យ​ត្បូងពេជ្រ​របស់​ប្រទេស​ឥណ្ឌា​ប្រឈម​នឹង​តម្រូវការ​ខ្សោយ​រួច​ទៅ​ហើយ ខណ:ការនាំចេញពេជ្រប៉ូលារបស់ប្រទេសនេះបានធ្លាក់ចុះ ២៩% មកត្រឹម ១០ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅក្នុងខែមេសាកន្លងទៅ៕

The post ឥណ្ឌា ស្នើសុំឲ្យ G7 ពន្យារពេលលើការហាមឃាត់ការនាំចេញចូលត្បូងពេជ្រពីរុស្ស៊ី appeared first on .