ទីផ្សារខុនដូ

ទីផ្សារខុនដូថៃ ធ្លាក់ដាំក្បាលចុះទាបបំផុតមិនធ្លាប់មាន រយ:ពេល ១៦ឆ្នាំចុងក្រោយ
ទីផ្សារខុនដូរបស់ទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយ:ពេល ១៦ឆ្នាំកន្លងមកនេះ បន្ទាប់ពីត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែអត្រាការប្រាក់ខ្ពស់ និងការកើនឡើងនៃតម្លៃសំណង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរបាយការណ៍ចុងក្រោយបំផុតមួយដែលចេញផ្សាយដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Colliers Thailand បានបង្ហាញឲ្យដឹងថា ការដាក់លក់ថ្មីៗនៅទីក្រុងបាងកក បានធ្លាក់ចុះរហូតដល់ទៅ ៩៤% មកនៅត្រឹម ៣៧៣ យូនីតប៉ុណ្ណោះ​ នៅត្រីមាសទី២ ឆ្នាំ ២០២៥នេះ។

ប្រភពដដែល បាននិយាយទៀតថា ចំនួននេះ​ ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន រាប់ចាប់តាំងពីឆ្នាំ២០០៩ មក នៅពេលដែលទីផ្សារកំពុងងើបមកពីវិបត្តិប្រាក់កម្ចីទិញផ្ទះ (Subprime Crisis) និងលើសពីការធ្លាក់ចុះ អំឡុងពេលមានវិបត្តិកូវីដ-១៩ ទៅទៀត។

ក្រុមហ៊ុន Colliers Thailand ក៏បានបង្ហាញទៀតថា តួលេខទាំងនេះ​ បាននិងកំពុងជំរុញឲ្យអ្នកភិវឌ្ឍអចលនទ្រព្យ និងអ្នកវិភាគវាយតម្លៃឡើងវិញជាបន្ទាន់នូវវិធីសាស្រ្តរបស់ពួកគេ។

លោក Pattarachai Thaweewong នាយកផ្នែកស្រាវជ្រាវប្រចាំនៅ Colliers International Thailand បាននិយាយថា ៖”នេះមិនមែនគ្រាន់តែជាការធ្លាក់ចុះតាមរដូវកាលប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាច្បាស់លាស់ដែលឆ្លុះបញ្ចាំងពីការស្ទាក់ស្ទើររបស់អ្នកទិញ និងការសម្រេចចិត្តដោយប្រុងប្រយ័ត្នពីអ្នកអភិវឌ្ឍ ចំពេលកំពុងមានវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេស” ៕

The post ទីផ្សារខុនដូថៃ ធ្លាក់ដាំក្បាលចុះទាបបំផុតមិនធ្លាប់មាន រយ:ពេល ១៦ឆ្នាំចុងក្រោយ appeared first on .

ជនជាតិចិន បន្តនាំមុខគេ នាមជនបរទេសទិញខុនដូរច្រើនបំផុត នៅក្នុងប្រទេសថៃ
មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានរាយការណ៍ថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ នេះ ការលក់ខុនដូរទៅឲ្យជនបរទេស នៅក្នុងប្រទេសចិន មានការធ្លាក់ចុះបន្តិច ខណ:ពេលដែលជនជាតិ នៅតែបន្តនាំមុខគេ ជាមួយនឹងការទិញសរុបចំនួន ១ ៤៨១ យូនីត កើនឡើង ១៩,២% នៃកម្មសិទ្ធខុនដូទំាងអស់ដែលបានផ្ទេរទៅឲ្យជនបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រៅតែពីជនជាតិចិនដែលជាអ្នកទិញច្រើនជាងគេ បន្ទាប់ពីនោះគឺជនជាតិមីយ៉ាន់ម៉ា បានមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺរហូតដល់ ១២% និងរុស្ស៊ី មានការកើនឡើង ៦,៩%។

គួរឲ្យដឹងថា ចំពេលកំពុងមានការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក REIC បានបង្ហាញថា ខុនដូដែលលក់ទៅឲ្យជនបរទេសសរុបមានចំនួន ៣ ៩១៩ យូនីត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដែលមានតម្លៃសរុបប្រមាណ ១៦,៣៩ពាន់លានបាត ពោលគឺមានការថយចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យពី REIC បានបង្ហាញឲ្យដឹងទៀតថា អតិថិជនបរទេស នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែការងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាការធ្លាក់ចុះនៃការវិនិយោគពីប្រទេសជាច្រើន រួមទាំងចិន ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជាដើម៕

The post ជនជាតិចិន បន្តនាំមុខគេ នាមជនបរទេសទិញខុនដូរច្រើនបំផុត នៅក្នុងប្រទេសថៃ appeared first on .

ការលក់ខុនដូររបស់ថៃ ទៅឲ្យជនជាតិចិន បន្តធ្លាក់ចុះ ចំពេលមានការថមថយទេសចរណ៍ និងគ្រោះរញ្ជួយដី
ការលក់ខុនដូរនៅក្នុងប្រទេសថៃ ទៅឲ្យអតិថិជនចិន ត្រូវបានគេរាយការណ៍ថានឹងបន្តធ្លាក់ចុះ ដល់តិចជាង ៤០% ដោយសារតែការថមថយនូវភ្ញៀវទេសចរចិន មកកាន់ប្រទេសថៃ​ ស្របពេលគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ ក៏បានធ្វើឲ្យបង្អាក់ដល់ទំនុកចិត្តរបស់អ្នកទិញផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ការលក់ខុនដូរទៅឲ្យអ្នកទិញជាជនជាតិចិន មានចំនួនប្រមាណ ៣៩% នៃការលក់ខុនដូទៅឲ្យជនបរទេសសរុប កាលពីឆ្នាំមុន ដែលនេះជាលើកទីមួយហើយ ក្នុងរយ:ពេល៥ឆ្នាំចុងក្រោយ ដែលតួលេខនេះបានធ្លាក់ចុះដល់ក្រោម ៤០% បែបនេះ។ តួលេខនេះ បានធ្លាក់ចុះ ពីការលក់ខុនដូរទៅឲ្យជនជាតិចិន មានចំនួន ៦១% នៅក្នុងឆ្នាំ២០២០ និងបន្ទាប់មកបានបន្តធ្លាក់ចុះមកនៅត្រឹម ៥៨% នៅក្នុងឆ្នាំ២០២១ និង ៤៩% នៅក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ លោក Patcharaphot Nuntramas ប្រធានសេដ្ឋវិទូនៅប្រចាំនៅ Krungthai Compass ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវស្ថិតនៅក្រោមធនាគារ Krungthai បាននិយាយថា ការធ្លាក់ចុះនៃការលក់ខុនដូទៅឲ្យជនជាតិចិន កើតឡើងស្របពេលជាមួយគ្នា នៅពេលដែលភ្ញៀវមកពីប្រទេសនោះ ក៏បានធ្លាក់ចុះផងដែរ។ ការ​ធ្លាក់​ចុះ​វិស័យ​ទេសចរណ៍​នេះ​ត្រូវ​បាន​គេ​សន្មត​ថា នឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់​ប្រទេស​ផ្សេង​ទៀត ជា​ពិសេស​ប្រទេស​ជប៉ុន វៀតណាម និង​កូរ៉េខាងត្បូង។

មិនតែប៉ុណ្ណោះ លោក Patcharaphot បានបន្ថែមទៀតថា ការកើតមានឡើងនៃគ្រោះរញ្ជួយដី នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ ក៏នឹងអាចធ្វើឲ្យការផ្ទេរខុនដូរ និងការទិញខុនដូ ដោយជនជាតិចិន កាន់តែធ្លាក់ចុះ នៅឆ្នាំនេះ ផងដែរ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Krungthai Compass បានបង្ហាញឲ្យដឹងថា ការលក់ខុនដូសរុបដោយអ្នកទិញបរទេស ក្នុងប្រទេសថៃកាលពីឆ្នាំមុន មានចំនួនសរុប ៦៨ ១៨៣ យូនីត ពោលគឺបានថយចុះ ៦,៨% ធៀបទៅនឹងឆ្នាំ២០២៣។

ជម្រាបជូនផងដែរថា អ្នកទិញដែលជាជនជាតិចិននៅតែជាក្រុមឈានមុខគេ សម្រាប់ការផ្ទេរខុនដូទៅឲ្យជនបរទេស នៅក្នុងប្រទេសថៃ បន្ទាប់ពីអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា រុស្ស៊ី តៃវ៉ាន់ និងសហរដ្ឋអាមេរិក៕

The post ការលក់ខុនដូររបស់ថៃ ទៅឲ្យជនជាតិចិន បន្តធ្លាក់ចុះ ចំពេលមានការថមថយទេសចរណ៍ និងគ្រោះរញ្ជួយដី appeared first on .

មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាជនបរទេសទិញខុនដូរបស់ថៃច្រើនបំផុត កាលពីឆ្នាំទៅ
យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាពលរដ្ឋមីយ៉ាន់ម៉ា ជាប់នៅក្នុងចំណោត់ថ្នាក់លេខ២ បន្ទាប់ពីជនជាតិចិន ដែលទិញខុនដូច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ សម្រាប់រយ:ពេល ៩ខែដំបូង នៅក្នុងឆ្នាំ២០២៤ កន្លងទៅ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Surachet Kongcheep ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុនអចលនទ្រព្យ Cushman & Wakefield Thailand បាននិយាយថា ការលក់ខុនដូរបស់ថៃ ទៅឲ្យអ្នកទិញមីយ៉ាន់ម៉ា បានហក់ឡើងខ្ពស់មកវិញ ក្រោយពីមានការផ្អាកមួយរយៈ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការទិញអចលនទ្រព្យនៅក្រៅប្រទេសរបស់ពលរដ្ឋខ្លួន កាលពីខែមេសាឆ្នាំមុន។

ទន្ទឹមនឹងនេះ យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ប្រទេសថៃ (REIC) បានបង្ហាញឲ្យដឹងទៀតថា ចំនួនខុនដូដែលបានលក់ទៅឲ្យអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងរយ:ពេល ៩ខែឆ្នាំមុន បានកើនឡើងដល់ ១ ០៥០ យូនីត នៅក្នុងតម្លៃសរុប ៥,៤៦ពាន់លានបាត (២៥៧,៧លានដុល្លារ) ពោលគឺបានកើនឡើងពីចំនួន ៣៤៧ យូនីតដែលមានតម្លៃសរុប ២,២៥ពាន់លានបាត ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

ខុនដូដែលបានផ្ទេរទៅឲ្យអ្នកទិញពីប្រទេសមីយ៉ាន់ម៉ា មានតម្លៃឯកតាជាមធ្យមខ្ពស់បំផុតទីបី ជាមួយតម្លៃខុនដូមួយយូនីត ៥,២លានបាត បន្ទាប់ពីអ្នកទិញមកពីឥណ្ឌា មានតម្លៃមួយយូនីត ៦,៣លានបាត និងអ្នកទិញនៅសហរដ្ឋអាមេរិក មានតម្លៃ ៥,៣លានបាត។

ក្នុងអំឡុងរយ:ពេលនោះ ចំនួននិងតម្លៃនៃការផ្ទេរខុនដូសរុប ទៅកាន់អ្នកទិញបរទេស នៅទូទាំងប្រទេសថៃ មានចំនួន ១១ ០៣៦ យូនីត ដែលមានតម្លៃសរុប ៥១,៥ពាន់លានបាត ពោលគឺបានកើនឡើង ៣,១% បើធៀបនឹងឆ្នាំ២០២៣។

ជម្រាបជូនផងដែរថា ទីក្រុងបាងកកនៅតែជាគោលដៅកំពូលដែលមានចំនួន និងតម្លៃខុនដូច្រើនជាងគេដែលត្រូវបានផ្ទេរទៅឲ្យអ្នកទិញជាជនជាតិបរទេស មាន ៣៨,៧% នៃចំនួនលក់ខុនដូសរុប តាមពីក្រោយដោយខេត្ត Chon Buri មាន ៣៦%៕

The post មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាជនបរទេសទិញខុនដូរបស់ថៃច្រើនបំផុត កាលពីឆ្នាំទៅ appeared first on .

យោធាមីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្សជាច្រើននាក់ ពីបទលក់ និងទិញខុនដូ នៅក្នុងប្រទេសថៃ
យោងតាមប្រភពពីសារព័ត៌មាន Irrawaddy បានរាយការណ៍មកថា យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្រ្កាបមនុស្សជាច្រើននាក់ ជុំវិញការលក់ និងទិញខុនដូ នៅក្នុងប្រទេសថៃ បន្ទាប់ពីមានព័ត៌មានថា ពលរដ្ឋមីយ៉ាន់ម៉ា ជាប់ឈ្មោះជាជនបរទេសទីពីរដែលទិញខុនដូ នៅក្នុងប្រទេសថៃច្រើនបំផុត ក្នុងត្រីមាសទី១ ឆ្នាំនេះ។

មនុស្សពីរនាក់ក្នុងចំណោមដែលអ្នកត្រូវចាប់ខ្លួន ត្រូវបានគេដឹងថាជាអ្នករៀបចំពិធីពិព័រណ៍ នៅសណ្ឋាគារមួយក្នុងទីក្រុង Yangon ដើម្បីលក់ខុនដូថៃ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ខណ:មនុស្សទាំងពីររូបនេះ ក៏បានលួចផ្ទេរប្រាក់ពីអ្នកទិញ ទៅកាន់ប្រទេសថៃ តាមរយ:បណ្តាញទូទាត់ខុសច្បាប់ផងដែរ។

គួរឲ្យដឹងផងដែរថា នេះជាការបង្ក្រាបទ្រង់ទ្រាយធំមួយ នៅពេលដែលរបបយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការការពាររូបិយប័ណ្ណក្នុងស្រុក មិនឲ្យហូរចេញពីប្រទេស និងដើម្បីការពារការដួលរលំផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីប្រាក់ kyat មីយ៉ាន់ម៉ា បានធ្លាក់ចុះតម្លៃយ៉ាងឆាប់រហ័ស។

ជម្រាបជូនផងដែរថា យោងតាមកាសែត Bangkok Post បានរាយការណ៍កាលពីចុងខែមុនថាអ្នកទិញខុនដូនៅក្នុងប្រទេសថៃភាគច្រើន គឺជាពលរដ្ឋមីយ៉ាន់ម៉ា ព្រោះថាពួកគេកំពុងស្វែងរកទីកន្លែងមានសុវត្ថិភាព ដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសដែលកំពុងបន្ត៕

The post យោធាមីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្សជាច្រើននាក់ ពីបទលក់ និងទិញខុនដូ នៅក្នុងប្រទេសថៃ appeared first on .

ចំនួនជនបរទេសទិញខុនដូនៅប្រទេសថៃ បន្តកើនឡើង ខណ:អ្នកទិញក្នុងស្រុកធ្លាក់ចុះ
ចំនួនជនបរទេស ដែលមកទិញខុនដូនៅក្នុងប្រទេសថៃ នៅតែបន្តកើនឡើងឥតស្រាកស្រាន្ត ដែលស្មើទៅនឹង ២៤,៦% នៃតម្លៃទិញអចលនទ្រព្យសរុបទូទាំងប្រទេស នៅក្នុងឆមាសទី១ ឆ្នាំនេះ ខណៈចំនួនអ្នកទិញនៅក្នុងស្រុក បែរជាមានការធ្លាក់ចុះវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា អតិថិជននាំមុខក្នុង ក្នុងចំណោមអ្នកទិញជាជនបរទេស គឺមកពីប្រទេសចិន ដែលមានចំនួន ៣ ៤៨៨ យូនីត និងតាមពីក្រោយដោយជនជាតិរុស្ស៊ី សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បាននិយាយថា ការកើនឡើងនៃតម្លៃទិញខុនដូពីសំណាក់ជនបរទេស គឺដោយសារតែថៃ បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង នៅក្នុងឆមាសទី២ ឆ្នាំមុន ដោយនេះ បានអនុញ្ញាតឱ្យជនបរទេស វិលត្រលប់មកកក់ និងបញ្ចប់ការទិញរបស់ពួកគេ។

យោងតាម REIC បានបង្ហាញឱ្យដឹងទៀតថា ចំនួននៃការទិញខុនដូ ពីសំណាក់ជនបរទេស នៅក្នុងឆមាសទី១ ឆ្នាំនេះ បានកើនឡើងដល់ ៧ ៣៣៨ យូនីត ក្នុងតម្លៃសរុបចំនួន ៣៥,២ពាន់លានបាត (៩៧៩លានដុល្លារ) ខណ:ខេត្តឈុនបុរី បាននាំមុខគេ ដែលជនបរទេសទិញខុនដូច្រើនបំផុត ពោលគឺបានវ៉ាដាច់ទីក្រុងបាងកក ជាលើកដំបូង៕

The post ចំនួនជនបរទេសទិញខុនដូនៅប្រទេសថៃ បន្តកើនឡើង ខណ:អ្នកទិញក្នុងស្រុកធ្លាក់ចុះ appeared first on .

ជនជាតិចិន ចាយលុយជាង ៤០០ លានដុល្លារ​ លើការទិញខុនដូក្នុងប្រទេសថៃ
ប្រជាជនចិន ត្រូវគេរាយការណ៍ថា ស្ថិតនៅកំពូលតារាង ក្នុងនាមជាជនបរទេស ដែលចំនាយលុយទិញខុនដូច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ ក្នុងរយ:ពេល ៨ ខែដំបូង ឆ្នាំ ២០២២ នេះ ជាមួយនឹងការទិញអចលនទ្រព្យសរុប កើនឡើងដល់ ១៥ ពាន់លានបាត ឬប្រហែល ៤១៨ លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Bangkok Post ។

លើសពីនេះ បើតាមលោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុន Jones Lang LaSalle Thailand ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអាជីព ខាងផ្នែកអចលនទ្រព្យ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះ មានខុនដូ ប្រហែល ៧៧០ ០០០ យូនីត ត្រូវបានដាក់លក់នៅលើទីផ្សារ ។

យ៉ាងណា ក្នុងចំណោមនោះ ខុនដូសរុបចំនួន ៥៨ ០៧៨ យូនីត ដែលមានតម្លៃ ១៥១ ពាន់លានបាត ត្រូវបានលក់ទៅឱ្យអតិថិជន ក្នុងអំឡុងពេល ៨ ខែដំបូង ឆ្នាំ ២០២២ នេះ ។

នៅអំឡុងពេលធ្វើសន្និសីទកាសែតអចលទ្រព្យ ដែលត្រូវបានរៀបចំឡើង នៅសណ្ឋាគារក្នុងទីក្រុងបាងកក លោកស្រី Suphin បានអះអាងថា ១០% នៃអ្នកទិញទាំងនោះ គឺជាជនជាតិបរទេស ដែលបានធ្វើការកក់ខុនដូ ចំនួន ៥ ៨០០ យូនីត ក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ៣០ ពាន់លានបាត ដោយក្នុងនោះជនជាតិចិន ឈរលើគេមាន ៥០% នៃតម្លៃទិញសរុប ។

ក្រៅពីជនជាតិចិន ក្នុងនោះ ប្រជាជនសហរដ្ឋអាមេរិក បារាំង រុស្ស៊ី អង់គ្លេស តៃវ៉ាន់ អូស្ត្រាលី ឥណ្ឌា កម្ពុជា និងមីយ៉ាន់ម៉ា ក៏បានទិញខុនដូ ក្នុងតម្លៃសរុប ប្រមាណ ១៥ ពាន់លានបាតផងដែរ នៅក្នុងរយ:ពេល ៨ ខែដំបូងឆ្នាំនេះ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រី Suphin បានសង្កត់ធ្ងន់ទៀតថា ចំនួនខុនដូ នៅតែមានការផ្គត់ផ្គង់លើសតម្រូវការ ដូច្នេះហើយទើបអ្នកអភិវឌ្ឍចាប់ផ្តើមមានភាពយឺតយ៉ាវ ក្នុងការសាងសង់ខុនដូថ្មីៗ ចាប់តាំងពីឆ្នាំ ២០១៩ មកម្លេះ ដោយភាគច្រើនពួកគេបានផ្តោតទៅលើ ការសាងសង់សណ្ឋាគារ ការិយាល័យ និងកន្លែងលក់ទំនិញរាយជំនួសវិញ៕

The post ជនជាតិចិន ចាយលុយជាង ៤០០ លានដុល្លារ​ លើការទិញខុនដូក្នុងប្រទេសថៃ appeared first on .

ជនជាតិកម្ពុជា ជាប់លេខ៣ ចំណោមប្រទេស១០ ដែលចំណាយប្រាក់ខ្ពស់បំផុតទិញខុនដូនៅថៃ
ប្រជាជនខ្មែរជាប់ចំណាត់ថ្នាក់លេខ៣ ដែលបានចំណាយប្រាក់ខ្ពស់បំផុតទី៣ ក្នុងចំណោមអ្នកទិញបរទេស ហើយបានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំង១០ (Top 10) ក្នុងការទិញខុនដូច្រើនជាងគេនៅប្រទេសថៃ។

យោងតាមការចុះផ្សាយរបស់កាសែត The Nation កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានរាយការណ៍ថា ជនជាតិចិន បានទិញខុនដូនៅប្រទេសថៃ ច្រើនជាងគេក្នុងចំណោមជនបរទេសក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះ។

ជាមួយគ្នានេះ លោក Wichai Viratakaphan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានលើកឡើងថា ខុនដូចំនួន២.១០៧យូនីតសរុបជាប្រាក់១០.២៦ពាន់លានបាត (២៩៨លានដុល្លារអាមេរិក) ត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិឱ្យទៅជនបរទេស ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។ ក្នុងនោះ ចំពោះតម្លៃវិញ ជនបរទេសដែលបានចំណាយច្រើនជាងគេ តាមសញ្ជាតិក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ មានដូចជា៖១- ជនជាតិចិន៖ ៤,៥៧ពាន់លានបាត (១៣២,៧លានដុល្លារអាមេរិក) ២- ជនជាតិរុស្ស៊ី៖ ៤៣៥លានដុល្លារ (១២,៦៣លានដុល្លារអាមេរិក) ៣- ជនជាតិខ្មែរ៖ ៤០១លានបាត (១១,៦៤លានដុល្លារអាមេរិក)៤- ជនជាតិចិនតៃវ៉ាន់៖ ៣៩១លានបាត (១១,៣៥លានដុល្លារអាមេរិក)៥- ជនជាតិបារាំង៖ ៣៩០លានបាត (១១,៣២លានដុល្លារអាមេរិក) ៦- ជនជាតិអាមេរិក៖ ៣៤៤លានដុល្លារ (១០លានដុល្លារអាមេរិក) ៧- ជនជាតិអង់គ្លេស៖ ៣២៥លានបាត (៩,៤៤លានដុល្លារអាមេរិក)៨- ជនជាតិអូស្ត្រាលី៖ ៣១៨លានបាត (៩,២៤លានដុល្លារអាមេរិក)៩- ជនជាតិឥណ្ឌា៖ ២៧១លានដុល្លារ (៧,៨៧លានដុល្លារអាមេរិក)។ ១០- ជនជាតិអាល្លឺម៉ង់៖ ២៥៥លានដុល្លារ (៧,៤លានដុល្លារអាមេរិក)។

ទន្ទឹមនឹងចំណាត់ថ្នាក់ខាងលើនេះដែរ លោក Wichai Viratakaphan បានចាត់ទុកថា វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលប្រជាជនកម្ពុជា បានចំណាយប្រាក់ខ្ពស់បំផុតទី៣ ក្នុងចំណោមអ្នកទិញបរទេស ហើយបានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំង១០ (Top 10) ជាលើកដំបូងមិនធ្លាប់មាន។ ទីផ្សារអចលនទ្រព្យត្រូវបានគេព្យាករណ៍ថា នឹងមានតម្រូវការរឹងមាំ សម្រាប់យូនីតខុនដូទំហំធំ បើទោះបីជាចំនួនមានកម្រិតនៃការអភិវឌ្ឍន៍ខុនដូថ្មីនៅលើទីផ្សារ ឬតម្លៃខ្ពស់ជាងយូនីតតូចៗក្តី។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍ខុនដូ នៅរាជធានីភ្នំពេញ មានសន្ទុះកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបជាមួយនឹង រយៈពេលមុនៗ។ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។

លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅ។

ថ្វីបើគម្រោងអភិវឌ្ឍន៍យូនិតខុនដូនៅកម្ពុជា កំពុងរីកដុះដាល់មានចំនួនច្រើនគួរឱ្យកត់សម្គាល់ដូច្នេះក៏ដោយ ក៏ប្រជាជនកម្ពុជា ដែលមានលទ្ធភាពធូរធារ មានតម្រូវការទិញអចលនទ្រព្យនៅក្រៅប្រទេសផងដែរ ដើម្បីបង្កើតឧកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ ទិញសម្រាប់ស្នាក់នៅ ពេលមានដំណើរកំសាន្ត ព្យាបាលជំងឺនិងបំពេញតម្រូវការផ្សេងៗទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញអចលនទ្រព្យនាពេលកន្លងមក៕ អត្ថបទ៖ រង្សី

The post ជនជាតិកម្ពុជា ជាប់លេខ៣ ចំណោមប្រទេស១០ ដែលចំណាយប្រាក់ខ្ពស់បំផុតទិញខុនដូនៅថៃ appeared first on .

៥ តំបន់​នៅទីក្រុងបាងកក មាន​ហាងឆេង​អចនទ្រព្យ​ថ្លៃបំផុត ​
ទីក្រុង​បាងកក​អាច​និយាយ​បាន​ថា​ ជា​ទីក្រុង​ប្រណិត​បំផុត​មួយ​នៅ​អាស៊ី ក៏​ព្រោះ​តែ​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​ ឲ្យ​តែ​មក​លេង​តំបន់​អាស៊ីអាគ្នេយ៍​ គឺ​មិន​ងាយ​រំលង​ទីក្រុង​មួយ​នេះ​ឡើយ។ ដូច្នេះ​ហើយ បើ​និយាយ​ថា​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​មួយ​នេះ មាន​តម្លៃ​ថ្លៃ គឺ​ពិតជា​ត្រឹមត្រូវ​ណាស់ ដោយសារ​ដូច​បាន​ដឹង​ហើយ ទាំង​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច ទីក្រុង​បាងកក​គឺ​ល្អ​ទាំង​ព្រមតែម្តង។

សារព័ត៌មានឧកញ៉ាញូស៍ថ្ងៃនេះសូមបង្ហាញ​តំបន់​អចលនទ្រព្យ​ ៥ កន្លែង​ទំនើប និង​ស៊ីវិល័យ​បំផុត​នៅ​ទីក្រុង​បាងកក៖

1/ តំបន់ Sathorn

តំបន់ Sathorn ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា ជា​តំបន់​ហិរញ្ញវត្ថុ​នៃ​ទីក្រុង​បាងកក ដែល​មានទីតាំង​កណ្តាល​គឺជា​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង ដែល​ប្រជុំ​ទៅ​ដោយ​កន្លែង​ការិយាល័យ​លំដាប់​ខ្ពស់​ដូចជា Empire Towers និង Sathorn Square ជា​ដើម​។

ជាមួយ​នឹង​ទីប្រជុំជន​អ៊ូអរ ផ្លូវ​រថភ្លើង ៥ ខ្សែ Sathorn ពិតជា​សក្ដិសម​ជា​កន្លែង​ប្រណីត​សម្រាប់​រស់នៅ​លំដាប់​ជាន់ខ្ពស់​ពិតមែន ព្រោះ​នៅ​តំបន់​នេះ​គឺ​មាន​គ្រប់យ៉ាង រាប់តាំងពី​កន្លែង​ Shopping ទំនើបៗ កន្លែង​ញាំ​អាហារ​ថ្លៃៗ និង​សូម្បី​តែ​ក្លឹប​កំសាន្ត​រាត្រី​។

តម្លៃ​ខុនដូ​នៅ​តំបន់​នេះ មាន​តម្លៃ​ឈ្នួល​ប្រហែល​ចន្លោះ​ពី ២៥ ០០០ បាត (៧៥០ ដុល្លារ) ដល់ ២៤០ ០០០​បាត​ (៧ ២០០​ដុល្លារ​) ក្នុង​មួយ​ខែ។

2/ Lumphini

តំបន់​ Lumphini គឺ​ល្បីឈ្មោះ​ដោយសារ​ទីប្រជុំជន Pathum Wan ដែល​សំបូរ​ទៅ​ដោយ​ខុនដូ​ទំនើបៗ តាម​បណ្ដោយ​ផ្លូវ Rajadamri, Wireless Road និង Rama 4។ មួយវិញ​ទៀត Lumphini ល្បី​ឈ្មោះ​ដោយសារ​ទីនេះ គឺ​សុទ្ធតែ​បុគ្គល​លំដាប់​ជាន់ខ្ពស់​រស់នៅ ហើយ​ភាគច្រើន​គឺ​ជា​មន្ត្រី​ការទូត​ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីតាលី ហុងគ្រី ហ្វាំងឡង់ និង​នូវែលសេឡង់។

ដូច្នេះ​ហើយ​វា​មិនមែន​ជា​រឿង​ភ្ញាក់​ផ្អើល​ឡើយ នៅពេល​ជនបរទេស​ប្រមូល​ផ្ដុំ​គ្នា​រស់នៅ​ទីនេះ គឺ​ដោយសារ​នៅ​ជិត​មន្ត្រី​ទូត​របស់​ពួកគេ ខណៈ​តម្លៃ​ខុនដូ​នៅ​តំបន់​នេះ​មាន​ចន្លោះ​ពី ៣៧ ០០០ បាត (១ ១០០ ដុល្លារ) ដល់ ៣៨២ ០០០ បាត (១១ ៤៦៥ ដុល្លារ) ក្នុង​មួយខែ។

3/ Thonglor

ដោយឡែក​នៅ តំបន់​មួយ​នេះ​វិញ គឺ​កំពុង​ត្រូវ​បាន​គេ​ចាត់ទុក​ជា​តំបន់​ពេញនិយម​រស់នៅ​បំផុត​មួយ​នៅ​ទីក្រុង​បាងកក រហូត​ដល់​ថ្នាក់​គេ​ប្រដូច Thonglor ទៅ​នឹង​តំបន់ Soho នៃ​ទីក្រុងឡុងដ៍ ​និង Beverly Hills នៃ​ទីក្រុង Los Angeles ថែម​ទៀត។

មូលហេតុ​គឺ​ងាយៗ ដោយសារ​នៅ​តំបន់​នេះ​គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​ល្បីៗ បុគ្គល​មាន​ឥទ្ធិពល និង​សណ្ឋាគារ​ផ្កាយ ៥ ជាច្រើន​កន្លែង ដូច្នេះ​ហើយ​តម្លៃ​ឈ្នួល​នៃ​ខុនដូ​ក៏​ច្បាស់ជា​មិន​ថោក​ដូចគ្នា ពោល​គឺ​មាន​ចាប់ពី ៤៥ ០០០ បាត (១ ៣៥០ ដុល្លារ) ដល់ ២៥០ ០០០ បាត (៧ ៥០០ ដុល្លារ) ក្នុង​មួយ​ខែ។

4/ Khlong San

តំបន់​មួយ​នេះ នា​ថ្ងៃអនាគត​នឹង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អគារ​ខ្ពស់ៗ​ ដ្បិត​បច្ចុប្បន្ន​នៅ​ទីនេះ សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន​គម្រោង​កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំ។ Khlong San គឺជា​សង្កាត់​ចំណាស់​បំផុត​មួយ​នៅ​បាងកក និង​ជា​ឋានសួគ៌​សម្រាប់​អ្នកចូលចិត្ត Shopping ព្រោះ​ ផ្សារ​ទំនើបៗ​ជាច្រើន​ដូចជា ICONSIAM គឺ​មាន​ទីតាំង​នៅ​ទីនេះ។

តម្លៃ​ខុនដូ​នៅ​តំបន់​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​គឺ​មាន​ចាប់ពី ២៨ ០០០ បាត (៨៤០ ដុល្លារ) ដល់ ២៥០ ០០០ បាត (៧ ៥០០ ដុល្លារ) ក្នុង​មួយ​ខែ។

5/ Sukhumvit

ជាចុងក្រោយ គឺ​តំបន់ Sukhumvit ដែល​ជា​ទី​ប្រជុំជន​ប្រមូល​ផ្ដុំ​ដោយ​កន្លែង​ទិញ​ទំនិញ​ទំនើបៗ និង​ជា​ផ្លូវ​វែង​បំផុត​នៅ​ទីក្រុង​បាងកក។ នៅ​តំបន់​មួយ​នេះ គឺ​សំបូរ​ដោយ​ភោជនីយដ្ឋាន​ល្បីៗ​ឈ្មោះ និង​អគារ​ខុនដូ​ថ្លៃៗ​កប់​ពពក​រាប់លាន​បាត​ក៏​មាន។

តម្លៃ​ឈ្នួល​នៃ​ខុនដូ​នៅ​ទីនេះ គឺ​មាន​ចន្លោះ​ចាប់ពី ២០ ០០០​ បាត (៦០០ ដុល្លារ) ដល់ ៤០០ ០០០ បាត (១២ ០០០ ដុល្លារ) ក្នុង​មួយ​ខែ៕

ប្រភព: thebangkokrealty

The post ៥ តំបន់​នៅទីក្រុងបាងកក មាន​ហាងឆេង​អចនទ្រព្យ​ថ្លៃបំផុត ​ appeared first on .

ទីផ្សារខុនដូ ធ្លាក់ចុះខ្លាំងដែលបណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេស
វិបត្តិកូវីដ-១៩ បណ្តាលឲ្យទីផ្សារខុនដូស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយមានប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាការបញ្ចប់គម្រោងសាងសង់យឺតជាងផែនការដែលគ្រោងទុក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះបានឱ្យដឹង បញ្ហាធ្លាក់ចុះនេះ បណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ ដែលបង្កមកពីវិបត្តិកូវីដ១៩។ ឃើញថាជាក់ស្ដែង គម្រោងចំនួន ៧ ត្រូវបានពន្យារបញ្ចប់ការដ្ឋានពីឆ្នាំ ២០២០ មកឆ្នាំ ២០២១នេះ។

៣ខែដំបូងនៃឆ្នាំ២០២១ មានគម្រោងចំនួន ៤ ដែលបានបញ្ចប់ការសាងសង់ ដោយបន្ថែមការផ្គត់ផ្គត់ប្រមាណ ៧៩៣ ទៅក្នុងទីផ្សារ ឬស្មើនឹង ៧% នៃចំនួនសរុបជាង ១០ម៉ឺនយូនីត ដែលរំពឹងថានឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២១។

តម្លៃលក់កើនឡើងប្រមាណ ៤,៨% និង ៣,៥% សម្រាប់ខុនដូកម្រិតខ្ពស់ និងខុនដូតម្លៃសមរម្យ ពោលគឺស្ថិតនៅកម្រិតប្រមាណ ៣.០០០ដុល្លារ និង ១.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកតម្លៃលក់សម្រាប់ខុនកម្រិតមធ្យមវិញ ធ្លាក់ចុះ ០,៤% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់តម្លៃជួលវិញ ក៏កើនឡើងតិចតួចប្រមាណ ១,៧% សម្រាប់ខុនដូកម្រិតខ្ពស់ ១,៣% សម្រាប់ខុនកម្រិតមធ្យម និង ៥,៤% សម្រាប់ខុនដូតម្លៃសមរម្យ៕

សូមចុចអានអត្ថបទខាងក្រោម៖

មកស្គាល់មុខជំនួញឧកញ៉ា តាំង គួង ម្ចាស់គម្រោងពាណិជ្ជកម្មដ៍ធំនៅក្រុងតាខ្មៅ

ប្រភព៖ construction-property.com

The post ទីផ្សារខុនដូ ធ្លាក់ចុះខ្លាំងដែលបណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេស appeared first on .