ចំនួនជនបរទេសទិញខុនដូនៅប្រទេសថៃ បន្តកើនឡើង ខណ:អ្នកទិញក្នុងស្រុកធ្លាក់ចុះ

អន្តរជាតិ

ចំនួនជនបរទេស ដែលមកទិញខុនដូនៅក្នុងប្រទេសថៃ នៅតែបន្តកើនឡើងឥតស្រាកស្រាន្ត ដែលស្មើទៅនឹង ២៤,៦% នៃតម្លៃទិញអចលនទ្រព្យសរុបទូទាំងប្រទេស នៅក្នុងឆមាសទី១ ឆ្នាំនេះ ខណៈចំនួនអ្នកទិញនៅក្នុងស្រុក បែរជាមានការធ្លាក់ចុះវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា អតិថិជននាំមុខក្នុង ក្នុងចំណោមអ្នកទិញជាជនបរទេស គឺមកពីប្រទេសចិន ដែលមានចំនួន ៣ ៤៨៨ យូនីត និងតាមពីក្រោយដោយជនជាតិរុស្ស៊ី សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បាននិយាយថា ការកើនឡើងនៃតម្លៃទិញខុនដូពីសំណាក់ជនបរទេស គឺដោយសារតែថៃ បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង នៅក្នុងឆមាសទី២ ឆ្នាំមុន ដោយនេះ បានអនុញ្ញាតឱ្យជនបរទេស វិលត្រលប់មកកក់ និងបញ្ចប់ការទិញរបស់ពួកគេ។

យោងតាម REIC បានបង្ហាញឱ្យដឹងទៀតថា ចំនួននៃការទិញខុនដូ ពីសំណាក់ជនបរទេស នៅក្នុងឆមាសទី១ ឆ្នាំនេះ បានកើនឡើងដល់ ៧ ៣៣៨ យូនីត ក្នុងតម្លៃសរុបចំនួន ៣៥,២ពាន់លានបាត (៩៧៩លានដុល្លារ) ខណ:ខេត្តឈុនបុរី បាននាំមុខគេ ដែលជនបរទេសទិញខុនដូច្រើនបំផុត ពោលគឺបានវ៉ាដាច់ទីក្រុងបាងកក ជាលើកដំបូង៕