នាយករដ្ឋមន្ត្រីជប៉ុន

នាយករដ្ឋមន្ត្រីស្រ្តីដំបូងរបស់ជប៉ុន ផ្លាស់ទៅរស់នៅវិមានដែលល្បីថាមានខ្មោចលង
លោកស្រី Sanae Takaichi បានផ្លាស់ទៅរស់នៅក្នុងលំនៅឋានផ្លូវការសម្រាប់នាយករដ្ឋមន្ត្រីជប៉ុន នៅចំកណ្តាលទីក្រុងតូក្យូ ដែលជាកន្លែងដែលមានពាក្យចចាមអារ៉ាមថាមានខ្មោចទាហានលងបន្លាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីថ្ងៃទី២៩ ខែធ្នូ លោកស្រី Takaichi បានផ្លាស់ទៅរស់នៅក្នុងវិមាននាយករដ្ឋមន្ត្រី Sori Kotei ដែលជាអគារធ្វើឡើងពីថ្ម និងឥដ្ឋនៅកណ្តាលទីក្រុងតូក្យូ ពោលគឺរយៈពេលពីរខែបន្ទាប់ពីចូលកាន់តំណែងមក។

យោងតាមអ្នកដែលជិតស្និទ្ធទៅនឹងនាយករដ្ឋមន្ត្រីស្ត្រីរូបនេះ បានបង្ហាញឲ្យដឹងទៀតថា ស្វាមីរបស់លោកស្រី គឺលោក Taku Yamamoto ក៏នឹងផ្លាស់ទៅស្នាក់នៅក្នុងលំនៅឋាននោះផងដែរ ដើម្បីអាចឲ្យលោកទទួលបានការមើលថែ និងការគាំទ្រពីសំណាក់ភរិយារបស់លោក ក្នុអំឡុងពេលកំពុងជាសះស្បើយពីជំងឺ។ លោក Yamamoto ដែលជាអតីតសមាជិកសភាតំណាងរាស្រ្ត ធ្លាប់បានរងរបួសដាច់សសៃឈាមខួរក្បាល។

គួរឲ្យដឹងថា ក្នុងរយៈពេលពីរខែកន្លងមកនេះ នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនរូបនេះ បានស្នាក់នៅក្នុងលំនៅឋានរបស់សភា ប៉ុន្តែក្រោយមកលោកស្រីបានប្រកាសថានឹងផ្លាស់ទៅរស់នៅវិមាន Sori Kotei វិញ ដើម្បីអាចដោះស្រាយគ្រាអាសន្នបានឆាប់រហ័សជាងមុន។

ជម្រាបជូនថា វិមាន Sori Kotei ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ១៩២៩ ស្ថិតនៅលើទីតាំងមួយដែលមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន។ នៅឆ្នាំ១៩៣២ នាយករដ្ឋមន្ត្រីជប៉ុននៅពេលនោះ គឺលោក Tsuyoshi Inukai ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីកងទ័ពជើងទឹកចំនួន ១១ នាក់ក្នុងអំឡុងពេលរដ្ឋប្រហារយោធា។ បួនឆ្នាំក្រោយមក បងថ្លៃរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺលោក Keisuke Okada និងមនុស្សបួននាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់នៅក្នុងរដ្ឋប្រហារមួយផ្សេងទៀតផងដែរ។ រឿងរ៉ាវទាំងនេះបានជំរុញឱ្យមានពាក្យចចាមអារ៉ាមថា វិមាននេះ តែមានខ្មោចលងបន្លាចជានិច្ច៕​

The post នាយករដ្ឋមន្ត្រីស្រ្តីដំបូងរបស់ជប៉ុន ផ្លាស់ទៅរស់នៅវិមានដែលល្បីថាមានខ្មោចលង appeared first on .

នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន ចូលបំពេញការងារចាប់តាំងពីម៉ោង ៣ព្រឹក
នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi កំពុងធ្វើឲ្យពលរដ្ឋជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើសុខភាពរបស់លោកស្រី ដោយសារតែភាពស្វាហាប់ក្នុងការបំពេញការងារ ព្រោះពេលខ្លះលោកស្រីចាប់ផ្តើមចូលធ្វើការ តាំងពីម៉ោង ៣ព្រឹក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រីី Takaichi ក្នុងអំឡុងពេលធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោត លោកស្រីធ្លាប់បានសន្យាថានឹងប្រឹកប្រែងធ្វើការងារខ្លាំងបំផុត ហើយបានរក្សាការសន្យានោះពិតមែន ពោលគឺចាប់តាំងពីចូលកាន់តំណែង នៅថ្ងៃទី២១ ខែតុលាមក។ ទោះជាយ៉ាងណាក៏ដោយ បន្ទុកការងារដ៏ច្រើន និងកម្រិតការងារខ្ពស់របស់លោកស្រី បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើសុខភាពរបស់លោកស្រី។

គួរឲ្យដឹងថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោកស្រី Takaichi បានមកដល់ការិយាល័យនៅម៉ោង ៣ព្រឹក ដើម្បីរៀបចំសម្រាប់វគ្គសំណួរ និងចម្លើយសភាលើកដំបូង ដែលត្រូវចាប់ផ្តើមនៅម៉ោង ៩ព្រឹក។ ហើយសូម្បីតែសម្រាប់ជនជាតិជប៉ុនដែលញៀនការងារក៏ដោយ ការក្រោកពីព្រលឹមរបស់លោកស្រី Takaichi គឺជារឿងគួរឱ្យភ្ញាក់ផ្អើល។

ជម្រាបជូនថា យោងតាមកាសែត Asahi Shimbun ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការថវិកាសភានៅថ្ងៃនោះ អ្នកតាក់តែងច្បាប់មួយចំនួនបានសម្តែងការព្រួយបារម្ភអំពីនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវចាប់ផ្តើមធ្វើការមុនពេលថ្ងៃរះបែបនេះ៕

The post នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន ចូលបំពេញការងារចាប់តាំងពីម៉ោង ៣ព្រឹក appeared first on .

ទីបំផុត ជប៉ុនមាននាយករដ្ឋមន្ត្រីស្រ្តីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត
សភាតំណាងរាស្រ្តជប៉ុន បានសម្រេចតែងតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មី ដែលនេះជាលើកដំបូងបំផុតហើយនៅក្នុងប្រវត្តិសាស្រ្តដែលស្រ្តីត្រូវបានជ្រើសរើសជាមេដឹកនាំរដ្ឋាភិបាលសម្រាប់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Japan Times។

នៅក្នុងការបោះឆ្នោតជុំទីមួយក្នុងសភាតំណាងរាស្រ្តជប៉ុន នៅថ្ងៃទី២១ ខែតុលានេះ លោកស្រី Sanae Takaichi វ័យ ៦៤ឆ្នាំ បានឈ្នះរហូតដល់ទៅ ២៣៧ សំឡេង ធៀបទៅនឹងគូប្រជែងគឺលោក Yoshihiko Noda មេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ដែលទទួលបានត្រឹម ១៤៩ សំឡេង។

ជុំវិញលទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យលោកស្រី Takaichi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីប៉ុន ដោយមិនចាំបាច់មានការបោះឆ្នោតសម្រាប់ជុំទីពីរទៀតនោះនោះឡើយ។ ហើយលោកស្រី នឹងត្រូវស្បថចូលកាន់តំណេងជានាយករដ្ឋមន្ត្រីជប៉ុន ជាផ្លូវការ បន្ទាប់ពីជួបព្រះចៅអធិរាជ នៅរសៀលថ្ងៃទី២១ នេះ។

គួរឲ្យដឹងផងដែរថា លោកស្រី Takaichi ដែលជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កាលពីដើមខែនេះ បានផ្តួលបេក្ខជនប្រុសៗចំនួនបួននាក់ ដើម្បីក្លាយជាមេដឹកនាំស្ត្រីដំបូងគេនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច។

យ៉ាងណាមិញ បើតាមក្រុមអ្នកសង្កេតការណ៍បាននិយាយថាបក្ស LDP បានជ្រើសរើសលោកស្រី Takaichi ជាមេដឹកនាំប្រទេស ដើម្បីស្តារទំនុកចិត្តពីសាធារណជន ដែលខឹងសម្បារចំពោះការកើនឡើងតម្លៃ និងត្រូវបានគ្របដណ្ដប់ដោយគណបក្សប្រឆាំងជាមួយនឹងការសន្យានៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើជនបរទេស៕

The post ទីបំផុត ជប៉ុនមាននាយករដ្ឋមន្ត្រីស្រ្តីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត appeared first on .

ប្រទេសប៉ុន ទំនងមាននាយករដ្ឋមន្ត្រីជាស្រ្តីលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត​
គណបក្សប្រជាធិបតីតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចបានជ្រើសរើសយកលោកស្រី Sanae Takaichi ជាមេដឹកនាំថ្មីរបស់ខ្លូួន ដោយបើកឲ្យផ្លូវឲ្យលោកស្រីអាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្រ្តីដំបូងគេក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK។

លោកស្រ្តី Takaichi ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុននោះ បានផ្តួលបេក្ខជនប្រុសៗចំនួនបួននាក់ មកពីគណបក្ស LDP រួមទាំងគូប្រជែងដ៏មានឥទ្ធិពលបំផុតរបស់លោកស្រី គឺលោក Shinjiro Koizumi ផងនោះ ដើម្បីក្លាយជាមេដឹកស្ត្រីដំបូងបំផុតរបស់បក្ស។

គួរឲ្យដឹងផងដែរថា បក្ស LDP ដែលបានដឹកនាំប្រទេសជប៉ុនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានបាត់បង់សំឡេងភាគច្រើនរបស់ខ្លួនទាំងនៅក្នុងសភាតំណាងរាស្រ្ត និងសភាក្រុមប្រឹក្សា ក្រោមនាយករដ្ឋមន្រ្តី លោក Shigeru Ishiba ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំរបស់បក្ស LDP បន្ទាប់ នៅតែអាចក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មីដដែល ព្រោះ LDP ជាក្រុមធំជាងគេនៅក្នុងសភា។ LDP នឹង​ត្រូវ​បង្កើត​ក្រុម​ចម្រុះ​ជាមួយ​គណបក្ស​ផ្សេង​ទៀត។

យ៉ាងណាមិញ ជុំវិញការបោះឆ្នោតនៅក្នុងសភារបស់ប្រទេសជប៉ុន ដើម្បីជ្រើសរើសអ្នកជំនួសតំណែងរបស់ លោក Shigeru Ishiba គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលាខាងមុខ។

ជម្រាបជូនផងដែរថា យោងតាមក្រុមអ្នកសង្កេតការណ៍បាននិយាយថា LDP បានជ្រើសរើសយកលោកស្រី Takaichi ដែលបច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ ឲ្យក្លាយជាមេដឹកនាំបក្សថ្មីនេះ​គឺដើម្បីស្តារទំនុកចិត្តពីសាធារណជនដែលបានខឹងនឹងការកើនឡើងតម្លៃនៃការរស់នៅ ក៏ដូចជាការពន្យារពេលការសន្យានៃការអភិវឌ្ឍសេដ្ឋកិច្ច​និងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើជនបរទេស៕​

The post ប្រទេសប៉ុន ទំនងមាននាយករដ្ឋមន្ត្រីជាស្រ្តីលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត​ appeared first on .

ជប៉ុន ជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិម្នាក់ ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី
គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ បានសម្រេចជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Fumio Kishida។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

នៅក្នុងការបោះឆ្នោតទល់មុខគ្នា ក្នុងចំណោមបេក្ខភាពចំនួន ៨រូបផ្សេងទៀត អ្នកនយោបាយជើងចាស់រូបនេះ បានយកឈ្នះលើសំឡេងគាំទ្រភាគច្រើន ជាពិសេសលើលោកស្រី Sanae Takaichi ដែលត្រូវបានចាត់ទុកថាជាបេក្ខភាពស្ត្រីដ៏លេចធ្លោ និងដ៏កម្រនៅក្នុងនយោបាយប្រទេសជប៉ុន។

គួរឲ្យដឹងថាការ​បោះឆ្នោតជ្រើសតាំងថ្មី​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុង​ខែ​សីហា​ថា​លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឡើង​វិញ​ទេ បន្ទាប់ពីមានរឿងអាស្រូវបែកធ្លាយជាច្រើនពាក់ព័ន្ធទៅនឹងអំពើពុករលួយ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP)។

ជម្រាបជូនថា LDP ជាបក្សកាន់អំណាចស្ទើតែគ្រប់អាណត្តិនៅក្នុងប្រទេសជប៉ុន និងមានសំឡេងភាគច្រើននៅក្នុងសភា ដូច្នេះហើយទើបមេដឹកនាំគណបក្ស LDP ដែលជាប់ឆ្នោត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មីដោយស្វ័យប្រវត្តិ៕

The post ជប៉ុន ជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិម្នាក់ ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី appeared first on .

គណបក្សកាន់អំណាចជប៉ុន ប្រកាសថ្ងៃជ្រើសរើសមេដឹកនាំថ្មី ជំនួសលោក Fumio Kishida
នាថ្ងៃទី២០ ខែសីហា គណបក្សកាន់អំណាចនៃប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរីបានប្រកាសថា ពួកគេនឹងជ្រើសរើសមេដឹកនាំថ្មីនាថ្ងៃទី២៧ ខែកញ្ញា ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រី លោក Fumio Kishida។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ដំណឹងនៃការជ្រើសរើសក្បាលម៉ាស៊ីនបក្សថ្មី ធ្វើឡើងត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសមិនឈរឈ្មោះបោះឆ្នោតម្ដងទៀតកាលពីសប្ដាហ៍មុន។

លោក Fumio Kishida បានប្រកាសកាលពីថ្ងៃទី១៤ ខែសីហាថា លោកនឹងមិនឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀតឡើយ ដែលមានន័យថា ការដឹកនាំរបស់លោកនឹងត្រូវផុតកំណត់នាខែកញ្ញាខាងមុខ បន្ទាប់ពីដឹកនាំប្រទេសបានត្រឹមរយៈពេល ៣ឆ្នាំ។

គួររំលឹកបន្តិចថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីរូបនេះ ចាប់ផ្ដើមស្រុតចុះជាខ្លាំង បន្ទាប់ពីគោលនយោបាយកាត់បន្ថយអត្រាអតិផរណា ដែលមានតម្លៃប្រហែល ១០០ពាន់លានដុល្លារបានបរាជ័យ ដែលធ្វើឲ្យប្រជាជនហាក់អស់ជំនឿចិត្ត លើការដឹកនាំប្រទេសរបស់លោក៕

The post គណបក្សកាន់អំណាចជប៉ុន ប្រកាសថ្ងៃជ្រើសរើសមេដឹកនាំថ្មី ជំនួសលោក Fumio Kishida appeared first on .

លោក Fumio Kishida ប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន នៅខែក្រោយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសថា លោកនឹងចុះចេញពីតំណែងនៅខែក្រោយ បន្ទាប់ពីទទួលបានការមិនពេញចិត្តជាសាធារណៈ ជុំវិញរឿងអាស្រូវនយោបាយ និងការកើនឡើងតម្លៃនៃការរស់នៅ ដែលធ្វើឲ្យអាណត្តិរយៈពេលបីឆ្នាំរបស់លោកស្ថិតនៅក្នុងសម្ពាធយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទន្ទឹមនឹងនេះ លោក​ Kishida បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ដើម្បី​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​មិនឈរឈ្មោះជា​មេដឹកនាំ​គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP)​ ទៀតនោះឡើយ និងថែមទាំងបាននិយាយទៀតថា ៖”នយោបាយមិនអាចដំណើរការទៅ ដោយគ្មានទំនុកចិត្តពីសាធារណជនបានទេ។ ខ្ញុំបានធ្វើការសម្រេចចិត្តដ៏សំខាន់នេះ ដោយគិតដល់សាធារណជនមុនគេ ជាមួយនឹងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកំណែទម្រង់នយោបាយទៅមុខទៀត”។

ប្រជាប្រិយភាពរបស់លោក Kishida បានចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២១ មក ខណ:ពេលដែលលោកបានប្រឈមមុខនឹងការមិនសប្បាយចិត្តជាសាធារណៈចំពោះការបរាជ័យនៃការកែសម្រួលប្រាក់ឈ្នួលដើម្បីរក្សាល្បឿនជាមួយនឹងការកើនឡើងនៃថ្លៃរស់នៅ ស្របពេលជប៉ុនបានរងសម្ពាធជាមួយវិបត្តិអតិផរណាជាច្រើនឆ្នាំ។

គួរដឹងផងដែរថា គណបក្ស LDP នឹងរៀបចំការប្រកួតប្រជែងថ្មីមួយ នៅខែកញ្ញាខាងមុខ ដើម្បីស្វែងរកអ្នកជំនួសតំណែងរបស់លោក Kishida ក្នុងនាមជាប្រធានគណបក្សកាន់អំណាច និងបន្តធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។

ជម្រាបជូនផងដែរថា ចំពោះបេក្ខភាពសំខាន់ៗដែលត្រូវបានគេយល់ថានឹងមកជំនួសតំណែងរបស់លោក Kishida រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba បន្ទាប់លោកធ្លាប់បានបង្ហាញថា ចង់ចូលកាន់តំណែងនេះ ប្រសិនបើលោកអាចប្រមូលបានការគាំទ្រគ្រប់គ្រាន់ រួមជាមួយបេក្ខភាពផ្សេងទៀត ដូចជារដ្ឋមន្ត្រីការបរទេស លោកស្រី Yoko Kamikawa រដ្ឋមន្ត្រីឌីជីថល លោក Taro Kono និងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Shinjiro Koizumi ផងដែរ៕

The post លោក Fumio Kishida ប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន នៅខែក្រោយ appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន គ្រោងបើកការរុះរើគណៈរដ្ឋមន្ត្រីនាសប្ដាហ៍ក្រោយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់ទៅកាន់រដ្ឋមន្ត្រីថា លោកនឹងបើកការរុះរើ​គណៈរដ្ឋមន្ត្រីនាថ្ងៃទី ១៣ ខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK។

ជាមួយគ្នានោះ គេហទំព័រ CNA បានរាយការណ៍ថា ការវាយតម្លៃរបស់លោក Kishida មានការ​ធ្លាក់ចុះជាខ្លាំង បន្ទាប់ពីមន្ត្រីក្រោមបង្គាប់ ហាក់ធ្វើខុសគោលនយោបាយជាច្រើនសារ ដូចជាមានកំហុសក្នុងការអនុវត្តគោលនយោបាយ ដើម្បីរួមបញ្ចូលទិន្នន័យពន្ធ និងសន្តិសុខសង្គមរបស់ប្រជាជនទៅក្នុងអត្តសញ្ញាណប័ណ្ណតែមួយ។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏មានព័ត៌មានអាក្រក់ថែមទៀត ដោយអតីតសមាជិកគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច លោក Masatoshi Akimoto ត្រូវបានចាប់ខ្លួនពីបទសង្ស័យទទួលសំណូក។

សូមជម្រាបដែរថា យោងតាមការស្រង់មតិពីសារព័ត៌មានYomiuri កាលពីចុងខែសីហាបាន​ឲ្យដឹងថា មានមតិ ៣៥% ឯកភាពជាមួយនឹងការដឹកនាំរបស់លោក Kishida ខណៈមតិប្រឆាំងវិញ មានរហូតដល់ ៥០% ឯណោះ៕

The post នាយករដ្ឋមន្ត្រីជប៉ុន គ្រោងបើកការរុះរើគណៈរដ្ឋមន្ត្រីនាសប្ដាហ៍ក្រោយ appeared first on .

កូនប្រុសនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានដកតំណែងពីជំនួយការ ក្រោយបញ្ចេញអាកប្បកិរិយាមិនសមរម្យ
កាលពីថ្ងៃទី ២៩ ឧសភាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រកាសថា កូនប្រុស​របស់លោក នឹងចុះចេញពីតំណែងជាជំនួយការ បន្ទាប់ពីបែកធ្លាយរូបថត​របស់​គេ និងសាច់ញាតិ​ដទៃ សម្ដែងធ្វើដូចជា​បើក​សន្និសីទសារព៌តមាន ដែលធ្វើឲ្យមហាជនរិះគន់ជាខ្លាំង។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា កូនប្រុសរបស់នាយករដ្ឋមន្ត្រីជប៉ុន នឹងចុះចេញ​ពីតំណែងជា​លេខា​របស់លោក ចាប់ពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ហេតុផលថា អាកប្បកិរិយា​មិនសមរម្យទាំងនោះ មិនគួរកើតមាននៅការិយាល័យ​នាយករដ្ឋមន្ត្រីនោះទេ។

គួររំលឹកដែរថា ទស្សនាវដ្ដីប្រចាំសប្តាហ៍កាលពីសប្តាហ៍មុន បានចុះផ្សាយរូបថតរបស់កូនប្រុស Kishida និងសាច់ញាតិ ដែលមើលទៅហាក់ដូចជាធ្វើពុតជាធ្វើសន្និសីទសារព័ត៌មាន នៅឯវេទិកាដែលនាយករដ្ឋមន្ត្រីឈរជាទូទៅ។

“អាកប្បកិរិយារបស់គាត់នៅកន្លែងសាធារណៈគឺមិនសមរម្យក្នុងនាមជាអ្នកដែលមានមុខតំណែងផ្លូវការជាជំនួយការនយោបាយ។ ខ្ញុំបានសម្រេចចិត្តជំនួសគាត់ដោយការទទួលខុសត្រូវ”។ នេះបើតាមសម្ដីនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយ៕

The post កូនប្រុសនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានដកតំណែងពីជំនួយការ ក្រោយបញ្ចេញអាកប្បកិរិយាមិនសមរម្យ appeared first on .

នាយករដ្ឋមន្ត្រីជប៉ុនទម្លាយថា អាស៊ីបូព៌ាអាចនឹងក្លាយជាអ៊ុយក្រែនទី ២
សង្គ្រាមនៅប្រទេសអ៊ុយក្រែន បានបង្កផលប៉ះពាល់ជាខ្លាំងដល់​សេដ្ឋកិច្ចពិភពលោក ហើយ​សង្គ្រាម​រ៉ាំរ៉ៃ​មួយ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​មាន​ការ​ព្រួយបារម្ភ​ អំពី​លទ្ធភាព​នៃ​ការ​ក្លាយជា​សង្គ្រាម​លោក​ទៀតផង។

ទន្ទឹមនឹងនោះ លោក Fumio Kishida នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែង​ឲ្យដឹងថា អាស៊ីបូព៌ា​អាច​នឹង​ជួប​បញ្ហា​សង្គ្រាម​ដូច​នៅ​អ៊ុយក្រែន​ដែរ ហើយលោក​ក៏​បាន​ទទូច​សុំ​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិកសុំ​ឲ្យ​មានរណសិរ្សរួបរួមមួយ ចំពោះ​ការប្រឆាំង​នឹង​ចិន និងកូរ៉េខាងជើង។ នេះបើតាម​ការចុះផ្សាយពី VOA។

“​អាស៊ីបូព៌ា​អាចនឹងក្លាយជា​ប្រទេសអ៊ុយក្រែននៅថ្ងៃស្អែក ហើយ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ជុំវិញ​ជប៉ុន ក៏​កំពុង​បង្ហាញ​សញ្ញាព្រួយ​បារម្ភ​ដូចជា ការព្យាយាម​ផ្លាស់ប្ដូរ​ស្ថានភាព​ឯកតោភាគី ដោយ​កងកម្លាំងនៅ​សមុទ្រចិនខាងកើត និងខាងត្បូង និង​សកម្មភាព​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើងជាដើម”។ នេះ​បើតាម​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ។

បន្ថែមពីនោះ លោក​ក៏​បាន​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ចិន ដែល​ព្យាយាម​បង្កើតជម្លោះ​ជាមួយ​ជប៉ុន ហ្វីលីពីន និងវៀតណាម នៅ​តំបន់ដែនទឹក​ជាព្រំប្រទល់​នៃ​ប្រទេស​ទាំងនេះទៀតផង៕

The post នាយករដ្ឋមន្ត្រីជប៉ុនទម្លាយថា អាស៊ីបូព៌ាអាចនឹងក្លាយជាអ៊ុយក្រែនទី ២ appeared first on .