នាយករដ្ឋមន្ត្រីជប៉ុន បង្ហើបថាលោកស្រីគេងបានតិងជាងបីម៉ោងក្នុងមួយថ្ងៃ ដោយសារការងារច្រើន

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ចាប់តាំងពីឡើងកាន់តំណែងមក ការគេងតិចជាងបីម៉ោង ឬសូម្បីតែមិនបានគេងទាល់តែសោះ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់លោកស្រី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Takaichi បានបង្ហោះសារមួយនៅលើបណ្តាញសង្គម នៅក្នុងសប្តាហ៍នេះថា ក្នុងអំឡុងពេលវិស្សមកាលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា លោកស្រីអាចគេងបានដល់ ៥ម៉ោងក្នុងមួួយថ្ងៃ ជាលើកដំបូង ក្រោយខកខានអស់រយៈពេលជាយូរ។

នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ​ បាននិយាយទៀតថា ក្នុងអំឡុងពេលវិស្សមកាលនោះ លោកស្រីក៏បានឆ្លៀតពេលដោះស្រាយការងារស្អេកស្កាស់មួយចំនួយផងដែរ ដែលលោកស្រីបានពន្យារពេលទុកចោលអស់ជាយូរ។ ហើយលោកស្រីចាត់ទុករយៈពេលវិស្សមកាលខ្លីនេះថាជាពេលវេលាដើម្បីបញ្ចូលថាមពលឡើងវិញ។

មិនតែប៉ុណ្ណោះ លោកស្រី Takaichi ក៏បានសង្កត់ធ្ងន់លើកាលវិភាគដ៏មមាញឹករបស់លោកស្រី ដោយកត់សម្គាល់ថា ក្រៅពីការងារនៅក្នុងជួររដ្ឋាភិបាល លោកស្រីក៏នៅតែធ្វើការងារផ្ទះដូចជាបោកគក់ ផងដែរ។ បន្ទាប់មក លោកស្រីសិក្សាឯកសារយ៉ាងយកចិត្តទុកដាក់រហូតដល់យប់ជ្រៅ និងងើបពីព្រឹកព្រលឹមនៅថ្ងៃធ្វើការ សូម្បីតែបន្ទាប់ពីត្រឡប់ទៅនៅលំនៅដ្ឋានរបស់លោកស្រីវិញ ក៏លោកស្រីរក្សាទំលាប់បែបនេះផងដែរ។

គួរជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៥ មក នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន បានរក្សាការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនថា នឹងខិតខំធ្វើការយ៉ាងលំបាក ហើយក៏បានលើកទឹកចិត្តសមាជិកគណបក្សរបស់លោកស្រីឱ្យធ្វើការយ៉ាងលំបាកដូចគ្នានេះផងដែរ៕