នាយករដ្ឋមន្រ្តីថៃ

លោកស្រី Paetongtarn នឹងកាន់មុខតំណែងធំៗចំនួនពីរ នៅក្នុងជួរគណ:រដ្ឋមន្ត្រីថ្មី
លោកស្រី Paetongtarn Shinawatra នឹងត្រូវទទួល​តួនាទីធំៗចំនួន​ពីរ​ ក្នុងនាមជា​នាយករដ្ឋមន្ត្រីផង និងជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ផង នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ត្រូវបាន​ប្រកាស​ក្នុង​រាជវាំងថៃ Royal Gazette នៅថ្ងៃអង្គារ ទី១ ខែកក្កដានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញការប្រកាសពីសមាសភាថ្មីគណ:រដ្ឋមន្ត្រីថ្មីរបស់លោកស្រី Paetongtarn នេះ ត្រូវបានគាំទ្រដោយព្រះមហាក្សត្រ ខណ:ពិធីសស្បថចូលកាន់តំណែង គ្រោងនឹងត្រូវធ្វើឡើងនាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

យ៉ាងណាមិញតាមការអនុម័តដោយព្រះមហាក្សត្រ លោកស្រី Paetongtarn នឹងត្រូវកាន់តំណែងជានាយរដ្ឋមន្ត្រីថៃ បន្ថែមពីលើតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ផងដែរ។

គួរឲ្យដឹងផងដែថា លោកស្រី Sudawan Wangsuphakijkosol ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងត្រូវផ្លាស់ទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ជំនួសវិញ។

ជម្រាបជូនថា បើតាមអ្នកតាមដាននយោបាយថៃ បាននិយាយថា ជុំវិញការសម្រេចចិត្តរបស់លោកស្រី Paetongtarn នៅក្នុងការចាប់យកតំណែងពីរនេះ ត្រូវបានគេមើលឃើញថា គឺដើម្បីទុកជាផ្លូវក្រោយ ក្នុងការបន្តឈរជើងនៅក្នុងជួរនៅក្នុងជួរគណ:រដ្ឋមន្ត្រីថៃ ក្នុងករណីដែលតុលាការធម្មនុញ្ញព្យួរលោកស្រីពីតំណែងនាយករដ្ឋមន្ត្រី៕

The post លោកស្រី Paetongtarn នឹងកាន់មុខតំណែងធំៗចំនួនពីរ នៅក្នុងជួរគណ:រដ្ឋមន្ត្រីថ្មី appeared first on .

គណបក្ស​សម្ព័ន្ធមិត្ត​ធំៗពីរ ប្រកាសមិន​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាលថៃដាច់ខាត
គណបក្សប្រជាធិបតេយ្យ និងគណបក្ស Chartthaipattana សម្រេចចិត្តមិនដកខ្លួនចេញពីក្រុមចម្រុះដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra នោះឡើយ បើទោះបីជានយោបាយក្នុងប្រទេសកំពុងរងនូវការរង្គោះរង្គើខ្លាំង បន្ទាប់ពីមានការបែកធ្លាយនូវកិច្ចសន្ទនារវាងលោកស្រី ជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

បន្ទាប់ពីមានកិច្ចប្រជុំអស់រយ:ពេលបីម៉ោង កាលពីថ្ងៃទី១៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Chalernmchai Sri-on មេដឹកនាំគណបក្សប្រជាធិតេយ្យ បានប្រកាសថា គណ:កម្មាធិការប្រតិបត្តិរបស់គណបក្សបានឈានដល់ការឯកភាព ដើម្បីបន្តចូលរួមក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn ។

ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ លោកស្រី Jenjira Rattanaphian បានបញ្ជាក់សារជាថ្មីថា គណបក្សផ្តោតសំខាន់លើប្រជាជន ហើយការសម្រេចចិត្តណាមួយនាពេលអនាគត នឹងត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជន ជាចម្បង។

យ៉ាងណាមិញ នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស លោក Varawut Silpa-archa ដែលជាមេដឹកនាំគណបក្ស Chartthaipattana ក៏បានប្រកាសថា គណបក្សរបស់លោកនឹង មិនធ្វើសកម្មភាពប្រញាប់ប្រញាល់ណាមួយ ចំពោះបញ្ហានេះនោះឡើយ ដោយសម្តែងការគាំទ្រចំពោះនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn ។

គួរឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn បានឡើងកាន់អំណាចនៅខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានបង្កើតក្រុមចម្រុះចំនួន ១១ ដែលដឹកនាំដោយគណបក្សភឿថៃ។ តែទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​ចម្រុះ​របស់​លោកស្រី បច្ចុប្បន្នកំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ដួល​រលំ ​បន្ទាប់​ពី​ការ​បែកធ្លាយសារសំឡេង​តាមទូរស័ព្ទ​របស់​លោកស្រី​ជាមួយ​ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់ជាខ្លាំង។

ជម្រាបជូនថា កាលពីថ្ងៃទី១៨ ខែមិថុនា គណបក្ស Bhumjaithai Party (BJT) ដែលជាគណបក្សធំទីពីរនៅក្នុងសម្ព័ន្ធកំពុងកាន់អំណាច បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាល បន្ទាប់ពីមានរឿងអាស្រូវនេះ។ ហើយក្រោយមកទៀត គណបក្សប្រឆាំងធំៗជាច្រើន បានបង្កើនសម្ពាធលើលោកស្រី Paetongtarn ឲ្យលាលែងពីតំណែង៕

The post គណបក្ស​សម្ព័ន្ធមិត្ត​ធំៗពីរ ប្រកាសមិន​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាលថៃដាច់ខាត appeared first on .

មេដឹកនាំកម្ពុជា-ថៃ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដើម្បីពង្រីកភាពជាដៃគូ
មេដឹកនាំកម្ពុជា-ថៃ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដើម្បីពង្រីកភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង ។

ការប្តេជ្ញានេះ បានធ្វើឡើងកាលនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងារ រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ។

ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី បានចាត់ទុក វត្តមានរបស់នាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។

ជាការឆ្លើយតប លោកស្រីនាយករដ្ឋមន្ត្រីថៃ បានសម្តែងក្តីរីករាយ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដេីម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈជំនួបនោះដែរ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង​ វិនិយោគ, ថាមពល, សន្តិសុខ និងការពារជាតិ, វប្បធម៌, ទេសចរណ៍, អប់រំ, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន៕អត្ថបទ៖ហ្សាលីន

The post មេដឹកនាំកម្ពុជា-ថៃ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដើម្បីពង្រីកភាពជាដៃគូ appeared first on .

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមេសានេះ បានឱ្យដឹងថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។

លោកស្រី នាយករដ្ឋមន្ត្រី នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។

បន្ថែមពីនោះ លោកស្រីនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

បើតាមក្រសួងការបរទេស នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕

The post លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ appeared first on .

ទូតថៃ៖ លោក សេដ្ឋា ថាវីសុីន ទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រុងបាងកក
នាក់ទំនងទ្វេភាគីកម្ពុជា និងថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមការគូបញ្ជាក់ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ លោក ឆឺតកៀត អាត់ថាកន បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និង ជិតស្និទ្ធបន្ថែមទៀត ។ ទនឹ្ទមនឹងនេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូននាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីសុីន ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

លើសពីនេះ លោក ឆឺតកៀត អាត់ថាកន បានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ថៃ នាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត។ សម្តេចធិបតី ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម៕

The post ទូតថៃ៖ លោក សេដ្ឋា ថាវីសុីន ទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រុងបាងកក appeared first on .

ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីថៃ ក្រៅពីជជែកលើរឿងទេសចរណ៍ តើផ្តោតសំខាន់លើវិស័យគន្លឹះអ្វីខ្លះ?
លោក សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់មកកាន់កម្ពុជា និងចំពោះការជ្រើសរើសកម្ពុជាជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់លោកក្នុងនាមជានាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២៣។

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ បានអបអរសាទរដោយផ្ទាល់ចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលស្របគ្នានៅថ្ងៃតែមួយនឹងការជ្រើសតាំងលោកជានាយករដ្ឋមន្រ្តីថៃផងដែរ។

នៅក្នុងជំនួបនោះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នាអំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។

ជំនួបនោះដដែលនៅវិមានសន្តិភាព នាទីក្រុងភ្នំពេញនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត៕

The post ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីថៃ ក្រៅពីជជែកលើរឿងទេសចរណ៍ តើផ្តោតសំខាន់លើវិស័យគន្លឹះអ្វីខ្លះ? appeared first on .

តុលាការធម្មនុញ្ញថៃ ព្រមតាមសំណើបក្សប្រឆាំង ផ្អាកតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន
តុលាការ​ធម្មនុញ្ញ​ថៃ នៅថ្ងៃទី២៤ សីហានេះ​បាន​ផ្អាក​តំណែង​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​​ទទួល​បាន​សំណើ​ពី​បក្ស​ប្រឆាំង ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​រយៈពេល​កាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ដោយ​ស្របច្បាប់។

បើតាម​ច្បាប់​ធម្មនុញ្ញថៃ នាយករដ្ឋមន្ត្រី​គឺ​មាន​សិទ្ធ គ្រប់គ្រង​តំណែងសរុប​រយៈពេល ៨ឆ្នាំ ខណៈដែលគណ​បក្សប្រឆាំង​អះអាង​ថា លោក ប្រាយុទ្ធ បាន​ចូលកាន់​អំណាច​តាំងពី​ឆ្នាំ២០១៤ ហើយ​គិត​មក​ទល់​ពេលនេះ​គឺ​ ល្មម​ដល់​ឆ្នាំ​កំណត់​ហើយ។

យ៉ាងណា ក្រុម​អ្នកគាំទ្រ​លោកប្រាយុទ្ធ ក៏​បាន​ប្រតិកម្មវិញថា អាណត្តិ​នាយករដ្ឋមន្ត្រី​របស់​អតីតនាយទាហាន​រូបនេះ គួរ​តែ​រាប់​ពី​ឆ្នាំ ២០១៧ នៅ​ពេល​ដែល​រដ្ឋធម្មនុញ្ញថ្មី​បង្កើត​ឡើង ឬ​នៅ​ឆ្នាំ ២០១៩ ពេល​ដែល​ការ​បោះឆ្នោត​ត្រូវ​បាន​ពន្យារពេល។

តែទោះ​ជាយ៉ាងណា អំឡុងពេល​ដែល​តំណែង​​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់អ៊ូចា កំពុង​ព្យួរដំណែងឧបនាយករដ្ឋមន្រ្តី គឺលោក ប្រាវីត វុងស៊ូវ៉ាន់ ក្នុងវ័យ៧៧ឆ្នាំ ដែលទំនងនឹងត្រូវឡើងជា នាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន៕

The post តុលាការធម្មនុញ្ញថៃ ព្រមតាមសំណើបក្សប្រឆាំង ផ្អាកតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន appeared first on .