នាំចេញកសិផល

ឆ្នាំ២០២៤៖ កម្ពុជា រកចំណូលបានជាង៥ ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ ៩៤ ប្រទេស
នៅក្នុងឆ្នាំ២០២៤កន្លងទៅ​ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លាន​តោន ទៅកាន់ ៩៥ ប្រទេស ។ នេះបើយោងតាមប្រសាសន៍ របស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ថ្លែងក្នុងពិធី​សន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤​ និងទិស​ដៅ​អនុវត្តឆ្នាំ២០២៥​ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ លោកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កម្ពុជា បាននាំចេញកសិផលប្រមាណ ១២ លាន​តោន ទៅកាន់ ៩៥ ប្រទេស ដោយទទួលចំណូលបានជាង ៥ ពាន់លានដុល្លារ (៥,៣) ពោលបរិមាណនាំចេញ គឺកើនឡើងជាង ៣ លានតោន ធៀប​នឹងឆ្នាំ ២០២៣។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា អនុវិស័យដំណាំ បានចូល​រួម​ធំជាងគេនៅក្នុងវិស័យកសិកម្មទាំងមូល រហូតដល់ ៦១% ក្នុងឆ្នាំ ២០២៤ សម្រេច​បាន​ផលិតកម្មចំនួន ៣៩,៤ លានតោន កើនឡើង ២,៥៩ លានតោន ធៀបនឹងឆ្នាំ ២០២៣។ទន្ទឹមគ្នានេះ ផលិតកម្មស្រូវ សម្រេចបាន ១៣,៨៩ លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខ​ស្បៀង​កម្ពុជា និងមានអតិរេក ៨,២ លានតោន សម្រាប់ការនាំចេញជាស្រូវ និងអង្ករ។

ចំពោះផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញពីកម្ពុជារួមមាន៖ ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។នេះបើតាមការបញ្ជាក់បន្ថែមពីលោក រដ្ឋមន្រ្តីកសិកកម្ម។

គួរបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ក្រសួងកសិកម្ម ក៏បានដាក់ចេញទិសដៅសំខាន់ចំនួន៦ចំនុច រួមមាន៖ ១.ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ២. បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម​ ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម​ ៣.លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ៤.បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ ៥.ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង៦.ពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ៕ អត្ថបទ៖​ហ្សាលីន

The post ឆ្នាំ២០២៤៖ កម្ពុជា រកចំណូលបានជាង៥ ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ ៩៤ ប្រទេស appeared first on .

កម្ពុជានាំចេញកសិផល ទៅទីផ្សារបរទេសទទួលបានចំណូលជាង៩៤០លានដុល្លារ ក្នុងរយៈពេល២ខែដំបូង
កម្ពុជានាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ សរុបមានជិត ៣លានតោន ក្នុងនោះកសិផលក្រៅពីស្រូវ អង្ករមានជិត២លានតោន អង្ករមានជាង៩០ពាន់តោន និងស្រូវមានជាង៨៨៨ពាន់តោន ទៅកាន់គោលដៅ៦០ប្រទេស ដោយមានការកើនឡើងជាង៦៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មថ្មីៗនេះ បានបង្ហាញថា គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២៤នេះ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផលសរុប មាន៩៤៧លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញកសិផលក្រៅពីស្រូវ អង្ករមានជាង ៦៨៣លានដុល្លារអាមេរិក, តម្លៃពីការនាំចេញអង្ករមានជាង៧៦លានដុល្លារអាមេរិក និងតម្លៃពីការនាំចេញស្រូវមានជាង១៨៦ លានដុល្លារអាមេរិក ។

បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម កសិផលដែលកម្ពុជាបានធ្វើការនាំចេញក្នុងរយៈពេល២ខែដើមឆ្នំានេះមានដូចជា៖ អង្ករ, ស្រូវ, ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្ស៉ៅដំឡូងមី, កាកសំណល់ដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្តែកបាយ, គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់, ផ្លែមៀនស្រស់, ដូងប្រេង, ម្រេច,បន្លែចម្រុះ និងកសិផលចំនួន៥០ផ្សេងទៀត៕ តាកែវ

The post កម្ពុជានាំចេញកសិផល ទៅទីផ្សារបរទេសទទួលបានចំណូលជាង៩៤០លានដុល្លារ ក្នុងរយៈពេល២ខែដំបូង appeared first on .

កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៣ ៩០៩ លានដុល្លារអាមេរិកពីការនាំចេញកសិផល១១ខែ
ក្នុងរយៈពេល១១ខែឆ្នំា២០២៣នេះ កម្ពុជាបាននាំចេញកសិផលសរុបជាង៧លានតោន បើគិតជាទឹកប្រាក់ទទួលបានជាង៣ ៩០៩លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកកាលពីថ្ងៃទី៣០ខែវិច្ឆិកា បានឱ្យដឹងថា គិតត្រឹមរយៈពេល១១ខែឆ្នំា២០២៣នេះ ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះ ភូតគាមអនាម័យជាតិ មានចំនួនជាង៧លានតោន ក្នុងនោះអង្ករមានចំនួនជាង ៥៩ម៉ឺនតោន, ស្រូវជាង២លាន ៤៩ម៉ឺនតោន និងកសិផលផ្សេងទៀតមានជាង៤លានតោន បាននាំចេញទៅទិសដៅ ៧៥ប្រទេស។

របាយការណ៍គូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែឆ្នំា២០២៣នេះ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផលមានប្រមាណ ៣ ៩០០ លានដុល្លារអាមេរិក ហើយក្នុងនោះការនាំចេញអង្ករមានតម្លៃជាង ៥១៥លានដុល្លារអាមេរិក, ការនាំចេញស្រូវមានជាង៨៤០លានដុល្លារអាមេរិក និងការនាំចេញកសិផលផ្សេងទៀតមានជាង២ ៥៥៤ លានដុល្លារអាមេរិក។

បើតាមរបាយការណ៍ ការនាំចេញកសិផលនៅក្នុងរយៈពេល១១ខែឆ្នំា២០២៣នេះមានការថយចុះ ជាង៤% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាឆ្នំា២០២២ ហើយារការថយចុះនេះដោយសារ,១)-ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្ម សកលដែលបានចុះខ្សោយរួចទៅហើយ រួមទំាងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹងនិងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លំាងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។ ២)-ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយដែលបណ្តាលមកពីការដោះដូរពាណិជ្ជកម្មតាមច្រករបៀងដោយមិនប្រើវិញ្ញាបនបត្រភូតភាគអនាម័យ។ ៣)-ទីផ្សារស្រូវក្នុងប្រទេសកម្ពុជានៅតែមានតម្លៃខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតែតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុកសម្រាប់កិនអង្ករនាំចេញ។ ប៉ុន្តែយើងសង្កេតឃើញថាការនាំចេញស្រូវដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានជាហូរហែ។ ៤)-ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដកម្ពុជាសម្រេចបានតាមកិច្ចសន្យាលើកទី១ ក្នុងបរិមាណចំនួន១ម៉ឺនតោន ក្នុងនោះបានត្រួតពិនិត្យនិងចេញវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញអង្ករទៅប្រទេសឥណ្ឌនេស៊ី សម្រាប់ខែតុលាមានចំនួន៦៥០០តោននិងខែវិច្ឆិកាមានចំនួន ៣៥០០តោន។

បើតាមរបាយការណ៍សរុបរយៈពេល១១ខែឆ្នំា២០២៣ ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល១១ខែឆ្នំា២០២៣នេះ នៅតែមានបរិមាណតិចជាងរយៈពេល១១ខែឆ្នំា២០២២ ប៉ុន្តែការនាំចេញមាននិន្នាការឡើងគួរឱ្យកត់សម្គាល់។ជាក់ស្តែងក្នុងខែវិច្ឆិកាឆ្នាំ២០២៣មានបរិមាណជាង១លានតោន កើនឡើងប្រមាណ៣៤ម៉ឺនតោន បើប្រៀបធៀបនឹងខែតុលាឆ្នំា២០២៣ដែលមានតែជាង៦៩ម៉ឺនតោន៕ សារេត

The post កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៣ ៩០៩ លានដុល្លារអាមេរិកពីការនាំចេញកសិផល១១ខែ appeared first on .

កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារបរទេស មានជាង៥លានតោស្មើប្រមាណជាង៣ពាន់លានដុល្លារអាមេរិក នៅ៩ខែឆ្នំានេះ
គិតត្រឹមរយៈពេល៩ខែ ឆ្នំា២០២៣ កសិផលរបស់កម្ពុជាបាននាំចេញទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកតាមលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប៥,៥លានតោន ក្នុងនោះអង្ករចំនួន៤៥ម៉ឺនតោន ស្រូវមានចំនួន១,៨លានតោន និងកសិផលក្រៅពីស្រូវអង្ករចំនួនជាង៣,៣លានតោនទៅកាន់ទិសដៅ៧១ប្រទេស ហើយបើគិតជាទំហំសាច់ប្រាក់មានជាង៣ពាន់លានដុល្លារអាមេរិក ។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

របាយការណ៍ខាងលើគូសបញ្ជាក់ថា “ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះតាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ជាង៣.២១៣លានដុល្លាអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានជាង៣៩៤លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង៦៥៨លានដុល្លារអាមេរិក និងតម្លៃពីការនំាចេញកសិផលក្រៅពីស្រូវ អង្ករមានជាង២.១៥៩លានដុលា្លរអាមេរិក”។

អ្នកឧកញ៉ា ហ៊ុន ឡាក់

អ្នកឧកញ៉ា ហ៊ុន ឡាក់ ដែលបានវិនិយោគទៅលើដំំណំាចេកអំបូងលឿងនៅក្នុងប្រទេសមួយរូបមានប្រសាសន៍ថា “ចេកអំបូងលឿងនេះយើងបានដឹងហើយថា ដំណំាចេញនេះ កម្ពុជាយើងទើបធ្វើបានក្នុងអំឡុងឆ្នំា២០១៦ ហើយសន្ទុះនៃការផលិតនិងការនាំចេញគឺមានការកើនឡើងជាលំដាប់។ ចាប់តំាងពីឆ្នំាដំបូងការនាំចេញមានតែប៉ុន្មានពាន់តោនទេ តែនៅប៉ុន្មានឆ្នំាចុងក្រោយ ចុងឆ្នំា២០២២នេះឡើងរហូតដល់ជាង៣សែនតោន។ដូចនេះយើងឃើញថាការនាំចេញផ្លែចេកអំបូងលឿនទៅបរទេសមានកំណើនកើនឡើងជាកំហុក ពិសេសនាំចេញទៅទីផ្សារប្រទេសចិន ហើយខ្ញុំមើលឃើញថាចិននៅតែពេញនិយមនិងគំាំទ្រផ្លែចេករបស់កម្ពុជា”។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា នៅក្នុងខែកញ្ញាកន្លងទៅ ផ្លែចេកស្រស់របស់កម្ពុជាបាននាំចេញទៅទីផ្សារខាងក្រៅមានចំនួន១៨ពាន់តោន ហើយបើគិតត្រឹមរយៈពេល៩ខែឆ្នំា២០២៣ផ្លែចេកស្រស់បាននាំចេញមានជាង២១៥ពាន់តោន ពោលធ្លាក់ចុះប្រមាណ២៩% បើប្រៀបធៀបនឹងពេលដូចគ្នាឆ្នំាមុន។

ទាក់ទងនិងការនាំចេញកសិផលក្នុងរយៈពេល៩ខែឆ្នំា២០២៣នេះ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គូសបញ្ជាក់ថា ការនាំចេញកសិផលក្នុងរយៈពេល៩ខែឆ្នំា២០២៣នេះ នៅតែបន្តថយចុះចំនួន១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២ ដោយសារ៖១)- វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិនៃការឡើងថ្លៃទំនិញជាទូទៅ ឬវិបត្តិអតិផរណា បានបន្តអូសបន្លាយធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់នៅក្នុងទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់ប្រជាជននៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់ជាហេតុបណ្តាលឱ្យប្រទេសទំាងនោះមានបញ្ហាខ្វះថវិកា ដោយបញ្ជាការទិញស្បៀងអាហារចំាបាច់តែប៉ុណ្ណោះ។ ២)-ការនាំចេញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យមានបរិមាណច្រើន ដែលជាបញ្ហាក្នុងការកត់ត្រាទិន្នន័យនាំចេញឱ្យបានច្បាស់លាស់ផងដែរ។ ៣)-ការរឹតត្បិតលើការនាំចេញស្បៀងអាហាររបស់ប្រទេសមួយចំនួន បណ្តាលឱ្យតម្លៃស្រូវនៅកម្ពុជា ហក់ឡើងខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុក សម្រាប់កិនអង្ករនាំចេញ ទន្ទឹមនឹងតម្លៃទីផ្សារអង្ករនៅលើពិភពលោកមានកំណើនតីចតួចតែប៉ុណ្ណោះ។ ប៉ុន្តែយើងសង្កេតឃើញមានការនាំចេញស្រូវចេញដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមមានច្រើន និង ៤)-ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដ បានសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងចរចារដើម្បីលក់អង្ករចំនួន ១០ ០០០តោន សម្រាប់កិច្ចសន្យាលើកទី១ដេលការណ៍នេះកំពុងស្ថិតក្នុងដំណាក់កាលនៃការចុះហត្ថលេខាជាមួយក្រុមប៊ូលុក ដែលគ្រោងនឹងធ្វើការនាំចេញក្នុងអំឡុងខែវិច្ឆិកា-ធ្នូ ខាងមុខនេះ៕ អត្ថបទ៖សារេត

The post កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារបរទេស មានជាង៥លានតោស្មើប្រមាណជាង៣ពាន់លានដុល្លារអាមេរិក នៅ៩ខែឆ្នំានេះ appeared first on .

កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលជិត៣ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំនេះ
នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះស្ថានភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៥,១លានតោន ក្នុងនោះអង្ករមានជាង៤០ម៉ឺនតោន, ស្រូវមានជាង១,៧លានតោន និងកសិផលផ្សេងៗមានជាង២,៩លានតោន ទៅកាន់ទិសដៅ៧០ប្រទេស និងមានការថយចុះ១៦,០៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្ម។

របាយការណ៍ដដែលគូសបញ្ជាក់ថា «ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផលមានចំនួនជាង ២.៩៨៥លានដុល្លារអាមេរិក ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួនជាង៣៤៧លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង ៦១៨លានដុល្លារអាមេរិក និងតម្លៃនាំចេញពីកសិផលផ្សេងៗក្រៅពីស្រូវអង្ករមានជាង២.០២១លានដុល្លារអាមេរិក»។

របាយការណ៍លើកឡើងថា ការនាំចេញកសិផលក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២៣នេះ នៅតែបន្តថយចុះ១៦,០៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២ ដោយសារ៖១)- វិបត្តិសេដ្ឋកិច្ចសកលលោកនៅបន្តអូសបន្លាយបណ្តាលឱ្យផលិតផលនាំចេញមួយចំនួនថយចុះ ដោយសារការបញ្ជាទិញថយចុះ។ជាក់ស្តែងតាមរយៈសារព័ត៌មានចុះផ្សាយបានឱ្យដឹងថា ដោយសារវិបត្តិបរិត្តផរណាក្នុងប្រទេសចិន បណ្តាលឱ្យប្រជាជនចិនបានកាត់បន្ថយការចំណាយ ក្នុងនោះការបញ្ជាទិញទំនិញក៏ត្រូវបានកាត់បន្ថយនិង២)-ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ គ្មានការកត់ត្រានៅក្នុងប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ៕

អត្ថបទ៖សារេត

The post កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលជិត៣ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំនេះ appeared first on .

កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកសិផលជាង២.៦២៩លានដុល្លារ ក្នុងរយៈពេល៧ខែ
គិតត្រឹមរយៈពេល៧ខែ ដើមឆ្នំា២០២៣នេះ កម្ពុជាបាននំាចេញកសិផលបានជាង៤,៥តោន គិតជាទឹកប្រាក់ ប្រមាណ២.៦២៩លានដុល្លារអាមេរិក។នេះបើ់យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែ ឆ្នំា២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថាការនាំចេញកសិផលទៅក្រៅប្រទេ សដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ៤,៥តោន ក្នុងនោះអង្ករមានចំនួនជាង៣៦ម៉ឺនតោន, ស្រូវមានជាង១,៥លានតោន និងកសិផលក្រៅពីស្រូវ អង្ករមានជាង២,៦លានតោន  ទៅកាន់ទិសដៅ៦៨ប្រទេស មានការថយចុះជាង១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២។

របាយការណ៍ដដែលគូសបញ្ជាក់ថា «ក្នុងរយៈពេល៧ខែ ដើមឆ្នំា២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនំាចេញកសិផលមានចំនួនជាង២.៦២៩លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានជាង៣១៣លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង៥០៤លានដុលា្លរអាមេរិក និងតម្លៃការនំាចេញកសិផលក្រៅពីស្រូវអង្ករមានជាង១.៨១១លានដុល្លារអាមេរិក»។

របាយការណ៍លើកឡើងថា ការនាំចេញកសិផលក្នុងរយៈពេល៧ខែ ឆ្នំា២០២៣ មានការថយចុះជាង១៩% ដោយសារ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម,កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្តាលឱ្យមានកំណើននៃការស្រូបយកកសិផលស្រស់មកកែច្នៃ, ផលិតកម្មដំណំាមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនំាឱ្យប៉ះពាល់ដល់ទិន្ន័យ និងគុណភាពនៃដំណំា, ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ មួយចំនួនមិនមានការកត់ត្រា។

តាមរបាយការណ៍ជាដំណោះស្រាយចំពោះមុខ គឺជំរុញវិស័យឯកជនស្វែងរកដៃគូបញ្ជាទិញឱ្យបានច្រើនជាងទីផ្សារដែលមានស្រាប់, ជំរុញការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ដើម្បីលើកកម្ពស់ផលិតភាពនិងជំរុញការនាំចេញផលិតផលកែច្នៃ,ជំរុញការផ្សព្វផ្សាយអំពីផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែទូលំទូលាយនៅក្នុងវេទិកានិងពិព័រណ៍នានា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា,ជំរុញវិស័យឯកជនក្នុងការចូលរួមវិនិយោគលើការផលិតធាតុចូលកសិកម្ម នៅក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។

របាយការណ៍ធ្វើការសន្និដ្ឋានថា កំណើននៃការកែច្នៃកសិផល បានជួយស្រូបយកវត្ថុធាតុដើមក្នុងស្រុក ដោយបានចូលរួមចំណែកបង្កើនតម្លៃបន្ថែមដល់ខ្សែច្រវាក់តម្លៃដំណាំ,ថ្វីត្បិតតែការនំាចេញកសិផលពីទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អ្នកផលិតឬមានបញ្ហាចាល់លក់មិនអស់នោះឡើយ៕

អត្ថបទ៖សារេត

The post កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកសិផលជាង២.៦២៩លានដុល្លារ ក្នុងរយៈពេល៧ខែ appeared first on .

កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសមានប្រមាណ ២ពាន់លានដុល្លារ រយៈពេល៩ខែឆ្នាំ២០២២
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជាមានចំនួន ២ ២២៧,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២២,៣ លានដុល្លារអាមេរិក ស្មើនឹង ៥,៨% ក្នុងរយៈពេល ៩ខែឆ្នាំ២០២២នេះ។

របាយការណ៍ពីអគ្គនាយកដ្ឋានគយបង្ហាញ ការនាំចេញស្រូវមានតម្លៃ ៥០៣,៦ លានដុល្លារអាមេរិក ថយចុះប្រមាណ ៩១,២ លានដុល្លារអាមេរិក ស្មើនឹង ១៥,៣%។ ចំណែក ការនាំចេញអង្ករមានតម្លៃ ២៩១,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥,១ លានដុល្លារអាមេរិក ស្មើ ១,៨%។

ដោយឡែកកៅស៊ូនាំចេញវិញ គឺមានតម្លៃ ២៧២,៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧ លានដុល្លារអាមេរិក ស្មើ២,៦% និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩,៧ លានដុល្លារអាមេរិក កើនឡើង ២០១,៥ លានដុល្លារអាមេរិក ស្មើ២១%។

សូមជម្រាបថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ អគរ ប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%៕

The post កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសមានប្រមាណ ២ពាន់លានដុល្លារ រយៈពេល៩ខែឆ្នាំ២០២២ appeared first on .

ត្រឹមរយ:ពេល ៥ ខែដំបូងឆ្នាំនេះ វៀតណាមកើបលុយបាន ១,៤ ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានឱ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម បានកើនដល់ ១,៤ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ នេះ ប៉ុន្តែបានធ្លាក់ចុះប្រមាណ ១៧% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

យ៉ាងណា ក្រសួងបានចាត់ទុកថាការធ្លាក់ចុះនៃតម្លៃនាំចេញ ក្នុងរយ:ពេល ៥ ខែដំបូងនៃឆ្នាំនេះ ជាការថយចុះយ៉ាងច្រើន នៃការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន ។

គួរឱ្យដឹងថា ការនំាចេញបន្លែ និងផ្លែឈើទាំងអស់ទៅកាន់ប្រទេសចិន បានបង្ហាញពីសញ្ញានៃការធ្លាក់ចុះ លើកលែងតែផ្លែចេកប៉ុណ្ណោះ ដែលមានកំណើនគួរឱ្យកត់សម្គាស់ ។

នៅក្នុងរយ:ពេលប្រាំខែដំបូងនៃឆ្នាំនេះ ប្រទេសចិន បាននាំចូលចេក ចំនួន ៧៤២ ០០០ តោន កើនឡើង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅក្នុងនោះ បរិមាណចេករបស់វៀតណាម និងហ្វីលីពីន មានចំណែកទីផ្សារដល់ទៅ ៤៣% និង ២៨% ឯណោះ ។

ដោយឡែក យោងតាម MARD បានបង្ហាញថា នាពេលខាងមុខ វានៅតែមានភាពពិបាក សម្រាប់ការនាំយកផ្លែឈើ និងបន្លែ ជាពិសេសផលិតផលកសិកម្មទូទៅ ទៅកាន់ទីផ្សារប្រទេសចិន។ ដូច្នេះហើយ ក្រុមហ៊ុននាំចេញ គួរតែស្វែងរកទីផ្សារសកម្មថ្មី និងបង្កើនការនាំចេញផ្លែឈើ ដែលទទួលបានការអនុញ្ញាតពីទីផ្សារប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ៕

ប្រភព: VietnamPlus

The post ត្រឹមរយ:ពេល ៥ ខែដំបូងឆ្នាំនេះ វៀតណាមកើបលុយបាន ១,៤ ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ appeared first on .

ក្ដាប់ព័ត៌មានច្បាស់ហើយ ជុំវិញបញ្ហាស្ទះការនាំចេញផ្លែមៀនប៉ៃលិនចូលទៅប្រទេសថៃ
ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងទៅដល់សារធារណជន អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះដំណោះស្រាយមួយចំនួន ទៅលើបញ្ហា ផ្លែមៀនប៉ៃលិន ដែលកំពុងគ្មានទីផ្សារ និងមិនអាចនាំចេញទៅក្រៅប្រទេសបាន ដោយសារអាជ្ញាធរថៃបិទមិនឱ្យនាំចូល ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យោងតាមលិខិតមួយ ដែលបានចុះកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងកសិកម្មកម្ពុជា បានធ្វើការណែនាំដល់ក្រុមហ៊ុននាំចេញ គួរតែងាកពីប្រទេសថៃ ហើយប្តូរទិសទៅកាន់ប្រទេសវៀមណាមវិញ ព្រោះកម្ពុជាបានបើកទីផ្សារសម្រាប់ការនាំចេញមៀននេះ តាមការសម្រេចភាពឯកគ្នាលើលក្ខខណ្ឌតម្រូវការនានារួចរាល់ហើយ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀមណាម ។

បន្ថែមពីនេះ ក្រសួងកសិកម្ម ក៏បានបញ្ជាក់ច្បាស់ៗក្នុងសេចក្ដីជូនដំណឹងនោះថា បញ្ហាធំៗពីរ ដែលបណ្ដាលឱ្យខាងអាជ្ញាធរថៃតាមច្រកព្រំដែនជាប់កម្ពុជាបិទការនាំចូលផ្លែកមៀនប៉ៃលិន ឬផ្លែតាង៉ែន ទី១ ដោយសារបញ្ហារីករាលដាលជំងឺកូវីដ១៩ និងបញ្ហាស្តង់ដារអនាម័យ។

ជាដំណោះស្រាយចំពោះមុខ ក្រសួង ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ គួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញមៀនរបស់ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិន នៅក្នុងកាល:ទេស:ដ៏លំបាកនេះ ។ ក្រៅពីនោះម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុងពីក្រៅប្រទេសវិញ ។

គួរបញ្ជាក់ផងដែថាដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឲឱ្យមានបញ្ហាប្រឈមជាច្រើនដែលមិនអាចធ្វើឱ្យមៀនកម្ពុជានាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ ដែលកំពុងបិទមិនឱ្យមានការនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។ ការបិទការនាំចូលកសិផលខ្មែរនេះ បានបណ្ដាលឱ្យផ្ទុះការតវ៉ារវាងប្រជាកសិករ ដែលជាម្ចាស់ចម្ការ និងឈ្មួញខ្មែរផងដែរ។

យ៉ាងមិញ ក្រសួងកសិកម្ម បានបញ្ជាក់ច្បាស់ៗថា ក្រសួងក៏បានព្យាយាមដាក់លិខិតចរចាទៅខាងអាជ្ញាធរជាច្រើនលើកហើយដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ គិតមកទល់ពេលនេះ។ នេះបើតាមការឱ្យដឹង របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម៕

The post ក្ដាប់ព័ត៌មានច្បាស់ហើយ ជុំវិញបញ្ហាស្ទះការនាំចេញផ្លែមៀនប៉ៃលិនចូលទៅប្រទេសថៃ appeared first on .

លទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះមានការកើនឡើង បើទោះបីជួបវិបត្តិកូវីដ-១៩
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសទទួលបានមានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២ តោនស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នេះបើយោងតាមអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) បានឲ្យដឹងនៅថ្ងៃទី១ កក្កដានេះ។

តាមសេចក្តីសន្និដ្ឋានរបស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕

The post លទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះមានការកើនឡើង បើទោះបីជួបវិបត្តិកូវីដ-១៩ appeared first on .