កម្ពុជានាំចេញកសិផល ទៅទីផ្សារបរទេសទទួលបានចំណូលជាង៩៤០លានដុល្លារ ក្នុងរយៈពេល២ខែដំបូង

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជានាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ សរុបមានជិត ៣លានតោន ក្នុងនោះកសិផលក្រៅពីស្រូវ អង្ករមានជិត២លានតោន អង្ករមានជាង៩០ពាន់តោន និងស្រូវមានជាង៨៨៨ពាន់តោន ទៅកាន់គោលដៅ៦០ប្រទេស ដោយមានការកើនឡើងជាង៦៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មថ្មីៗនេះ បានបង្ហាញថា គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២៤នេះ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផលសរុប មាន៩៤៧លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញកសិផលក្រៅពីស្រូវ អង្ករមានជាង ៦៨៣លានដុល្លារអាមេរិក, តម្លៃពីការនាំចេញអង្ករមានជាង៧៦លានដុល្លារអាមេរិក និងតម្លៃពីការនាំចេញស្រូវមានជាង១៨៦ លានដុល្លារអាមេរិក ។

បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម កសិផលដែលកម្ពុជាបានធ្វើការនាំចេញក្នុងរយៈពេល២ខែដើមឆ្នំានេះមានដូចជា៖ អង្ករ, ស្រូវ, ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្ស៉ៅដំឡូងមី, កាកសំណល់ដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្តែកបាយ, គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់, ផ្លែមៀនស្រស់, ដូងប្រេង, ម្រេច,បន្លែចម្រុះ និងកសិផលចំនួន៥០ផ្សេងទៀត៕ តាកែវ